ដូចអ្នកស្នេហាវិស័យ Beauty Pageant បានជ្រាបស្រាប់ហើយថា ឆ្នាំនេះស្ថាប័នបវរកញ្ញាចក្កវាឡ (Miss Universe) នឹងចាប់ផ្តើមទទួលស្រ្តីរៀបការរួច និងស្រ្តីជាម្តាយ រួមទាំងស្ត្រីកែភេទឱ្យចូលប្រកួតប្រជែង ដោយមិនមានកំណត់ស្តង់ដារ កម្ពស់ ឬទម្ងន់អ្វីនោះឡើយ។
បន្ទាប់ពីទទួលបានដំណឹងនេះ ស្របពេលស្ថាប័នរៀបចំការប្រកួត MUC ក៏បានប្រកាសតម្រូវការថ្មី ៨ ចំណុច សម្រាប់អ្នកចង់ដាក់ពាក្យប្រកួត MUC 2023 ស្រាប់ ឈុន រក្សា លំដាប់រងទី១បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ និងជា Miss Tourism International Cambodia 2020 បង្ហើបតម្រុយចង់ដាក់ពាក្យចូលប្រកួតដែរ។ នាងអាចនឹងដាក់ពាក្យប្រកួត MUC 2023 ម្តងទៀត ក្រោយគេឃើញ share ការបង្ហោះមួយរបស់ទំព័រហ្វេសប៊ុក Sash Factor Cambodia ថា «See you» ដែលនេះហាក់បញ្ជាក់ឱ្យដឹងថា នាងអាចនឹងវិលមកប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ នៅពេលដែលស្ថាប័នបើកឱកាសឱ្យស្តីជាម្តាយមានសិទ្ធិចូលប្រកួតប្រជែងបាន។
អ្នកតាមដាននៅកម្ពុជាសប្បាយ និងរំភើបចិត្តជាខ្លាំងនៅពេលឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ បង្ហាញតម្រុយវិជ្ជមានបែបនេះ ព្រោះគ្រប់គ្នានៅតែពេញចិត្តសមត្ថភាព រូបសម្រស់ និងចំណេះដឹងរបស់ រក្សា។ យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហោះរបស់ ឈុន រក្សា តែប៉ុណ្ណោះ ប៉ុន្តែការពិតបែបណាមានតែរង់ចាំមើលការប្រកាសបេក្ខភាពផ្លូវការរបស់ស្ថាប័ន MUC ទាំងអស់គ្នា។
ទោះជាយ៉ាងនេះក្តី គេគិតថា ប្រសិន 1st Runner up Miss Universe Cambodia 2020 ត្រឡប់មកប្រកួតលើកនេះមែន នាងពិតជាប្រើប្រាស់នាម អ្នកស្រី ព្រោះបច្ចុប្បន្នបវរកញ្ញារូបស្រស់នេះ មានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា រក្សាស័ក្ក ទោះរឿងរ៉ាវជីវិតស្នេហារបស់នាងនៅតែជារឿងអាថ៌កំបាំងក៏ដោយ៕

























Account
Security
Favourite Content