អស់ជំនឿលើស្នេហា តារាស្រីហុងកុង ៣ រូបនេះសុខចិត្ដនៅខ្លួនមួយយ៉ាងរីករាយ

តារាស្រីហុងកុងល្បីល្បាញ ៣ រូប សុខចិត្ដនៅទំនេរមិនផ្ដោតលើរឿងគ្រួសារ ដោយសារអស់ជំនឿលើស្នេហា។ ស្របពេលជាមួយគ្នា ងាកទៅផ្ដោតលើអាជីពសិល្បៈ និងរស់នៅយ៉ាងរីករាយម្នាក់ឯង។ តោះទៅមើលថាជានរណាខ្លះ៖

១.Charmaine Sheh

Charmaine Sheh ជាតារាស្រីហុងកុងដ៏មានប្រជាប្រិយភាពម្នាក់ រីឯរូបសម្រស់របស់នាងក៏នៅក្មេងជាងវ័យខ្លាំងធ្វើឲ្យមហាជនជាច្រើនតែងសរសើរជារឿយៗ។ ថ្វីបើជោគជ័យក្នុងអាជីពសិល្បៈ តែបើក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញ បច្ចុប្បន្ននាងមិនទាន់ស្វែងរកដៃគូជីវិតខ្លួនឡើយ។ តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះធ្លាប់បានលើកឡើងថា៖ ការរួមរស់ជាមួយមនុស្សដែលយើងស្រឡាញ់ពេញចិត្តវាពិតជាមានក្ដីសុខខ្លាំង ប៉ុន្ដែបើមិនទាន់ស្វែងរកមនុស្សដែលអ្នកប្រាកដប្រជាជាមួយកុំបង្ខំចិត្តរៀបការព្រោះតែខ្លាចខ្មាស់គេ ឬមានអារម្មណ៍ថាខ្លួនចាស់។ គ្រប់គ្នាមិនគួរបារម្ភពេកនោះទេពីរឿងរៀបការគួរតែផ្ដោតរឿងនៅចំពោះមុខ ដូចជាការងារ ឬមនុស្សនៅជុំវិញខ្លួនដូចជាឳពុកម្ដាយ បងប្អូនជាដើម។ សព្វថ្ងៃរូបនាងពេញចិត្តជាមួយអ្វីដែលខ្លួនមានដូចជាមានសុខភាពល្អ មានមិត្តល្អ មានបងប្អូន និងមានការងារដែលស្រឡាញ់ពេញចិត្ត។

២.Carman Lee

តារាស្រី Carman Lee ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងក្នុងរឿង The Condor Heroes ឆ្នាំ ១៩៩៥ ជាមួយតារាសម្ដែងប្រុស Louis Koo។ ការខកចិត្ដរឿងស្នេហាជាមួយអតីតមិត្ដប្រុសជាអ្នកជំនួញធ្វើឲ្យតារាស្រីរូបនេះហាក់លែងខ្វាយខ្វល់ចំពោះរឿងស្នេហា។ តារាស្រី Carman Lee ទម្លាយធ្លាប់លង់ស្រឡាញ់អតីតមិត្ដប្រុសរបស់ខ្លួនខ្លាំង និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហាមួយនេះ ចុងក្រោយនៅតែមិនអាចជួបគ្នាសាងគ្រួសារមានសុភមង្គលមួយបាន។ ប៉ុន្មានឆ្នាំចុងក្រោយ នាងផ្ដោតខ្លាំងលើការហាត់ប្រាណយកសាច់ដុំ ដោយសារវាធ្វើឲ្យនាងមានអារម្មណ៍ល្អ និងធូរស្រាល។ ការហាត់ប្រាណ និងរស់នៅយ៉ាងរីករាយធ្វើឲ្យសម្រស់តារាស្រី Carman Lee នៅក្មេងជាងវ័យខ្លាំង រហូតដល់អ្នកខ្លះសឹងមិនជឿនាងមានវ័យ ៥៨ ឆ្នាំទៅហើយ។

៣.Jessica Hsuan

Jessica Hsuan ជាតារាស្រីហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB ដ៏ល្បីល្បាញម្នាក់។ រូបនាងមានបទពិសោធសម្ដែងយ៉ាងក្រាសក្រែល និងប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ឈានដល់វ័យ ៥៣ ឆ្នាំរូបនាងនៅតែមិនខ្វាយខ្វល់រឿងបង្កើតគ្រួសារ សុខចិត្ដនៅខ្លួនមួយ។ ដើមឡើយ តារាស្រីរូបនេះធ្លាប់សេពគប់ជាមួយតារាសម្ដែងប្រុស Dicky Cheung តែក្រោយមកក៏ចែកផ្លូវគ្នា។ ក្នុងឆ្នាំ ២០១១ ក៏បានសេពគប់ជាមួយមិត្ដប្រុសក្រៅសិល្បៈ Ruan Bester និងមានគម្រោងរៀបការក្នុងឆ្នាំ ២០១២ ថែមទៀតផង ប៉ុន្ដែក្រោយមកក៏ប្រកាសរំសាយពិធីរៀបការចោលវិញ។ ចំពោះមូលហេតុគឺការខ្វែងគំនិតគ្នា និងទម្លាប់រស់នៅខុសគ្នា។ តារាស្រី Jessica Hsuan​ ធ្លាប់លើកឡើងថា៖ ការជ្រើសរើសដៃគូជីវិតគឺរឿងសំខាន់មួយ មិនមែនចេះតែសម្រេចចិត្ដឡើយ។ នាងមានភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុ មានសមត្ថភាពចិញ្ចឹមខ្លួនឯង មិនចាំបាច់ត្រូវការបុរសណាម្នាក់មកមើលថែនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ