បង្ហាញមុខសារជាថ្មី ChungHa ចូលរួមជាមួយផលិតកម្ម Jay Park បណ្ដុំដោយតារាល្បីៗ

តារាចម្រៀងស្រីខេប៉ុបល្បី ChungHa បានប្រកាសក្លាយជាសមាជិកថ្មីរបស់ផលិតកម្មតារាចម្រៀងប្រុសល្បី Jay Park គឺ MORE VISION ហើយ​ថ្មី​ៗ​នេះ​ Jessi ក៏​ទើប​ចុះ​កុងត្រា​ដែរ។

បន្ទាប់ពីចាកចេញពីផលិតកម្ម MNH Entertainment តារាស្រី ChungHa បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម MORE VISION ដើម្បីត្រៀមខ្លួននាំអ្វីដែលថ្មី ប្លែក មក​ជូនអ្នកគាំទ្រ។ ជាការស្វាគមន៍ដល់តារាស្រីរូបនេះ MORE VISION ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ ChungHa ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង។  

កាលពីខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ChungHa បានចាកចេញពីផលិតកម្មរបស់ខ្លួន និងឲ្យតម្រុយជាច្រើន ដែលនាងមានភាគរយខ្ពស់អាចនឹងចូលរួមជាមួយផលិតកម្មរបស់ Jay Park។ ពិតជាមិនខុសពីការគិតរបស់មហាជន រូបនាងពិតជាជ្រើសរើសបន្ដដំណើរទៅជាមួយផលិតកម្ម  MORE VISION។

Jay Park ជាតារាប្រុសម្នាក់ដែលបើកទូលាយខ្លាំងទាំងស្ទីលចម្រៀង ការតុបតែងខ្លួនជាដើម និងមានសិទ្ធសេរីភាពច្រើន ជាហេតុធ្វើឲ្យមហាជនជាច្រើនជឿថាវាជាហេតុផលមួយក្នុងចំណោមផ្សេងទៀតធ្វើឲ្យ ChungHa មិនគិតច្រើនក្នុងចូលរួមក្នុងផលិតកម្មរបស់លោក។ MORE VISION មានតារាល្បីៗ ជាច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរួមមានដូចជា Jessi, Honey J និង ក្រុមរាំ HolyBang។

បច្ចុប្បន្ន ChungHa មិនត្រឹមតែជាតារាស្រីមានទេពកោសល្យពូកែនោះទេ នាងក៏ជាមនុស្សម្នាក់ចូលចិត្តរៀនអ្វីថ្មីៗ។ នាងថែមទាំងចាប់ផ្ដើមធ្វើជា DJ ផងដែរ ដោយធ្វើជា DJ ក្នុងកម្មវិធីរបស់ទូរទស្សន៍ KBS Cool FM’s Volume៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ