កំពូលតារាកូរ៉េល្បីៗ ជាប់ឈ្មោះជាស្ដេចផ្សព្វផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ ២០២២

យោងតាមប្រភពព័ត៌មាន DongA llbo របស់ប្រទេសកូរ៉េបានបើកបង្ហាញប្រាប់ពីកំពូលតារាកូរ៉េខាងត្បូងល្បីដែលជាប់ឈ្មោះជាស្ដេចផ្សព្វផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ ដោយក្នុងនោះមានតារាកូរ៉េតែ ៥ ដួងប៉ុណ្ណោះ។ តោះទៅមើលទាំងអស់គ្នាថាជានរណាខ្លះ៖

១.IU

រូបនាងជាតារាចម្រៀងស្រីទោលម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំងមិនថាតែក្នុង ឬក្រៅប្រទេស។ នាងជាអ្នកតំណាងរបស់ប្រេន Gucci ទូទាំងពិភពលោក, Woori Financial Capital, Kakao។ នាងក៏ជាអ្នកតំណាងឱ្យប្រេនសម្លៀកបំពាក់ BYN, ផលិតផលគ្រឿងអេឡិចត្រូនិច LG, Health Care, J Estina Jewelry និងផ្សេងៗទៀត។ បច្ចុប្បន្ន IU មានទ្រព្យសម្បត្ដិប្រមាណ ៤៥ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ចំណូលមួយផ្នែកធំបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

២.Kim Yuna

រូបនាងជាកីឡាការនីស្គីទឹកកកដ៏ល្បីល្បាញម្នាក់។ រូបនាងជាអ្នកតំណាងប្រេន Dior នៅប្រទេសកូរ៉េ, SK Telecom, KB Financial Group, J.Etina និងផលិតផលថែរក្សាសម្រស់ជាច្រើនទៀត។ រូបនាងត្រូវបានអ្នកជំនាញវិភាគថាអាចរកប្រាក់ប្រមាណ ១២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការផ្សាយពាណិជ្ជកម្មនានា។

៣.Son Heung Min

កីឡាបាល់ទាត់រូបនេះ ជាអ្នកតំណាង និងដៃគូសហការរបស់ប្រេនល្បីៗលំដាប់ពិភពលោកដូចជា Adidas, Cartier, Calvin Klein, Burberry, Gillette និងផ្សេងៗទៀត។ រូបលោកត្រូវបានអ្នកជំនាញវិភាគថាអាចរកប្រាក់ប្រមាណ ១២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការផ្សាយពាណិជ្ជកម្មនានា។

៤.Yoo JaeSuk

តារាប្រុសរូបនេះបានជាប់ឈ្មោះជាតារាដែលរកចំណូលបានច្រើនបំផុតនាពាក់កណ្ដាលឆ្នាំ ២០២២ ក្នុងចំណោមតារាល្បី ១០ នាក់។ បើតាមប្រភពផ្ទៃក្នុងលោកអាចរកប្រាក់បានជិត ៦ លានដុល្លារអាមេរិកពីការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យ ៩ ប្រេនផ្សេងគ្នា ក្នុងឆ្នាំ ២០២២។

៥.Jun JiHyun               

តារាស្រីវ័យ ៤១ ឆ្នាំរូបនេះជាអ្នកតំណាងប្រេន Burberry, Alexander McQuenn និងផលិតផលថែរក្សាសម្រស់ជាច្រើន  ដោយនាងអាចរកបានចំណូលច្រើនជាង ៨០ ម៉ឺនដុល្លារអាមេរិកពីការផ្សព្វផ្សាយផលិតផលមួយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)