ដាដាវ ថារូបរាងត្រឡប់មកសភាពដើមលឿនក្រោយសម្រាល មកពីកត្តាទាំងអស់នេះ

​​​​តារាសម្ដែង និងជា​ content creator ​ដាដាវ​​​​ បាន​ប្រាប់​ថា​ការ​វិល​ត្រឡប់​មក​រូប​រាង​ដើម​យ៉ាង​ឆាប់​រហ័ស​ក្រោយ​សម្រាលកូន មិន​មែន​កត្តា​លុយ​តែ​មួយ​មុខ​នោះ​ទេ​ ប៉ុន្តែ​មាន​​រឿង​ងាយ​ៗ​ជា​ច្រើន​ដែល​ម៉ាក់​ៗ​សម័យ​ថ្មី​អាច​​ស្វែង​យល់​ និង​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង​។

ជា​ការ​ពិត​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​បាន​ជ្រាប​ហើយ​ថា ​​ដា​ដាវ​​ ទើប​សម្រាល​​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​។​​ អ្វី​ដែល​​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់​នោះ​គឺ​ការ​វិល​ត្រឡប់​មក​​សភាព​ដើម​របស់​អ្នក​នាង​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស​រហូត​មាន​​​ការ​វែក​ញែក​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​។​​ ដាដាវ​ បាន​ចេញ​​វីដេអូ​បក​ស្រាយ​ និង​​ចែក​រំលែក​ពី​កត្តា​រួម​ផ្សំ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​អាច​ត្រឡប់​មក​រូប​រាង​ស្វែល​ស្អាត​ក្រោយ​សម្រាល​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ថា​៖

ទី១. ​រៀប​ចំ​គម្រោង​ឱ្យ​បាន​ច្បាស់​លាស់​​មុន​សម្រាល ៖ ស្រីតូចច្រឡឹងរូបនេះផ្ទាល់​ខិត​ខំ​​ធ្វើ​ការ ​និង​រក​ប្រាក់មក​បម្រុង​ទុក​ឲ្យ​បាន​ច្រើន ​ដើម្បី​ទុកប្រើ​ប្រាស់​​ពេល​សម្រាល ​និង​ក្រោយ​សម្រាល។ ​ការ​មាន​កញ្ចប់​លុយ​ត្រៀម​គឺ​អាច​ចៀសវាង​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​ផង​ដែរ​។​​

ទី២. កត្តា​ធម្មជាតិ ៖ ការ​កំណត់​របប​អាហារ​មុន​ពេលមានផ្ទៃពោះ​ជា​រឿង​សំខាន់​ព្រោះ​ថា​ពេល​មាន​ផ្ទៃ​ពោះ​​អ្នក​ត្រូវ​បរិភោគ​ច្រើន​គុណ​​​២ ​ដូច្នេះ​គឺ​អាច​បណ្ដាល​ឱ្យ​ឡើង​គីឡូ​ខ្លាំង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​សម្រក​មក​វិញ​​។

ទី៣.​សុខភាព​ផ្លូវ​ចិត្ត​ ៖ ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មើល​ថែ​ពី​ក្រុម​គ្រួសារ​ជា​ពិសេស​ស្វាមី​​ ជា​រឿង​សំខាន់ដែល​ស្ត្រីក្រោយសម្រាលត្រូវការបំផុត។

អ្នក​នាង​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​ទៀត​ថា ​ការ​តាំង​ចិត្ត​គឺ​ជា​រឿង​សំខាន់​ព្រោះ​បើ​មាន​លុយ​មាន​ពេល​វេលា​តែ​គ្មាន​ការ​តាំង​ចិត្ត​ចេះ​តែ​បណ្ដែត​បណ្ដោយ ​​នោះ​ពិត​ជា​មិន​អាច​ទៅ​ដល់​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ​។​ មួយ​ទៀត​នោះ​កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ កុំ​ស្ដាប់​អ្នក​ដទៃ​ច្រើន​ជ្រុល​ពេក ​​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​​ ទៅ​កន្លែង​ដែល​ចង់​ទៅ ​​ឱ្យ​តែ​សកម្មភាព​​ទាំង​នោះ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ខ្លួន​ឯង​ និង​កូន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម