ទោះធ្លាប់មានគេថា ជី ដេវីត ច្រៀង diss វណ្ណដា តែការពិត ជី ដេវីត ក៏ធ្លាប់សរសើរ វណ្ណដា បែបនេះ!

បើទោះបីជាលើបណ្តាញសង្គមហ្វេសប៊ុករមែងតែងមានការលើកឡើងថា ជី ដេវីត ច្រៀង Diss វណ្ណដា យ៉ាងណាក្តី ក៏អ្នកតារាចម្រៀងមានឥទ្ធិពលនាពេលបច្ចុប្បន្នប៉ុន្មានរូបនេះ នៅតែរក្សាលំនឹង និងជំហរលើការផលិតចម្រៀងរៀងៗខ្លួន ដើម្បីបង្កើតជាចំណីអារម្មណ៍សម្រាប់អ្នកគាំទ្ររបស់ខ្លួន។

ជាក់ស្តែង ក្នុងការ Live របស់ លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កាលពីប៉ុន្មានខែមុន ក៏បានពោលសរសើរស្នាដៃចម្រៀងរបស់ វណ្ណដា ផងដែរ ដោយលោកបានលើកឡើងថា «flow គាត់ឡូយ! ចេញមកថ្មីម៉ង! អញ្ចឹង បានន័យថា គាត់រកឃើញ Color របស់គាត់ឃើញហើយ សូម្បីតែខ្ញុំស្តាប់ទៅ ក៏មានអារម្មណ៍ថា Wow »។ នេះយោងតាមវីដេអូខ្លីបង្ហោះដោយ គណនី Tik Tok ឈ្មោះ fanditway8885។

ក្រៅពីការពោលសរសើរ តារាចម្រៀងរួមអាជីព វណ្ណដា ហើយនោះ ម្ចាស់បទ  «I’m Bored» ក៏បានឱ្យដឹងពីទំនាក់ទំនងរវាងលោក និង តារាចម្រៀង ថេណា ផងដែរ ដោយលោកបានលើកឡើងចំៗថា លោក និង ថេណា មិនបានឈ្មោះគ្នាអ្វីនោះទេ។ បន្ទាប់ពីបានឃើញវីដេអូខ្លីដែល ជី ដេវីត បកស្រាយនោះហើយ អ្នកគាំទ្រជាច្រើនបាននាំគ្នា Comment មតិយោបល់ផ្សេងៗគ្នាតាមគំនិតរបស់ពួកគេ។ គេនៅចាំបានថា កន្លងមក គូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ក៏ធ្លាប់ច្រៀងលេងបទ Solo Again របស់ វណ្ណដា ដែរ គឺច្រៀងពេលដែលបទនេះត្រូវគេចាក់នៅក្នុងក្លឹបកម្សាន្ត។

គួររំឮកថា ទាំង ជី ដេវីត និង វណ្ណដា សុទ្ធសឹងជាតារារ៉េបល្បីឈ្មោះ និងជាតារាចម្រៀងកំពុងមានឥទ្ធិពលនាពេលបច្ចុប្បន្នដូចគ្នា។ អ្នកទាំងពីរមានអ្នកគាំទ្ររៀងៗ ជាក់ស្តែង គ្រប់ពេលចម្រៀងថ្មីត្រូវទម្លាក់លើទីផ្សារ អ្នកគាំទ្រតែងសម្រុកចូលទៅស្តាប់ ហើយគ្រប់ពេលអ្នកទាំងពីរបង្កើត Concert ផ្ទាល់ខ្លួន គេឃើញអ្នកគាំទ្រភ្លូកទឹកភ្លូកដីនាំគ្នាទៅចូលរួមគាំទ្រតារាចម្រៀងក្នុងដួងចិត្តពួកគេរៀងៗខ្លួន។ យ៉ាងណាមិញ ទន្ទឹមនឹងនោះ ក៏គេឃើញមានសង្រ្គាមពាក្យសម្តីបានកើតឡើងរវាងអ្នកគាំទ្រនិងអ្នកគាំទ្រផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម