មនុស្សជិតដិតបង្ហើបថា មុនស្លាប់ Kim Sae Ron បានជួបបញ្ហាធំៗ ២ នេះ

អ្នកជិតដិតម្នាក់បានរៀបរាប់ប្រាប់សារព័ត៌មានថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kim Sae Ron បានព្យាយាមតស៊ូនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គួបផ្សំ​វិបត្តិហិរញ្ញវត្ថុ ក្រោយបង្ខំចិត្តសម្រាកពីការងារសម្ដែងអស់​មួយ​រយៈ​មក។

កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ព័ត៌មាននៃការបាត់បង់ជីវិតរបស់ Kim Sae Ron បានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន ក្រោយពីមិត្តភក្ដិម្នាក់បានប្រទះឃើញតារាស្រីរូបនេះ ដេកស្លាប់ក្នុងផ្ទះ​នាង នៅឯទីក្រុងសេអ៊ូល ដោយបច្ចុប្បន្ន​ ប៉ូលិសនៅមិនទាន់អាចកំណត់មូលហេតុជាក់លាក់បានឡើយទេ។

ដោយឡែក នៅថ្ងៃទី១៧ ខែកុម្ភៈនេះ មនុស្សជិតដិតម្នាក់របស់ Kim Sae Ron បានចេញមកផ្ដល់កិច្ចសម្ភាសន៍ជាមួយ​សារព័ត៌មានក្នុងស្រុកមួយ ពីបញ្ហារបស់តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានជួបប្រទះ នៅគ្រាកន្លងមក រួមមានទាំងបញ្ហាបាក់ទឹកចិត្ត និងបញ្ហាហិរញ្ញ។

ត្រឡប់ទៅកាលពីឆ្នាំ ២០២២ វិញ Kim Sae Ron ជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ក្រោយពីតារាស្រីរូបនេះបានបើកបរក្រោមស្ថានភាពស្រវឹង។ ដោយគ្រានោះ នាងបានបើកឡានទៅបុក​រនាំងផ្លូវ និងម៉ាស៊ីនភ្លើង ជាដើមហេតុដែលតម្រូវឱ្យនាងត្រូវបង់ថ្លៃផាកពិន័យចំនួន ២០ លានរ៉ុនឬ ប្រមាណ ១៤ ០០០ ដុល្លារអាមេរិក បន្ថែមដោយការផ្អាកសកម្មភាពក្នុងវិស័យសិល្បៈអស់ពេលជាង ២ ឆ្នាំ។

ក្រោយមក Kim Sae Ron បានព្យាយាមត្រឡប់ប្រឡូកទៅរកការងារសម្ដែងវិញ តាមរយៈរឿង Dongchimi ក៏ប៉ុន្តែបញ្ហាចម្រូងចម្រាសបានផ្ទុះឡើងម្ដងទៀត គួបផ្សំនឹងបញ្ហាសុខភាពផង តារាស្រីរូបនេះក៏បានសម្រេចចិត្តលាឈប់ពីគម្រោងភាពយន្តខាងលើ។

យោងតាមការបកប្រែរបស់ Allkpop មិត្តជិតដិតខាងលើនេះបានឱ្យដឹងថា Kim Sae Ron បានកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅពេលដែលត្រៀមខ្លួនសម្រាប់ថតរឿងនេះ។ អំឡុងពេលហាត់សម គេប្រទះឃើញថានាងមានអាការៈស្លេកស្លាំង និងសុខភាពទ្រុឌទ្រោម។ នៅទីបំផុត ក្រោយពីបានពិភាក្សាជាមួយនឹងក្រុមការងារ នាងក៏សម្រេចចិត្តចាកចេញពីគម្រោងភាពយន្តមួយនេះ។

ប្រភពដែលមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានរៀបរាប់បន្តទៀតថា​ ក្រោយពីទទួលរងការផាកពិន័យពីឧបទ្ទវហេតុកាលពីឆ្នាំ ២០២២ Kim Sae Ron បានជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង រួមគ្នានិងការផ្អាកការងារទៀតនោះ នាងត្រូវធ្វើការក្រៅម៉ោង ដូចជាធ្វើការនៅហាងកាហ្វេ និងចូលបង្រៀនការសម្ដែង ដើម្បីរកចំណូលទូទាត់ថ្លៃសំណង។ ក្រោយពីមានបន្ទុកនៃវិបត្តិហិរញ្ញវត្ថុ សុខភាពផ្លូវចិត្តរបស់ Kim Sae Ron កាន់តែមានសម្ពោធមួយកម្រិតទៀត ក៏ប៉ុន្តែទោះបីជាមានរឿងទាំងនេះក៏ដោយ Kim Sae Ron នៅតែតស៊ូដើម្បីអាចត្រឡប់មកធ្វើការក្នុងវិស័យភាពយន្ដម្ដងទៀត។  

“ជំងឺបាក់ទឹកចិត្តរបស់ Kim Sae Ron កាន់តែធ្ងន់ធ្ងរ ធ្វើឱ្យអ្នកជុំវិញខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទន្ទឹមគ្នានេះ នាងនៅតែមានក្តីប្រាថ្នាចង់ត្រលប់ទៅកាន់អាជីពរបស់ខ្លួនវិញ និងបានព្យាយាមស្វែងរកការព្យាបាលទៅលើជំងឺបាក់ទឹកចិត្តរបស់ខ្លួនផងដែរ”។ មិត្តជិតដិតរូបដដែល បាននិយាយបន្ថែមបែបនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប៉ូលីសកំពុងតែស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកពីមូលហេតុពីក្រោយមរណភាពនេះ ស្របពេលដែលពិធីបុណ្យសពរបស់ Kim Sae Ron នឹងប្រារព្ធធ្វើឡើងនៅឯ Seoul Asan Medical Center៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *