ក្រោយមើលរឿង “Doctor Strange” ឆន សុវណ្ណារាជ បង្ហាញការយល់ឃើញ ២ ចំណុច

តារា​ចម្រៀង​ដែល​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ជាង១០ និង​ជា​ម្ចាស់​បទ «១ខែ១០ថ្ងៃ» លោក ឆន សុវណ្ណារាជ ថ្មី​ៗ​នេះ​ស្រាប់​តែ​បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន​លើ​រឿង​ហូលីវូដ គឺ “Doctor Strange Multiverse of Madness” ក្រោយ​ទស្សនា​រឿង​នេះ​រួច។ យោង​តាម​ការ​បង្ហោះ​លើ​គណនី​ផ្ទាល់​ខ្លួន លោក​បាន​រៀបរាប់​ថា មើល​ភាពយន្ត​របស់ Marvel ច្រើន​ហើយ ទើប​តែ​ឃើញ​រឿង​នេះ​ល្អ បង្កប់​ការ​អប់រំ​ផ្លូវចិត្ត​មនុស្ស​ច្រើន។

បន្ថែម​ពី​លើ​នោះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ធំ​ៗ​ចំនួន ២ ចំណុច​ទៅ​លើ​រឿង​នេះ ទី​១៖ អ្នក​ណា​ក៏​មាន​ក្ដី​ស្រមៃ​ដែរ តែ​កុំ​មាន​ក្ដី​ស្រមៃ​ដែល​មិន​អាច​ទៅ​រួច កុំ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​មិន​អាច​ទៅ​រួច រហូត​ដល់​បំផ្លាញ​ក្ដី​សុខ​អ្នក​ដទៃ ចុង​ក្រោយ​បាន​តែ​វិប្បដិសារី សម្រាប់​ខ្លួនឯង​ធ្វើ​ជា​មនុស្ស​ត្រូវ​ចេះ​ស្កប់ស្កល់ និង​ចេះ​ទទួល​ស្គាល់​ការ​ពិត ហើយ​ចេះ​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​មាន។ ទី២ អតីតកាល ការ​ចងចាំ​មិន​ល្អ​អ្នកណា​ក៏​មាន​ដែរ បើ​វា​ប្រេះស្រាំ​ហើយ ទុក​វា​ទៀត​ក៏​នៅ​តែ​មាន​ស្នាម​បែក​ដែរ ដូច​ឈុត​ដូរ​កញ្ចក់​នាឡិកា​អ៊ីចឹង​បើ​រក្សា​កញ្ចក់​បែក​វា​នៅតែ​ជា​របស់​ចាស់ ការ​ចងចាំ​ចាស់​ៗ ដូចនេះ​សាក​ដូរ​កញ្ចក់​ថ្មី​ទៅ អ្នក​នឹង​រក​ឃើញ​ស្នាម​ញញឹម​ថ្មី ដូច Doctor Strange ដែរ។ យ៉ាងណាមិញ នេះ​គ្រាន់​ជា​ការ​យល់​ឃើញ​របស់​តារា​ចម្រៀង​រូប​នេះ​តែ​ប៉ុណ្ណោះ។

 

ឆន សុវណ្ណារាជ បច្ចុប្បន្ន​មាន​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​លោក​នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​ចម្រៀង​រួម​ជំនាន់​នោះ​ឡើយ ថែម​ទាំង​បាន​ហក់​ចូល​វិស័យ​ភាពយន្ត​ថែម​ទៀត​ផង។ បទ​ចម្រៀង​ដែល​មាន​ការ​ទទួល​ស្គាល់​ខ្លាំង គឺ​បទ «ទីក្រុង​គ្មាន​មេឃ» និង​បទ «នឹក A ស្រឡាញ់ B» ដែល​សុទ្ធ​សឹង​ជា​បទ​បាន​អង្រួន​ដួង​ចិត្ត​យុវវ័យ​នា​សម័យ​ឆ្នាំ ២០១២។ ព្រោះ​ភាព​ល្បី​ឈ្មោះ​នេះ លោក​ត្រូវ​បាន​អញ្ជើញ​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​ជាច្រើន​ដង ដូចជា​នៅ​ប្រទេស​កូរ៉េ បារាំង អូស្ត្រាលី និង​អាម៉េរិក​ជាដើម។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​រមែង​ត្រូវ​បាន​ជ្រើស​ជា «COACH» ក្នុង​កម្មវិធី «The Voice Cambodia» និង​ជា​គណៈកម្មការ​កម្មវិធី «Cambodian Idol» និង Beat the Best ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន