ក្រោយបានសម្ដែងរួមគ្នាលើឆាក DJ ក្តិប សរសើរ វណ្ណដា បែបនេះ

នា​ថ្ងៃ​ប្រគំ​តន្ត្រី TreyVisai Legacy នៅ​ខេត្ត​បាត់ដំបង​កាលពី​សប្ដាហ៍​មុន មិន​ត្រឹម​តែ​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​មិត្ត​រួម​ទ្រនំ​ឡើយ វណ្ណដា បាន​អញ្ជើញ​ភ្ញៀវ​ពិសេស​ៗដូចជា​អ្នកនាង ខាត់ សុឃីម និង​តារា​រ៉េប​ជើងចាស់​ក្នុង​វិស័យ​ហ៊ីបហប ឌីជេ ក្ដិប ថែម​ទៀត​ផង។

សម្រាប់ DJ ក្តិប ក្រោយ​បាន​ឡើង​សប្ដែង​លើ​ឆាក​រួម​គ្នា​ជាមួយ​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា ក៏​បាន​កោត​សរសើរ​ពី​សមត្ថភាព និង​ការ​ឲ្យ​តម្លៃ​ខ្លួន​លោក​ជា​រៀមច្បង​ផងដែរ។ ម្ចាស់​បទ «បើក​លុយ» បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា “Mann Vannda អរគុណ​ណាស់​អូន​សម្លាញ់​សម្រាប់​ក្ដីស្រលាញ់​រួម​និង​ការ​ឲ្យ​តម្លៃ​១​នេះ។ បង​ពិត​ជា​រំភើប ហើយ​ពិតជា​មាន​អារម្មណ៍​មោទនភាព​ចំពោះ​រាល់​ស្នាដៃ​បទ​ចម្រៀង​របស់​ប្អូន​ដែល​បាន​ពាំនាំ​នូវ​ឧបករណ៍​ភ្លេងខ្មែរ វប្បធម៌​ខ្មែរ​បង្អួតនៅ​លើ​ឆាក​អន្តរជាតិ (ដោយ​ក្ដី​គោរព​ពី​បង​ពេញ​បេះដូង)»។

DJ ក្តិប ក៏​បាន​ជូន​​ពរ​សិស្ស​ប្អូន​ឲ្យ​ទទួល​បាន​​សុខភាព​ល្អ សំណាង​ល្អ ក៏ដូចជា សម្រេច​បាន​គ្រប់​ភារកិច្ច ការងារ និង​បំណង​ប្រាថ្នា​ទៀត​ផង។ នៅ​ថ្ងៃ​ប្រគំ​តន្ត្រី​នោះ វណ្ណដា បាន​ច្រៀង​រួម​គ្នា​ជាមួយ DJ ក្ដិប បទ «សុរា» ធ្វើឲ្យ​អ្នក​គាំទ្រ​រំភើប​នឹង​ទិដ្ឋភាព​អស្ចារ្យ​ដែល​សិល្បករ ២ រូប​ដ៏​ល្បី​ស្ថិត​នៅ​លើ​ឆាក​តែ​មួយ ហើយ​បកស្រាយ​រួម​គ្នា​បែបនេះ។

ក្រោយ​ឃើញ វណ្ណដា និង DJ ក្ដិប ច្រៀង​រួម​គ្នា​យ៉ាង​ពីរោះ​បែប​នោះ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី TreyVisai Legacy នៅ​ខេត្ត​បាត់ដំបង អ្នក​គាំទ្រ​ជាច្រើន​ចង់​ឲ្យ​អ្នក​ទាំង ២ មាន​បទ​ចម្រៀង​រួម​គ្នា។ ងាក​ទៅ​មើល វណ្ណដា ធ្វើ​ចំពោះ​តារា​ស្រី​ពហុ​ជំនាញ ខាត់ សុឃីម វិញ​ក៏​ជា​ការគោរព និង​ឲ្យ​តម្លៃ​រៀមច្បង​ដែរ ដោយ​អ្នកនាង​បកស្រាយ​បទ​ចម្រៀង​ចប់ ម្ចាស់បទ «baby mama» បាន​យក​បាច់​ផ្កា​ដ៏​ធំ ទៅ​ជូន​ផង​ដែរ៕

រូបភាព៖ Baramey,Kdep Eysan, ខាត់ សុឃីម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *