រកបានសំណព្វចិត្តថ្មីហើយ? តារាប្រុសហុងកុង Bosco Wong ត្រូវគេប្រទះឃើញបណ្ដើរនារីវ័យក្មេងទៅញ៉ាំអាហារ

ប្រិយមិត្តនិយមតាមដានរឿងភាគរបស់ទូរទស្សន៍ TVB ប្រាកដជាស្គាល់តារាប្រុសសង្ហា Bosco Wong មិនខាន ព្រោះលោកធ្លាប់បានលេចមុខក្នុងរឿងភាគល្បីៗជាច្រើន ជាពិសេសរឿង “អង្គរក្សបេះដូង” តែម្ដង។ បច្ចុប្បន្នលោកមិនត្រឹមតែសម្ដែងរឿងភាគហុងកុងទេ ប៉ុន្តែក៏បានប្រឡូកចូលក្នុងវិស័យរឿងភាគចិនដែរ ថែមទាំងមានជំនួញផ្ទាល់ខ្លួនដោយលោកបានបើកភោជនីយដ្ឋានទៀតផង។

កាលពីប៉ុន្មានថ្ងៃមុន តារាប្រុសវ័យ ៤១ ឆ្នាំរូបនេះត្រូវបានក្រុមអ្នកកាសែតប្រទះឃើញថាអង្គុយញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺឃើញមាននារីវ័យក្មេងស្រស់ស្អាតម្នាក់ដែលអាយុខ្ទង់ត្រឹម ២០ ឆ្នាំអង្គុយញ៉ាំអាហារជាមួយលោក។ អ្នកទាំងពីរហាក់ដូចជាមិនបានខ្វាយខ្វល់អ្វីនោះទេ គឺអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយព្រមទាំងមានផឹកស្រាក្រហមទៀត។

មែនទែនទៅក្រុមអ្នកកាសែតប្រទះឃើញអ្នកពីរណាត់ជួបសាសងគ្នាក្រោយពេលដែលតារាប្រុស Bosco Wong បានឈ្នះពានរង្វាន់តារាសម្ដែងប្រុសល្អបំផុតប្រចាំឆ្នាំនៅកម្មវិធីប្រគល់រង្វាន់ New York Festival TV and Film Awards។ ការឈ្នះរង្វាន់នេះគឺសម្រាប់ការសម្ដែងដ៏ល្អរបស់លោកក្នុងរឿង Impossible 3។

មហាជនជឿថាការណាត់ជួបគ្នានេះគឺដើម្បីជាការអបអរដល់តារាប្រុស Bosco Wong ដែលកាន់តែមានភាពល្បីល្បាញ​ និងទទួលជោគជ័យក្នុងវិស័យសិល្បៈ។ ស្របពេលជាមួយគ្នា នេះជាលើកទី ១ ហើយដែលតារាប្រុសនេះត្រូវបានគេប្រទះឃើញណាត់ជួបនឹងមនុស្សស្រីក្រោយមិនមានព័ត៌មានទាក់ទងនឹងតារាស្រីណាអស់រយៈពេលជិត ២ ឆ្នាំមកហើយ។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បង្ហាញក្ដីរីករាយដោយសារលោករកបានអ្នកយល់ចិត្តថ្មីហើយទើបបានជាហ៊ានបណ្ដើរគ្នាចេញមុខបែបនេះ ព្រោះរាល់ដងឱ្យតែមានព័ត៌មានជាមួយតារាស្រីណាលោកតែងតែចេញមកបដិសេធភ្លាមៗតែម្ដង។ ប៉ុន្ដែលើកនេះកន្លងផុតពីរ បី ថ្ងៃទៅហើយតារាប្រុសរូបនេះហាក់ស្ងប់ស្ងាត់មិនមានប្រតិកម្មអ្វីឡើយ។ ចំណុចនេះធ្វើឱ្យអ្នកគាំទ្រជឿថា នារីវ័យក្មេងរូបនោះប្រហែលជាតារាមិត្តស្រីថ្មីរបស់លោកពិតមែនហើយ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ