ឈាមជ័រសិល្បៈពេញខ្លួន! កូនស្រី សឿ សុធារ៉ា&សាពូន មីដាដា ដេញហ្គីតាឲ្យឪពុកអ្នកច្រៀង យ៉ាងពីរោះ

បើ​ទោះជា​បែក​គ្នា​ក៏​ពិត​មែន តែ​កូន​ៗ​របស់​អ្នក​សិល្បៈ​​គូ​ សឿ សុធារ៉ា និង សាពូន មីដាដា នៅតែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មើល​ថែ​យ៉ាង​ល្អ​ពី​សំណាក់​អាណាព្យាបាល។ ក្មេង​ស្រី សាពូន ដារ៉ាភិមាន មាន​ទាំង​ទេពកោសល្យ​សម្ដែង​ដូច​ម្ដាយ និង​ចេះ​ច្រៀង ព្រម​ទាំង​លេង​ឧបករណ៍​តន្ត្រី​ដូច​ឪពុក សក្ដិសម​ជា​កូន​អ្នក​សិល្បៈ​ពិត​ៗ។

ថ្មី​ៗ​នេះ​ម្ចាស់​បទ “និយម​ន័យ​ស្នេហ៍​​” បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ បង្ហាញ​ពី​ភាព​ប៉ិនប្រសព្វ​របស់​កូន​ស្រី​ក្នុង​ការ​លេង​ហ្គីតា​​​ឲ្យ​ឪពុក​អ្នក​ច្រៀង។ ក្នុង​វីដេអូ​នោះ​មាន​ទាំង សាពូន មីដាដា សាពូន ដារ៉ាភិមាន និង​កូន​ប្រុស​ម្នាក់​ទៀត ហើយ មីដាដា បាន​ច្រៀង​បទ “បុរស​ម្នាក់​ដែល​គិត​ដល់​អូន​” បើ​ទោះ​ជា​ខកខាន​ច្រៀង​មួយ​រយៈ​ធំ តែ​ទឹកដម​សំនៀង​អតីត​តារា​ចម្រៀង​ហង្ស​មាស​រូប​នេះ​នៅតែ​ពីរោះ អម​ដោយ​សំឡេង​ហ្គីតា​ថ្នម​ រងំ ហើយ​ឃ្លា​ចុងក្រោយ​កុមារី​វ័យ ១២ ឆ្នាំ​រូប​នោះ​បន្ទរ​មួយ​ឃ្លា​ជាមួយ​ឪពុក​ទៀត​នោះ ស្ដាប់​ហើយ​អន្លង់អន្លោច​ខ្លាំង​។

វីដេអូ​ដែល សាពូន មីដាដា បង្ហោះ​លើក​នេះ​ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ព្រោះ​រយៈ​ពេល​មិន​ដល់ ១ សប្ដាហ៍​ផង មាន​អ្នក​មើលជាង ១ លាន​ដង​លើ​គណនី​ហ្វេសប៊ុក​ និង​អ្នក​បញ្ចេញ​មតិ​សរសើរ​ដល់​ឪ​កូន​អ្នក​ទាំង​ពីរ​ច្រើន​លើសលប់។

កន្លង​មក​កូនស្រី​របស់ សុធារ៉ា និង មីដាដា បាន​ធ្លាប់​និយាយ​ថា នាង​ស្រឡាញ់​អាជីព​ចម្រៀង និង​លេង​ហ្គីតា ហើយ​តែងតែ​ច្រៀង​បណ្ដើរ​ដេញ​​ហ្គីតា​ដោយ​ខ្លួនឯង ពេល​ទំនេរ​នៅផ្ទះ។ចំណែក​សមត្ថភាព​ច្រៀង​វិញ កុមារី ភិមាន ប្រាប់ ថា​បាន​រៀន​ច្រៀង​ខ្លួនឯង មិន​មាន​ការ​ជួយ​ពី​លោក​ឪពុក​​នោះ​​ទេ។

សាពូន ដារ៉ាភិមាន អាច​សម្ដែង​បាន​យ៉ាង​ល្អ​ដូច​ម្ដាយ និង​ពូកែ​ច្រៀង​ដូច​ឪពុក ព្រោះ​អ្នក​មាន​គុណ​សុទ្ធតែ​ជា​អ្នក​សិល្បៈ​អាជីព និង​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ឡើង​ដល់​ចំណុច​កំពូល។ មួយ​រយៈ​នេះ​កុមារី​រូប​នេះ​រវល់​ក្នុង​ការ​រៀន​សូត្រ​ ធ្វើការ​ផង ទាំង​ស្ថិត​នៅ​វ័យ​ក្មេង ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ថែម​ទៀត​ផង៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ