Concept ថតឲ្យទស្សនាវដ្តីចិនរបស់ព្រះនាង ជេនណា ផ្អែកលើប្រពៃណី «guófēng»

នៅ​ទី​បំផុត​ព្រះនាង នរោត្តម ជេនណា បាន​បង្ហាញ​រូបភាព​ទ្រង់​ថត​ឲ្យ​ទស្សនាវដ្ដី​ចិន លើ​ផេក​ផ្លូវការ​ហើយ ក្រោយ​សភាពការណ៍​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ។ សម្រាប់​ខ្លឹម​សារ​នៃ Concept​ថត​រូប​នោះ គឺ​ផ្អែក​លើ​ប្រពៃណី​បែប «guófēng» ដែលជាអរិយធម៌ដ៏ចំណាស់មួយ មាន​អាយុកាល​រាប់ពាន់​ឆ្នាំ។

ក្នុង​ឱកាស​គម្រប់​ខួប​អនុស្សាវរីយ៍ ៦៧ ឆ្នាំ នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-ចិន សែ​រាជវង្ស​ខ្មែរ​ នរោត្តម ជេនណា បាន​បង្ហាញ​ភាព​រស់រវើក​នៅលើ Trendmo China Magazine។ ព្រះនាង​​មាន​ព្រះ​បន្ទូល​ថា ទ្រង់​មាន​សេចក្ដី​រីករាយ ដែល​បាន​ចូលរួម ក្នុង​ការ​ជំរុញ​ការ​អភិរក្ស និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​គ្នា​រវាង​មិត្តភាព​ប្រទេស​ទាំង​ទ្វេ តាមរយៈ​ការ​បង្ហាញ​ទិដ្ឋភាព សិល្បៈ ប្រពៃណី​ចិន ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ផ្អែក​លើ​ប្រពៃណី​បែប «guófēng» ដែល​ជា​អរិយធម៌​ដ៏​ចំណាស់​មួយ មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំ ក្រោម​ការ​ផលិតដោយ Trendmo China Magazine ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ ក្នុង​ប្រទេស​ចិន។

រូបភាព​របស់​ព្រះនាង​តូច ទទួល​បាន​ការ​សរសើរ ស្រលាញ់ ចូលចិត្ត និង​ចែក​រំលែក​ច្រើន​មែនទែន​នៅ​លើ​បណ្ដាញ​សង្គម Facebook ខ្មែរ នៅ​ថ្ងៃ ១១ ខែ​សីហា​នេះ។ ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​ជាច្រើន​ឈុត សែ​រាជវង្ស​ព្រះជន្ម ១៣ ព្រះ​វស្សា​អង្គ បង្ហាញ​ពី​សម្រស់ និង​ភាព​លេចធ្លោ​ទាំង​សម្រស់ និង​សម្លៀកបំពាក់។

គួរបញ្ជាក់​ថា ព្រះនាង នរោត្តម ជេនណា គឺជាសិល្បករ​ខ្មែរ ដែល​ជាប់សាច់សាលោហិត​ជា​រាជវង្ស ហើយ​ទ្រង់​គឺជាមុខមាត់​សំខាន់​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ នា​វេទិកា​សិល្បៈ​ផ្សេង​ៗ​ក្រៅប្រទេស តែង​ព្រះភ័ក្ត្រទ្រង់ ដោយសារ​តែ​​ព្រះនាង​តូច មាន​ទាំង​ចំណេះដឹង​ផ្នែក​ វប្បធម៌ សិល្បៈ និង​ភាសា​បរទេស​ ដែល​អាច​ទំនាក់ទំនង​បាន​យ៉ាង​ងាយស្រួល។ ទ្រង់ក៏ត្រូវបាន​សារព័ត៌មាន​ក្រៅ​ប្រទេស​បាន​ចុះផ្សាយ​ពី​ស្នាព្រះហស្តជាច្រើន​រួច​មក​ហើយ មិន​ថា​នៅ​ប៉ែក​អឺរ៉ុប និង​ប៉ែក​ខាង​អាស៊ី​ឡើយ សុទ្ធតែ​បាន​លើក​សរសើរ​ព្រះនាង នរោត្តម ជេនណា៕

រូបភាព៖ Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *