Sandara Park សមាជិករបស់ក្រុមចម្រៀង 2NE1 បានប្រកាសត្រៀមចេញបទចម្រៀងទោលរបស់ខ្លួនឆាប់ៗ នេះ ដែលធ្វើឱ្យអ្នកគាំទ្រមានក្ដីរំភើបរីករាយជាខ្លាំង និងរង់ចាំមើលថា តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះមានអ្វីប្លែកថ្មីមកជូនអ្នកគាំទ្រព្រមទាំងមហាជន។

អាល់ប៊ុមចម្រៀងរបស់ Sandara គឺមានឈ្មោះថា Sandara Park នឹងត្រៀមបញ្ចេញជាផ្លូវការនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣។ មុនបញ្ចេញបទចម្រៀង រូបនាងក៏បានទម្លាក់រូបភាពជាច្រើនដើម្បីបង្ហាញពីស្ទីលតុបតែងរបស់ខ្លួន។ អ្នកគាំទ្រជាច្រើនហាក់លាន់មាត់សរសើរតែម្ដង ដោយសារតែសម្រស់របស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យ ថែមទាំងលើកឡើងថា នាងអាចចេញជាសមាជិកក្រុមនារីខេប៉ុបជំនាន់ទី ៥ ផងដែរ។





ស្ទីលតុបតែងរបស់ Sandara Park ធ្វើឱ្យអ្នកគាំទ្រជឿថា បទចម្រៀងក្នុងអាល់ប៊ុមជាប្រភេទបែបគួរឱ្យស្រឡាញ់ និងចម្រុះពណ៌តែម្ដង។ សម្រាប់អាល់ប៊ុមចម្រៀងថ្មីៗ ត្រូវបានរាយការណ៍ថាមានចំនួន ៥ បទរួមមានដូចជា Festival, Play!, Dara Dara, T Map និង Happy Ending។





ការបញ្ចេញអាល់ប៊ុមនេះដែរ គឺជាអាល់ប៊ុមដំបូងរបស់ Sandara Park បន្ទាប់ពីរូបនាងចាកចេញពីផលិតកម្ម YG ក្នុងឆ្នាំ ២០២១៕























































Account
Security
Favourite Content