រំឭកពីស្នាដៃលេចធ្លោរបស់ Kim Sae Ron នៅលើវិថីសិល្បៈ មុនបាត់បង់ជីវិតត្រឹមវ័យ ២៤ ឆ្នាំ

កាលពីថ្ងៃ​១៦ ខែកុម្ភៈនេះ ប៉ូលីសទីក្រុងសេអ៊ូល បានប្រទះឃើញតារាសម្ដែងស្រី Kim Sae Ron បានដេកស្លាប់នៅក្នុងផ្ទះរបស់នាង ដែលមានទីតាំងស្ថិតនៅតំបន់ Seongdong-gu ទីក្រុងសេអ៊ូល។ ដោយឡែក មុននឹងការចាកចេញគ្មានថ្ងៃត្រឡប់ Kim Sae Ron ធ្លាប់បានកសាងស្នាដៃល្បីៗជាច្រើន នៅក្នុងវិស័យភាពយន្តរបស់កូរ៉េខាងត្បូង។

ជីវប្រវត្តិក្នុងវិស័យសិល្បៈរបស់តារាស្រីវ័យ ២៤ឆ្នាំរូបនេះនៅ បានចាប់ផ្ដើមជាលើកដំបូងកាលពី Kim Sae Ron មានវ័យត្រឹមតែ ៩ឆ្នាំនៅឡើយ ដោយគ្រានោះនាងបានចូលរួមសម្ដែងនៅក្នុងរឿង “A Brand New Life” ជាតួអង្គក្មេងស្រីម្នាក់ដែលត្រូវបានឪពុកម្ដាយបោះបង់ចោល និងរស់នៅក្នុងមណ្ឌលកុមារកំព្រា។ ដ្បិតជាស្នាដៃទី១ ក្ដី តែការសម្ដែងក្នុងរឿងកុនមួយនេះបានធ្វើឱ្យនាងទទួលបានជោគជ័យមិនធម្មតា។ ជាក់ស្ដែង ស្នាដៃនោះ បាននាំឱ្យ  Kim Sae Ron​​ បានក្លាយជាតារាកិត្តិយសដែលមានវ័យក្មេងបំផុត នៅក្នុងមហោស្របភាពយន្តទីក្រុង Cannes។

បន្ដមក​ស្នាដៃក្នុងឆ្នាំ ២០១០ គឺរឿង The Man From Nowhere តារាសម្ដែងស្រីរូបនេះ កាន់តែទទួលបានជោគជ័យខ្លាំង ព្រោះ​ Sae Ron មានវ័យត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ សមត្ថភាពសម្ដែងរបស់ Kim Sae Ron ស្រាប់តែត្រូវបានទទួលស្គាល់ជាផ្លូវការពី Korean Film Awards និង Buil Film Awards បាត់ទៅហើយ ដោយគ្រានោះនាងបានទទួលពានរង្វាន់ជាតារាសម្ដែងថ្មី​ល្អបំផុត ពីវេទិកាទាំង ២នេះ។

ចាប់តាំងពីពេលនោះមក Kim Sae Ron បានក្លាយជាតារាវ័យក្មេងមួយរូបដែលជាទីពេញនិយមរបស់ទស្សនិកជន មិនថានៅក្នុងភាពយន្តខ្នាតធំ ឬរឿងភាគនោះទេ។ ជាក់ស្ដែង ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ នាងបានបន្សល់ទុកនូវស្នាដៃជាច្រើនចំណងជើង រួមមានរឿង Can You Hear My Heart (2011), The Queen’s Classroom (2013),Manshin: Ten Thousand Spirits (2014),A Girl at My Door (2014), Hi! School: Love On (2014) និង Snowy Road​​​ (2015)។

ជាក់ស្ដែង ស្នាដៃរឿង Snowy Road នេះ ក៏ជាភាពយន្តភាគដ៏លេចធ្លោមួយរបស់ Kim Sae Ron ដែរ។ ជាក់ស្ដែង នៅក្នុងរឿងភាគដែលនិយាយពីជីវិតក្រោយសង្គ្រាមលោកលើកទី២ នេះ នាងបានតាំងចិត្តខ្លាំងនៅក្នុងការងារសម្ដែងរឿងនេះ រហូតមានឱកាសអាចទទួលបានពានរង្វាន់ជាថ្មីម្ដងទៀត ក្នុងនាមជាតារាសម្ដែងស្រីល្អបំផុត ពីមហាស្រពភាពយន្តចំនួន ២ គឺ Golden Rooster និង Hundred Flowers។

ដូចគ្នាដែរ មុននឹងហេតុការណ៍ដ៏សោកសៅមួយនេះបានមកដល់ តារាសម្ដែងស្រីពេញដោយសមត្ថភាពរូបនេះ ក៏បានបន្សល់ទុកនូវស្នាដៃមួយចំណងជើងទៀតគឺរឿង “Guitar Man” ដោយភាពយន្តនេះ ទើបតែបានបញ្ចប់ការថតនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ និងនៅមិនទាន់បានចាក់ផ្សាយនៅឡើយទេ។

គួររំឮកពីរឿងរ៉ាវមរណភាពរបស់​ Kim Sae Ron ថា សាកសពរបស់នាងត្រូវបានជួបប្រទះជាលើកដំបូងដោយមិត្តម្នាក់នៅថ្ងៃ​១៦ ខែកុម្ភៈ កន្លងទៅ មុននឹងប៉ូលិសបានទៅដល់ទីតាំងកើតហេតុនៅ ម៉ោង ៥៖៥៤ នាទីល្ងាច ម៉ោង​នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនបានប្រទះនឹងសញ្ញាណាមួយពីសកម្មភាពឧក្រិដ្ឋកម្មឡើយ។ យ៉ាងណាមិញប៉ូលិសនៅមិនទាន់អាចរាយការណ៍ពីដើមហេតុពីក្រោយរឿងនេះបាននៅឡើយទេ ដោយសំណុំរឿងទាំងមូលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *