ឆន ស្រីណេត ប្រកាសត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ដើម្បីសម្រេចក្តីស្រមៃធំក្នុងជីវិត

ថ្មីៗ​នេះ 1st Runner up Miss Universe Cambodia 2021ឆន ស្រីណេត ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​ស្ត្រី​ខ្មែរ​ក្រោម​ដំបូង​គេ​ក្នុង​វិស័យ beauty pageant បាន​ប្រកាស​ឱ្យ AMS Infotainment ដឹង​ថា នាង​នឹង​វិល​ត្រឡប់​មក​ប្រកួត​បវរ​កញ្ញា​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​ណា​មួយ ពេល​ដែល​នាង​ត្រៀម​ខ្លួន​រួច​រាល់​ជាង​នេះ ប៉ុន្តែ​ឥឡូវ​នៅ​មិន​ទាន់​អាច​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ស្រីណេត ឱ្យ​ដឹង​បន្ត​ថា នាង​នៅ​តែ​ស្រលាញ់​វេទិកា Miss Universe Cambodia នឹង​គិត​ប៉ង​ចង់​ត្រឡប់​មក​ប្រកួត​កម្មវិធី​នេះ​វិញ​ម្ដង​ទៀត ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ដ៏​ធំ​ក្នុង​ជីវិត ដែល​ចង់​ឈរ​ជា​សំឡេង​ឱ្យ​បង​ប្អូន​ខ្មែរ​ក្រោម​មាន​ភាព​ក្លាហាន ហ៊ាន​បោះ​ជំហាន​ធ្វើ​នូវ​អ្វី​ថ្មី សម្រាប់​ខ្លួនឯង។ ពិសេស​គឺ​ស្ត្រី​ខ្មែរ​ក្រោម ឱ្យ​ពួក​គេ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្ហាញ​ទៅ​សាធារណៈ​ដូច​អ្វី​ដែល​នាង​កំពុង​ធ្វើ។ បវរ​កញ្ញា​សម្បុរ​ទឹក​ឃ្មុំ​រូប​នេះ​សង្ឃឹម​ថា នាង​អាច​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​ស្ត្រី​ខ្មែរ​ក្រោម​គ្រប់​រូប។

បវរ​កញ្ញា​រូប​នេះ​ទទួល​ស្គាល់​ថា កន្លង​មក​នាង​មាន​ចន្លោះ​ខ្វះខាត​ច្រើន ហើយ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ គឺ​នាង​មិន​សូវ​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី និង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ។ ដើម្បី​ឱ្យ​ខ្លួនឯង​កាន់តែ​មាន​ភាព​រឹងមាំ សម្រាប់​ការ​វិល​ត្រឡប់​វិ​ញ ស្រីណេត កំពុង​ប្រឹង​ហ្វឹកហាត់​លើ​ការ​និយាយ​ជា​សាធារណៈ និង​ភាសា​អង់គ្លេស​ផង​ដែរ។ នាង​លើក​ឡើង​ច្បាស់​ៗ​ថា ប្រសិនបើ​នាង​ត្រឡប់​មក​វិញ​ម្ដង​ទៀត គឺ​នាង​មក​យក​មកុដ​តែ​ម្ដង ដើម្បី​បាន​ក្លាយ​ជា​បវរ​កញ្ញា​តំណាង​ប្រទេស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដូចនេះ​នាង​ត្រូវ​ប្រាកដ​ចិត្ត​ជា​មុន​សិនថា ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទម្លាក់​បេក្ខភាព​ជើង​ខ្លាំង​ដទៃ ដើម្បី​ឡើង​គ្រង​មកុដ។

1st Runner up Miss Universe Cambodia 2021 សង្ឃឹម​ថា ពុក​ម៉ែ​បងប្អូន​ទាំង​នៅ​កម្ពុជា និង​នៅ​ខ្មែរ​ក្រោម រួម​ទាំង​ហ្វេន​ៗ​ដែល​ស្រលាញ់​វិស័យ​បវរ​កញ្ញា​ទាំង​អស់ នឹង​នៅ​តែ​គាំ​ទ្រ​រូប​នាង ប្រសិនបើ​នាង​ត្រឡប់​មក​ប្រកួត​វិញ​នៅ​ថ្ងៃ​ខាង​មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ