កាលពីថ្មីៗ នេះ តារាចម្រៀងរ៉េបដ៏ល្បីលោក Drake បានឡើងសម្ដែងក្នុងការប្រគំតន្ដ្រីនៅទីក្រុង Atlanta ប្រទេសអាមេរិក។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍គឺខ្សែកដែលតារាប្រុសរូបនេះពាក់ជាប់ខ្លួនឡើងតែម្ដងព្រោះវាមើលទៅចែងចាំង និងស្រស់ស្អាតខ្លាំង ខណៈមហាជនជាច្រើនជឿជាក់ថាវាជាខ្សែកពេជ្រដែលមានតម្លៃថ្លៃកប់ពពក។

បើយោងតាមប្រភពព័ត៌មាន Buzzfeednews បានឱ្យដឹងថា ខ្សែកដែលតារាប្រុស Drake បានពាក់គឺជាខ្សែកពេជ្រដែលមានសរុប ៤២ គ្រាប់ និងទម្ងន់ជាង ៣៥១ ការ៉ាត់។ ខណៈពេជ្រមួយគ្រាប់ៗ គឺតំណាងឱ្យសេចក្ដីស្រឡាញ់ដែលលោកប្រគល់ជូននារីម្នាក់ និងការសុំស្រឡាញ់ផងដែរ។ វាមានឈ្មោះថា “ការភ្ជាប់ពាក្យដែលកន្លងហួស”។

ថ្វីបើខ្សែកនេះមិនត្រូវបានគេបញ្ជាក់ពីតម្លៃពិតប្រាកដ ប៉ុន្ដែបើតាមអ្នកជំនាញបានលើកឡើងថាវាមានតម្លៃប្រមាណជា ១២.៥ លានដុល្លារអាមេរិក ដែលជាតម្លៃថ្លៃកប់ពពកមួយ៕

























Account
Security
Favourite Content