វប្បធម៌ប្លែកៗ​គួរឲ្យចាប់អារម្មណ៍ ៥ យ៉ាងរបស់ជនជាតិប្រេស៊ីល

នៅពេលដែលគេនិយាយដល់ប្រទេសប្រេស៊ីលគេតែងគិតដល់ជនជាតិដ៏វិសេសមួយ ដែលមានជីវិតងប់ងុលនឹងបាល់ទាត់ របាំសាំបា និងទីក្រុង Rio ដ៏អស្ចារ្យ ជាប្រទេសដ៏ស្រស់ស្អាត មានរឿងជាច្រើនដែលល្បីល្បាញ រួមទាំង វប្បធម៌ និងប្រពៃណីដ៏វិសេសរបស់ប្រទេសស្ថិត​ក្នុងដែនដីអាមេរិកឡាទីន​។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការពិតមួយចំនួនដែលចម្លែក គួរឱ្យចាប់អារម្មណ៍ និងគេពុំសូវដឹងអំពីប្រទេសប្រេស៊ីល។

១ ភាពទាន់ពេលវេលាសម្រាប់ជនជាតិប្រេស៊ីលពុំសូវចាំបាច់ឡើយ

ផ្ទុយពីប្រទេសលោកខាងលិច និងជប៉ុន ដែលខកពេលវេលាតែបន្តិចក៏មិនបានផងនោះ។ សម្រាប់ប្រេស៊ីលវិញការគោរពពេលវេលាមានលក្ខណៈប្លែកគេបន្តិច។ ប្រសិនបើអ្នកមានការណាត់ជួប​នៅម៉ោង៩ ព្រឹក កុំរំពឹងថានរណាម្នាក់នឹងបង្ហាញខ្លួនមុនម៉ោង ៩:១៥នាទីព្រឹក។ ប្រសិនបើអ្នកត្រូវបានអញ្ជើញឱ្យចូលរួមពិធីជប់លៀងនៅម៉ោង ៨ យប់នៅប្រេស៊ីល កុំមកមុនម៉ោង ៩យប់ បើមិនដូច្នេះទេ ម្ចាស់ផ្ទះនឹងភ្ញាក់ផ្អើលមិនខាន។

២​​ ស្ត្រីប្រេស៊ីលមិនសូវពាក់គ្រឿងអលង្ការទេ

ដោយសារអត្រាឧក្រិដ្ឋកម្មខ្ពស់ក្នុងប្រទេស ស្ត្រីប្រេស៊ីលពាក់គ្រឿងអលង្ការតែក្នុងកម្មវិធីពិសេស និងតែនៅកន្លែងដែលពួកគេមានអារម្មណ៍សុវត្ថិភាពប៉ុណ្ណោះ។ ប្រសិនបើអ្នកទៅលេងទីក្រុង Rio ឬ Sao Paulo គឺដាច់ខាតកុំ “បង្ហាញ” គ្រឿងអលង្ការ និងរបស់របរផ្សេងៗមុខពេលធ្វើដំណើរសាធារណៈ។ វាកាត់បន្ថយហានិភ័យនៃការមានបញ្ហា និង​ការបាត់របស់ទាំងនោះ។

៣ ឲ្យតម្លៃភាពស្អាត និងការមានរូបរាងស្អាត

ដូចដែលយើងបានឃើញនៅតាមអ៊ីនធឺណែត និងទូរទស្សន៍ យើងតែងឃើញជនជាតិប្រេស៊ីលភាគច្រើន មានការលេងខ្លួនស្អាតៗ រូបរាងខ្ពស់ៗ ព្រមទាំងមុខមាត់ស្អាតៗផងដែរ។ គ្រប់ទីកន្លែងនៅក្នុងប្រទេសប្រេស៊ីល តែងមានមនុស្សហាត់ប្រាណ ចាប់តាំងពីកន្លែងហាត់ប្រាណផ្ទាល់ ឆ្នេរខ្សាច់ រហូតដល់ទីកន្លែងដែលមានទីធ្លាធំៗ។ ជនជាតិមួយនេះឲ្យតម្លៃខ្លាំងទៅលើភាពស្អាត ដែលវាអាចបញ្ចាក់បានតាមរយៈចំនួនកន្លែងហាត់ប្រាណ ហាងអាហារសុខភាព និងហាងកែសម្ផស្សនៅទូទាំងទីក្រុងដ៏ច្រើនសន្ធឹកសន្ធាប់។

៤ ជនជាតិប្រេស៊ីលចាត់ទុកឆ្កែដូចសមាជិកគ្រួសារពិត

ក្នុងចំណោមសត្វចិញ្ចឹមទាំងអស់នៅក្នុងប្រទេសប្រេស៊ីល ៥៨ភាគរយជាឆ្កែ ឯឆ្មាវិញមានត្រឹម តែ ២៨ភាគរយប៉ុណ្ណោះ។ ឆ្កែនៅប្រទេសប្រេស៊ីលគឺជាសមាជិកគ្រួសារពិតប្រាកដមួយរបស់ពួកគេ។ ពួកគេស្លៀកពាក់អាវ និងសូម្បីតែស្រោមជើងឲ្យពូកវាទៀតផង ហើយសត្វឆ្កែខ្លះត្រូវបានម្ចាស់បំពាក់គ្រឿងអលង្ការដូចជាក្រវិលឲ្យទៀតផង។

៥ យកច្រាស់ និងថ្នាំដុសធ្មេញតាមខ្លួនគ្រប់ទីកន្លែង

ជនជាតិប្រេស៊ីលមួយចំនួនធំ តែងដុសធ្មេញបន្ទាប់ពីពួកគេញ៉ាំអាហារហើយ មិនថានៅកន្លែងធ្វើការ នៅហាងកាហ្វេ ឬកន្លែងផ្សេងទៀត។ ​ពួកគេតែង​យក​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​ត្រូវ​ការ​ទៅ​ជាមួយ​គ្រប់ពេល ចាប់ពី​ថ្នាំ​ដុសធ្មេញ​រហូតដល់​ច្រាស​ដុសធ្មេញ​របស់​ពួកគេ​ផ្ទាល់។ លើសពីនេះ ជនជាតិមួយនេះមានទម្លាប់ស្អាតដ៏ល្អមួយគឺការលាងដៃជាដាច់ខាត មុន និងក្រោយពេលពួកគេចូលបន្ទប់ទឹក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន