ពាក្យមួយឃ្លាពី កញ្ចនា ត្រូវចិត្តហ្វេនស្តូក រឿងមិនឱ្យតម្លៃម្ចាស់ស្នាដៃ

រឿងដែលបេក្ខភាព The Voice Cambodia រដូវកាលទី៣ សុខុម រចនា មិនឱ្យតម្លៃ ជី ដេវីត ដែលជាម្ចាស់ដើមបទ «How about now» នៅតែជាប្រធានបទក្តៅគគុកដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាអ្នកលេង Tik Tok នាំគ្នាជជែកវែកញែករកហេតុផល។

មិនបង្អង់យូរក្រោយផ្ទុះរឿងនេះភ្លាម Alex Conan Real ហៅ ចែតា បានចេញមុខមកពន្លះបេក្ខភាព The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលគ្រប់គ្នាស្គាល់ថា អ្នកច្រៀងបទ «How about now» version អកកេះ មិនសំចៃមាត់ ថែមទាំងវែកញែកបញ្ជាក់ហេតុផលច្បាស់ៗចំពោះរឿងនេះថែមទៀតផង។

មិនត្រឹមតែ ចែតា ម្នាក់ប៉ុណ្ណោះទេដែលបញ្ចេញយោបល់លើរឿងកំពុងក្តៅគគុកនេះ សូម្បីតារាចម្រៀងឯករាជ្យ កញ្ញា ចិត្ត កញ្ចនា ក៏មិនឱបដៃមើលដែល ដោយមុននេះបន្តិចនាងបានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «Cover ពិរោះយ៉ាងណា ល្អយ៉ាងណាក៏នៅតែត្រូវឲ្យតម្លៃស្នាដៃ ទៅម្ចាស់ដើមដែលផលិត។ បើអញ្ចឹងដដែល និពន្ធបទខ្លួនឯង ផលិតខ្លួនឯងច្រៀងហ្មងហូវ! យកបទគេ ធ្វើដូចបទខ្លួនឯងចឹង, ម៉ាក់ថា No ហើយ !»។ ការលើកខាងឡើងរបស់ម្ចាស់បទ «ភ្លេចខ្លួន» ត្រូវចិត្តអ្នកគាំទ្រស្តូកតែម្តង ដោយគេឃើញអ្នកគាំទ្រចូលទៅ Comment យល់ស្របសំណេររបស់នាងគ្រប់គ្នា។

ក្រឡេកទៅមើលតារាចម្រៀងរ៉េបល្បីឈ្មោះជាម្ចាស់បទ «How about now»  ជី ដេវីត វិញនោះ មិនមានប្រតិកម្មក្តៅៗអ្វីលើរឿងនេះឡើយ តែមើលទៅលោកបានបង្ហាញហួសចិត្ត និងអស់សំណើចជាខ្លាំង តែលោកមិនបានសរសេរអ្វីលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ គ្រាន់តែបង្ហោះរូប emogi សើចបែបអស់សំណើច តែគេបានឃើញអ្នកម៉ាក់សម័យថ្មី ទេព បូព្រឹក្ស បានចូលទៅ Comment ថា «ការលើកលែងឲ្យអ្នកដទៃ ដូចជាការលើកលែងឲ្យខ្លួនឯង»

ពេលនេះគេមិនទាន់អាចសន្មត់ថា រឿងនេះនឹងបញ្ចប់ទៅរបៀបណាឡើយ ខណៈទំព័រហ្វេសប៊ុក Khom Rachana / ខុម រចនា ក៏បានបង្ហោះសារឆ្លងតបរឿងរ៉ាវនេះដែល តែអ្នកគាំទ្រតារារ៉េប ជី ដេវីត ហាក់នៅមិនទាន់ស្ងប់ចិត្តចំពោះរឿងនេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។