FBI ព្រមានសាធារណជនកុំឱ្យប្រើ ឆ្នាំងសាកថ្មទូរស័ព្ទតាមទីសាធារណៈ

FBI កំពុង​ព្រមាន​អ្នកប្រើប្រាស់ ដាច់ខាត​កុំប្រើ​ ឆ្នាំងសាក ឬឌុយសាកថ្ម​ទូរស័ព្ទ​នៅតាមសាធារណៈ ដើម្បី​ចៀសវាង​ការ​បើកបង្ហាញអ្វីៗនៅក្នុង​ឧបករណ៍​របស់ពួកគេ​ទៅដល់ក្រុម Hacker ឬកម្មវិធីចម្លងមេរោគ។

បើយោងតាមការឱ្យដឹងពីភ្នាក់ងារ FBI នៅទីក្រុង Denver បានឱ្យដឹងថាទីតាំងសាកថ្មសាធារណៈ (USB) ដែលភាគច្រើនមាននៅតាមផ្សារទំនើប និងអាកាសយានដ្ឋានកំពុងត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សដែលមានបំណងអាក្រក់ដើម្បីចម្លងកម្មវិធីមេរោគ និង ចូលទៅត្រួតពិនិត្យទិន្នន័យក្នុងទូរស័ព្ទដៃរបស់អ្នក។ បើទោះជាយ៉ាងណាទីភ្នាក់ងារ FBI មិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយនៃការចម្លងមេរោគនោះឡើយ។

តាមរយៈ twitter ទីភ្នាក់ងារ FBI ណែនាំថា៖ «យកឆ្នាំងសាក ខ្សែ USB និង Power Bank​ របស់អ្នកតាមខ្លួនជំនួសវិញ»។

ស្របពេលដែលទីតាំងសាកថ្មសាធារណៈមានភាពទាក់ទាញសម្រាប់មនុស្សជាច្រើន នៅពេលដែលឧបករណ៍ ឬទូរស័ព្ទរបស់ពួកគេអស់ថ្ម អ្នកជំនាញផ្នែកសុវត្ថិភាពទិន្នន័យបានលើកឡើងថាវាគឺជាក្តីបារម្ភធំមួយរបស់ពួកគេអស់ជាច្រើនឆ្នាំហើយអំពីហានិភ័យទាំងនោះ។ ក្នុងឆ្នាំ ២០១១ ក្រុមអ្នកស្រាវជ្រាវបានបង្កើតពាក្យ១ ថា «juice jacking» ដើម្បីពិពណ៌នាអំពីបញ្ហានេះ។

លោក Drew Paik អតីតក្រុមហ៊ុនការពារសុវត្ថិភាពទិន្នន័យ Authentic8 បានពន្យល់ប្រាប់សារព័ត៌មាន CNN ក្នុងឆ្នាំ ២០១៧ ថា៖ «គ្រាន់តែដោតឧបករណ៍ ឬទូរស័ព្ទរបស់អ្នកជាមួយ ឆ្នាំងសាកសាធារណៈ ឧបករណ៍នោះនឹងឆ្លងមេរោគ ហើយទិន្នន័យរបស់អ្នកត្រូវបានក្រុមខិលខូចដឹង និងទាញយកបាន»។

ខ្សែ​ដែល​អ្នក​ប្រើ​ដើម្បី​សាក​ទូរសព្ទ​អ្នក​ ក៏ជាខ្សែដែលគេប្រើ​ដើម្បី​ផ្ញើ​ទិន្នន័យ​ពី​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់​ឧបករណ៍​មួយផ្សេង​ទៀតរបស់គេ។ ឧទាហរណ៍ នៅពេលប្រើខ្សែ iPhone ភ្ជាប់ទូរស័ព្ទជាមួយកុំព្យូទ័រ Macbook អ្នកអាចទាញយករូបថតពីទូរស័ព្ទរបស់អ្នកទៅកុំព្យូទ័ររបស់អ្នក។ ចំណែកការប្រើឆ្នាំងសាកសាធារណៈក៏ស្រដៀងគ្នាទៅនឹងឧទាហរណ៍ខាងលើនេះ ពោលគឺគេអាចទាញយកទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកបានតាមចិត្ត។

លោក Drew Paik បានពន្យល់ថា ប្រសិនបើអ្នកបានប្រើឆ្នាំងសាកនោះហើយ ពួក Hacker អាចទាញយកព័ត៌មានក្នុងឧបករណ៍របស់អ្នកដោយគ្មានដែនកំណត់។ រួមទាំង អ៊ីមែល សាររបស់អ្នក Note រូបថត និងលេខទំនាក់ទំនងក្នុងឧបករណ៍។

លោក Vikki Migoya មន្ត្រីកិច្ចការសាធារណៈនៅសាខា FBI នៃទីក្រុង Denver បាននិយាយថា៖ «FBI ផ្តល់ជាការក្រើនរំលឹកម្តងហើយម្តងទៀត រួមទាំងសេចក្តីប្រកាសអំពីសេវាសាធារណៈនេះ ដើម្បី​ដាស់តឿន​ ​សាធារណជន​អាមេរិក​ឱ្យ​រក្សា​សុវត្ថិភាពទិន្នន័យ និង​ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស​នៅពេល​ធ្វើដំណើរ»​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ