មកសម្ដែងជុំគ្នាវិញលើកដំបូងក្រោយរយៈពេល ១២ ឆ្នាំ សមាជិក F4 តៃវ៉ាន់ នៅតែមើលទៅក្មេងខណៈម្នាក់ៗអាយុសែក្រាស់!

អ្នកចូលរួមក្នុងការប្រគំតន្ត្រីរបស់ក្រុមចម្រៀងរ៉ុកតៃវ៉ាន់ Mayday នៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី ១២ ខែកក្កដា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមចម្រៀងប្រុសតៃវ៉ាន់ F4 ដែលបានរំសាយកាលពីឆ្នាំ ២០០៩ បានបង្ហាញខ្លួនយ៉ាងពិសេសនៅជិតចុងបញ្ចប់នៃកម្មវិធី។

មានសមាជិក ៤នាក់ដូចជា Vic Chou អាយុ ៤៤ ឆ្នាំ, Vanness Wu អាយុ ៤៦ ឆ្នាំ, Ken Chu អាយុ ៤៦ ឆ្នាំ និង Jerry Yan អាយុ ៤៨ ឆ្នាំ ក្រុមចម្រៀង F4 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០១ បន្ទាប់ពីជោគជ័យនៃរឿងភាគ F4 តៃវ៉ាន់ “Meteor Garden” ដែលមានតារាស្រី Barbie Hsu ជាតួឯកស្រី។ ក្នុងការប្រគំតន្ត្រី​កាលពីចុងសប្ដាហ៍ សមាជិកទាំង ៤ បានសម្តែងបទចម្រៀងពីរបទជាមួយក្រុម Mayday រួម​មាន​បទ “Meteor Rain” របស់ F4 និង​បទ “The Song of Laughter and Forgetting” របស់ Mayday។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS បានរាយការណ៍ថា ការសម្តែងកាលពីថ្ងៃសៅរ៍ គឺជាលើកដំបូងហើយក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ ដែលសមាជិកទាំងបួនរបស់ F4 បានបង្ហាញខ្លួនជុំគ្នា បន្ទាប់ពីបានសម្ដែងរួមគ្នាលើកចុងក្រោយកាលពីឆ្នាំ ២០១៣ ក្នុងកម្មវិធីបុណ្យចូលឆ្នាំចិនរបស់ស្ថានីយ៍ទូរទស្សន៍ Jiangsu TV។ នៅពេលនោះ ពួកគេបានសម្តែងបទចម្រៀងពីរបទពីអាល់ប៊ុមដំបូងរបស់ក្រុមគឺបទ “Meteor Rain” និងបទ “As Soon As Possible” ។

គួរបញ្ជាក់ថា​ បន្ទាប់​ពី​រំសាយ​ក្រុម សមាជិក​ F4 ម្នាក់ៗ​បាន​បន្ត​អាជីព​រៀង​ខ្លួន ដោយក្នុងនោះ Jerry Yan បាន​ត្រឡប់​មក​សម្ដែង​វិញ​ហើយ​បាន​សម្ដែង​ក្នុង​រឿង The Forbidden Flower (ឆ្នាំ២០២៣) ស្របពេល Vic Chou ថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងរឿង The World Between Us 2 ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងខែវិច្ឆិកា។ Vanness Wu បានចេញអាល់ប៊ុមភាសាអង់គ្លេសដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២២ ហើយបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន ខណៈពេលដែល Ken Chu ងាកទៅផ្ដោតលើការ Live សម្រាប់ការលក់អនឡាញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *