នៅរាត្រីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ តារាសម្ដែងចិនល្បីៗជាច្រើនរូបបានបង្ហាញខ្លួនក្នុងកម្មវិធី Vogue Forces Of Fashion នៅឯទីក្រុងសៀងហៃ ប្រទេសចិន។ ក្នុងឱកាសនោះដែរ តារាដែលមានវត្ដមាននៅទីនោះនាំគ្នាតុបតែងខ្លួនលេងស្ទីលប្លែកៗពីគ្នា។



ក្នុងចំណោមនោះដែរ តារាស្រីសម្ដែងល្បីចិន Dilraba ក៏បានក្លាយជាប្រធានបទត្រូវបានគេលើកឡើងមកនិយាយដោយសារតែរូបសម្រស់ដ៏លេចធ្លោរបស់នាងក្នុងឈុតរ៉ូបពណ៌ទឹកមាសភ្លឺផ្លេកចែងចាំងពេញកម្មវិធី។ តារាស្រីរូបនេះបានជ្រើសយករ៉ូបដែលច្នៃដោយអ្នកច្នៃម៉ូតចិនល្បី Guo Pei សម្រាប់ដើរលើកម្រាលព្រំពណ៌ក្រហម។ រ៉ូបដែលតារាស្រីរូបនេះស្លៀកជា Collection ចេញក្នុងឆ្នាំ ២០១៧ Couture Fall សម្រាប់អលង្ការលើខ្លួនរបស់រូបនាងគឺជាប្រេន Bao Bao Wan ។ មួយឈុតលើខ្លួនរបស់តារាស្រី Dilraba ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។



គ្រាន់តែបង្ហាញខ្លួនភ្លាមរូបនាងក្លាយជាទីចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេលើកឡើងថាស្រស់ស្អាតព្រមទាំងថ្លៃថ្នូរខ្លាំងដូចជាព្រះនាងតែម្ដង។ សម្រាប់កម្មវិធី Vogue Forces Of Fashion បើតាមទិន្នន័យ Dilraba គឺជាតារាស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងម្នាក់ និងត្រូវបានគេលើកមកនិយាយជាហូរហែ។


គួរបញ្ជាក់ថា Dilraba មិនត្រឹមជាតារាសម្ដែងស្រីល្បី និងឆ្នើមម្នាក់ក្នុងប្រទេសចិនឡើយ នាងក៏ជាតារាស្រីចិនម្នាក់ដែលប៉ិនប្រសប់ក្នុងការលេង Fashion ខណៈតែងបង្ហាញមុខក្នុងកម្មវិធី Fashion ធំៗ មិនថាតែក្នុងស្រុក ឬក្រៅស្រុកឡើយ៕































Account
Security
Favourite Content