CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូបនឹងបានគ្រងមកុដថ្មីសន្លាងដែលក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា ហៅកាត់ថា CIM ទើបបើកបង្ហាញឱ្យឃើញលើទំព័រហ្វេសប៊ុកក្តៅៗ។

យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុក Miss Queen Cambodia បានឱ្យដឹងថា មកុដថ្មីទាំង ២ ត្រូវបានរចនាឡើងដោយយករូបរាងតាមលំនាំដំបូលធំ រាងកោងមូលពាក់កណ្តាលនៃប្រាសាទបន្ទាយស្រី ដោយបញ្ចូលជាមួយនិម្មិតសញ្ញាតំណាងបវរកញ្ញាភេទទីបីកម្ពុជានៅចំចំណុចកណ្តាលនៃមមកុដ។ រឹតតែពិសេសខ្លាំង មកុដថ្មីទាំង ២ ខាងលើក៏រំលេចពីផ្ការំដួល ដែលជាផ្កាតំណាងជាតិកម្ពុជាផងដែរ។

ប្រាប់ឱ្យ AMS ដឹងមុននេះបន្តិច លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (CIM) ថា កន្លងមកយើងធ្លាប់ឃើញមកុដដែលមានរចនាបថប្រាសាទអង្គរវត្តច្រើនមកហើយ តែសម្រាប់រចនាបថប្រាសាទបន្ទាយស្រី គឺកម្រឃើញគេលើកមកធ្វើជាគំនិតបំផុសណាស់ ខណៈដែលក្បូរក្បាច់រចនានៃប្រាង្គប្រាសាទមើលទៅពិតពិតជាប្រណីតខ្លាំងមែនទែន។ ដូច្នេះ ទើប CIM សម្រេចរចនាមកុដនេះឡើងតាមតួប្រាង្គបី មានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។

មួយវិញទៀតនោះ យើងក៏បានដឹងដែលថា ប្រាសាទបន្ទាយស្រី ជាបុរាណស្ថានដ៏ល្បាញល្បីមួយដែលត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយក្បាច់ចម្លាក់យ៉ាងល្អិតឆ្មារ រស់រវើកជាងគេក្នុងចំណោមប្រាសាទខ្មែរដ៍ទៃទៀត។

មិនទាន់អស់នៅឡើយទេ នៅចំពីមុខនៃតួមកុដមាននិម្មិតសញ្ញាតំណាងបវរកញ្ញាភេទទីបីកម្ពុជា ដើម្បីឆ្លុះបញ្ចាំងអត្ថន័យនៃ Miss Queen Cambodia ទោះគ្រប់គ្នាមិនមែនជាមនុស្សស្រីពីកំណើតក៏ពិតមែន ប៉ុន្តែក្រោយពីបានស្វែងរកឃើញពីគុណតម្លៃរបស់ខ្លួនឯង ហើយក្លាហានហ៊ានបង្ហាញពីភាពជាខ្លួនឯងទៅមនុស្សជុំវិញខ្លួន រួមទាំងការប្រតិបត្តិខ្លួនសមសួនដូចជាមនុស្សស្រី ទាំងការរៀបចំរូបសម្បត្តិ ចរិយាសម្បត្តិប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីសម្រេចក្តីប្រាថ្នាក្នុងជីវិត។

លោក ម៉ែន និមលរតន៍ ពិតជាអរគុណដល់ @tieuhoangdong ដែលបានរចនាមកុដទាំងពីរយ៉ាងប្រណីត ប្រកបដោយប្រណីតភាពសម្រាប់ម្ចាស់ជយលាភីទាំង ២រូប។ លោកសង្ឃឹមថា ម្ចាស់ជយលាភីឆ្នាំនេះនឹងពេញចិត្តចំពោះរចនាបថថ្មីនៃមកុដដ៏មានតម្លៃទាំង ២ ហើយមានមោទនភាពដែលបានគ្រងមកុដថ្មីសន្លាងនេះ។

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ជយលាភី ២ រូបពីការប្រកួត Miss Queen Cambodia 2024 នឹងតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ រួមមាន៖ ម្ចាស់មកុដ Miss Queen Cambodia 2024 នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី​ Miss International Queen Pageant នៅប្រទេសថៃ ខណៈជយលាភីម្នាក់ទៀត នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅខែធ្នូ​ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។