កញ្ញា ឈុំ ចាន់ដារ៉ា ប្រាប់ពីដំណឹងល្អមួយ គឺនាងនឹងត្រូវទៅចូលរួមកម្មវិធី New York Fashion Week នាពេលខាងមុខនេះ។ ក្រោយទទួលបានការអញ្ជើញភ្លាម Miss Supranational Cambodia 2025 បានចែករំលែករឿងនេះដល់អ្នកគាំទ្រនាងលើបណ្ដាញសង្គម។


ដារ៉ា នឹងចូលរួមឲ្យហាងសម្លៀកបំពាក់ដ៏ល្បី ALmée Couture ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ALmée Couture គឺជា ម៉ូដសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដែលផ្តល់ជូននូវការប្រមូលផ្ដុំដ៏ប្រណិត លាយឡំជាមួយភាពទាន់សម័យឥតខ្ចោះ។ កន្លងមក ដារ៉ា ក៏ធ្លាប់ទទួលបានការ sponsor ពីហាង ALmée Couture ដែរ អំឡុងពេលនាងចូលរួមប្រកួត Miss Supranational 2025 នៅប្រទេសប៉ូឡូញកាលពីប៉ុន្មានខែកន្លងទៅ។
តួនាទីរបស់ ឈុំ ចាន់ដារ៉ា គឺជាអ្នកតំណាងឲ្យម៉ាកសម្លៀកបំពាក់របស់កម្ពុជា ទៅកាន់ សកលលោក។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ Art Hearts Fashion ហើយនឹងប្រព្រឹត្តិទៅថ្ងៃ ១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល Angel Orensanz ដែលជាកន្លែងសិល្បៈ ទីក្រុងញូវយ៉ក។
គួរបញ្ជាក់ថា ឈុំ ចាន់ដារ៉ា ក្រោយចប់បេសសកម្ម Miss Supranational 2025 នៅប្រទេសប៉ូឡូញមកនាងក៏វិលត្រឡប់មកមមាញឹកការងារសិល្បៈវិញដូចធម្មតា៕




រូបភាព៖ ALmée Couture និង Chhum Chhandara

























































Account
Security
Favourite Content