លោក ឆន ឈីត អតីតបេក្ខភាពប្រកួត Mister Supranational Cambodia 2023 ដែលត្រូវបានជ្រើសរើសជា Mister Culture Global Cambodia 2023 បានកំពុងត្រៀមដឹកដៃបវរកញ្ញារូបស្រស់ រ៉េត ស្រីនិច្ច Miss Culture Global Cambodia 2023 តំណាងឱ្យកម្ពុជាចេញទៅប្រកួតប្រជែងកម្មវិធី Mister Miss Culture Global International 2023 ដែលការប្រកួតនឹងប្រារព្ធឡើងចាប់ពីថ្ងែទី ២៩ ខែឧសភា ដល់ថ្ងែ ៣ ខែមិថុនា ឆ្នាំ ២០២៣ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។


ខណៈការប្រកួតកាន់តែខិតជិតមកដល់ ឆន ឈីត Mister Culture Global Cambodia 2023 បានបង្ហាញការតាំងចិត្ត និងសន្យាធ្វើឱ្យល្អបំផុត លើឆាកប្រកួតអន្តរជាតិ ដើម្បីយកជយលាភីណាមួយមកជូនជាតិវិញ។ ឈីត បង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា «No one is perfect but I will do my best for this opportunity and Cambodian ខ្ញុំដឹងថាខ្ញុំមិនល្អគ្រប់គ្រាន់ ១០០%ទេ តែខ្ញុំក៏ត្រូវបានជ្រើសរើសនឹងដំណាងប្រទេសរួចហើយ ដូច្នេះខ្ញុំនឹងប្រឹងហ្វឹកហាត់គ្រាប់យ៉ាងទៅតាមអ្វីដែលធ្វើទៅកើត»។
ក្រឡេកទៅមើល បវរកញ្ញារូបស្រស់ រ៉េត ស្រីនិច្ច វិញនោះ មើលទៅកាន់តែមមាញឹកការងារសិល្បៈខ្លាំងឡើង ដោយនាងបានលេចមុខក្នុងស៉្បតពាណិជ្ជកម្ម និងបង្ហាញខ្លួនតាមកម្មវិធីសិល្បៈផ្សេងៗជាញឹកញាប់។


ការប្រកួតជិតចាប់ផ្តើម គេឃើញបណ្តាហ្វេនផេកគាំទ្រវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា នាំគ្នាជួយប្រម៉ូតផ្សព្វផ្សាយពី Miss Mister Culture Global Cambodia 2023 ព្រោះនេះជាកម្មវិធីសម្រស់ថ្មីដែលកម្ពុជាបញ្ចូនបេក្ខភាពទៅចូលរួមប្រកួត។ កុំភ្លេចរង់ចាំតាមដានដំណើរការចេញទៅប្រកួតរបស់បេក្ខភាពទាំងពីរទាំងអស់គ្នា និងចូលរួមបោះឆ្នោតគាំទ្រឱ្យបេក្ខភាពតំណាងជាតិកម្ពុជាទាំងពីររូបឱ្យមានឱកាសឈានទៅវគ្គបន្ទាប់ទៀត៕























Account
Security
Favourite Content