កាលពីថ្ងៃទី២ ខែមីនាកន្លងទៅនេះ Doja Cat បានគ្រងរ៉ូបចងពុង បំពាក់ដោយអង្គាំគ្រីស្តាល់តូចធំជាង ១លានគ្រាប់ ពីយីហោគ្រឿងអលង្ការល្បីឈ្មោះ Swarovski ឡើងសម្ដែងនៅលើវេទិកា Oscar 2025 រួមគ្នាជាមួយ Raye និង Lisa។

តារាស្រីទាំង ៣រូបនេះ បានជ្រើសរើសបកស្រាយចម្រៀង ៣បទ ពីភាពយន្តល្បីឈ្មោះ ដែលមានចំណងជើងថា Jam Bond។ ជាក់ស្ដែង នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៧នេះ Doja Cat បានច្រៀងបទ Diamonds Are Forever ដែលម្ចាស់ដើម Shirley Bassey បានបកស្រាយតាំងតែពីឆ្នាំ ១៩៧១។
យោងតាមទស្សនាវដ្ដីបង្ហាញម៉ូដ VOGUE បានឱ្យដឹងថា រ៉ូបចងពុង និងស្រោមដៃមួយឈុតនេះ ជាស្នាដៃសហការគ្នារវាងម៉ាកគ្រឿងអលង្ការ Swarovski ជាមួយនឹងអ្នកច្នៃម៉ូដផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ឈ្មោះ Brett Alan Nelson ដោយបានចំណាយអង្កាំត្បូងគ្រីស្ដាល់ជាង ១លានគ្រប់ និងរាប់ចំធ្វើឈុតនេះឡើងសម្រាប់កម្មវិធី Oscar ប្រចាំឆ្នាំ ២០២៥ ផ្ទាល់តែម្ដង។


គួរឱ្យកត់សម្គាល់ នៅពេលដែលឈុតមួយនេះប៉ះគ្នាទៅនឹងភ្លើងផ្សេងៗ អំឡុងពេល Doja Cat សម្ដែង បង្កើតបានជាពន្លឺចែងចាំង ស៊ីគ្នាទៅនឹងចំណងជើងចម្រៀង “Diamonds Are Forever” ឬមានន័យជាខេមរៈភាសាថា “ត្បូងពេជ្យនឹងស្ថិតស្ថេរជារឿងរហូត”។
នេះមិនមែនជាលើកទី ១ទេ ដែល Doja Cat សហការគ្នាជាមួយនឹង Swarovski ។ តួយ៉ាង កាលពីឆ្នាំ ២០២៣ តារារ៉េបរូបខាងលើ ក៏ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនតាមរយៈឈុតពណ៌ក្រហមស្រស់ម្ដងរួចមកហើយ ដោយគ្រានោះនាងបានរំលេចនូវត្បូងគ្រីស្តាល់នៅលើដងខ្លួន ចំនួន ៣ម៉ឺនគ្រាប់ ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាក Schiaparelli។ ជាក់ស្ដែង ក្រុមការងារបានឱ្យដឹងថា ខ្លួនបានចំណាយពេលរហូតដល់ទៅ ៥ម៉ោង ដើម្បីលាបពណ៌ និងបិទត្បូងគ្រីស្តាល់ម្ដង ១គ្រាប់ៗនៅលើដងខ្លួនរបស់តារាស្រីរូបនេះ៕

























Account
Security
Favourite Content