អបអរសាទរ! អ្នកនិពន្ធ Han Kang ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំនេះ

Han Kang ក្លាយជាអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូងទី១ ដែលទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ តាមរយៈស្នាដៃរៀបរាប់ពីស្នាមរបួសក្នុងភ្លើងសង្គ្រាម និងភាពផុយស្រួយនៃជីវិត​មនុស្ស។

ជាប្រវត្តិសាស្រ្តក្នុងវិស័យអក្សសិល្ប៍របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី ១០ខែតុលានេះ The Swedish Academy បានប្រកាសជាផ្លូវការថា អ្នកនិពន្ធវ័យ ៥៣ ឆ្នាំរូបនេះជាម្ចាស់ជ័យលាភីដ៏មានកិត្យានុភាពសម្រាប់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ប្រចាំឆ្នាំ ២០២៤ នេះ។

លោក Anders Olsson ប្រធានគណៈកម្មាធិការណូបែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លោកស្រីមានកាស្វែងយល់ដ៏ពិសេសអំពីទំនាក់ទំនងរវាងរូបរាងកាយ និងព្រលឹងវិញ្ញាណ ទំនាក់ទំនងរវាងមនុស្ស និងខ្មោច បូកផ្ស៊ំជាមួយនឹងស្ទាយនៃកំណាព្យ និងបទពិសោធន៍របស់គាត់ លោកស្រីបានក្លាយជាអ្នកចាប់ផ្ដើមបង្កើតកំណាព្យសហសម័យបែបនេះ។

នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរសព្ទ លោកស្រី Han Kang បានលើកឡើងថា ខ្លួនបានទទួលដំណឹងនៃជ័យលាភីនេះ ក្រោយពីគាត់ទើបតែញ៉ាំអាហារពេលល្ងាចជាមួយនឹងកូនប្រុសហើយ ដោយមិនបានត្រៀមខ្លួនបន្តិចសោះ។ ក្នុងនាមជាម្ចាស់ជ័យលាភីនេះ លោកស្រីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១១លានក្រូណា ឬស្មើនឹង ១លានដុល្លារអាមេរិក ភ្ជាប់ជាមួយនឹងមេដាយ និងវិញ្ញាបនបត្រ។​ នេះជាបើតាមរយៈសារព័ត៌មាន The Korea Times។

រំឭកពីជីវប្រវត្តិរបស់អ្នកនិពន្ធរូបនេះវិញ លោកស្រីបានចាប់ផ្ដើមការងារជាអ្នកនិពន្ធតាំងតែពីឆ្នាំ ១៩៩៣ តាមរយៈស្នាដៃកំណាព្យចំនួន ៥ដែលបានបោះពុម្ពផ្សាយតាមរយៈទស្សនាវដ្ដីមួយរបស់កូរ៉េ។ ពីរឆ្នាំបន្ទាប់ លោកស្រីបានចេញលក់ឈុតរឿងខ្លីមួយដែលមានឈ្មោះថា “ Love of Yeosu” ជាមួយនឹងស្នាដៃរឿងខ្លី និងប្រលោកលោមបន្តបន្ទាប់ទៀត។

ស្នាដៃរបស់ លោកស្រី Han Kang ច្រើនជាអក្សសិល្ប៍ដែលបង្ហាញពីការឈឺចាប់ ដែលជាលទ្ធផលនៃទារុណកម្មផ្លូវចិត្ត និងផ្លូវកាយ ផ្សារភ្ជាប់នឹងគំនិតបែបលោកខាងលិច។ ស្នាដៃទាំងនោះហើយ បាននាំយកពានរង្វាន់មកជូនលោកស្រីទាំងក្នុងស្រុក និងក្រៅស្រុកមិនតិចទេ។

លោកស្រី Han Kang បានក្លាយជាអ្នកនិពន្ធដែលអ្នកអានទទួលស្គាល់ជុំវិញពិភពលោក ក្រោយស្នាដៃនិពន្ធ “The Vegetarian” បានបកប្រែជាភាសាអង់គ្លេសនៅក្នុងឆ្នាំ ២០១៥ និងឈ្នះរង្វាន់ The Booker International Prize នៅក្នុងឆ្នាំ ២០១៦។ ប្រលោមលោកដែលបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ ២០០៧ ជាភាសាកូរ៉េមួយនេះ ជាសាច់រឿងរបស់ Yeong-hye ដែលសម្រេចចិត្តឈប់ទទួលទានសាច់ ក្រោយពីនាងសុបិនឃើញពីវិនាសកម្មនៅក្នុងខ្លួននាង និងគ្រួសារដែលកើតឡើងពីភាពឃោឃៅរបស់មនុស្ស។

បច្ចុប្បន្ន លោកស្រីមានសៀវភៅចំនួន​ ៤ក្បាលដែលបានបោះពុម្ព និងគ្រោងបោះពុម្ពជាភាសាអង់គ្លេស ដូចជាសៀវភៅដែលមានចំណងជើងថា The Vegetarian, Human Acts, The White Book និង We Do Not Part៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *