D.O.​ បញ្ជាក់ច្បាស់ៗថា EXO នឹងត្រលប់មកជួបជុំគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះ

នៅក្នុងកិច្ចសន្ទនាអំពីកម្មវិធីប្រគំតន្ត្រី​គម្រប់​ខួប​៣០​ឆ្នាំ​របស់ SM Entertainment កាលពីថ្ងៃទី២២ ខែមករានេះ D.O. បានបង្ហើបថា ខ្លួនកំពុងតែរៀបចំគម្រោងសម្រាប់ការត្រលប់មកវិញរបស់ក្រុមចម្រៀង EXO។

យោងតាមការចុះផ្សាយរបស់ Allkpop នៅពេលដែលពិធីករបានសាកសួរទៅកាន់តារាប្រុសដែលមានឈ្មោះពេញថា Doh Kyung-soo អំពីភាពអាចទៅរួចក្នុងការដែលឃើញសមាជិកក្រុម EXO ត្រឡប់មកប្រឡូកក្នុងការងារសិល្បៈជាក្រុមរួមគ្នាម្ដងទៀត តារាពហុជំនាញរូបនេះបានឆ្លើយដោយទំនុកចិត្តថា៖​ “ពិតណាស់! អ្នកនឹងឃើញពួកយើងត្រឡប់មកច្រៀងជាក្រុមពេញលេញម្ដងទៀត។ ពួកយើង​កំពុង​ធ្វើការលើរឿងនេះ”។

បើទោះបីជាមិនទាន់អា​ចកំណត់ពេលវេលាឱ្យបានជាក់លាក់ក្ដី តែ ​D.O. បានចែករំលែកថា ការត្រឡប់មកវិញនេះមិនអាចកើតឡើងនៅក្នុងឆ្នាំ២០២៥ ទេ ព្រោះក្រុមការងារនឹងចំណាយពេលក្នុងឆ្នាំនេះដើម្បីរៀបចំគម្រោងផ្សេងៗ។ តារាប្រុសវ័យ ៣២ឆ្នាំបាននិយាយថា៖ “បើទោះបីជាមិនមែនក្នុងឆ្នាំនេះ តែមិនយូរទៀតទេ។ ពួកយើងបានប្រមូលកាលវិភាគការងាររបស់សមាជិកក្រុមម្នាក់ៗរួចហើយ និងកំពុងតែរៀបចំលើការងារមួយនេះ”។

បន្តពីនេះ តារាពហុជំនាញក៏បានប្រាប់បន្ថែមទៅកាន់ក្រុមអ្នកគាំទ្រ EXO-L ថា៖ “ទោះបីជាពេលនេះពួកយើងស្ថិតនៅក្រោមការគ្រប់គ្រង់របស់ភ្នាក់ងារផ្សេងគ្នាក៏ដោយ ប៉ុន្តែការងារទាំងអស់របស់ EXO នៅតែស្ថិតក្រោមការរៀបចំរបស់ SM ដដែល ដោយមិនមានអ្វីប្រែប្រួលទេ”។

គួររំឭកផងដែរថា ​ EXO បានចាប់ផ្ដើមប្រឡូកក្នុងការងារសិល្បៈតាំងតែពីឆ្នាំ២០១២ មកម្ល៉េះ ដោយមានបទចម្រៀងល្បីៗជាច្រើន ដូចជាបទ Growl, Love Shot និង Monster ជាដើម។ កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមចម្រៀងខេប៉ុបបុរសមួយនេះ បានបញ្ចេញអាល់ប៊ុម EXIST ដែលជាអាល់ប៊ុមបែប Full-length ទី៧ និងជាអាល់ប៊ុមចុងក្រោយបង្អស់របស់ក្រុម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *