គ្រាន់តែឮ សំឡេងកូនយំចេញពីផ្ទៃ ចេន ទប់ទឹកភ្នែកមិនបាន

តារា​ចម្រៀង​ប្រុស​រូប​សង្ហា​នៅ​ក្នុង​ក្នុង Nevrmind BAND ចេន ទើប​ទទួល​បាន​កូន​ប្រុស​បណ្ដូលចិត្ត​ដែល​ឃើញ​ពន្លឺ​ថ្ងៃ នា​ថ្ងៃ​នោះ លោក​ថា គ្រាន់តែ​ឮ​សំឡេង​កូន ធ្វើឲ្យ​ទប់​ទឹក​ភ្នែក​មិន​បាន​បាត់​ទៅ​ហើយ។

កូន​ប្រុស​របស់ ចេន មាន​ឈ្មោះ​ថា Chen Marvin កើត​នៅ​ថ្ងៃ ១២ ខែ​កក្កដា ឆ្នាំ ២០២៣ ហើយ​លោក​ក៏​បាន​ផុស​លើ FB ថា “ខ្ញុំ​បាទ​នឹង​ក្រុម​គ្រួសារ​សូម​អរគុណ​លោក​គ្រូ​អ្នក​គ្រូ​ពេទ្យ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ទៅ​លើ​សេវា​ថែ​ទាំង​ភរិយា​នឹង​កូន​ប្រុស​របស់​ខ្ញុំ​បាន​យ៉ាង​ល្អ​”។ រូបភាព​កូន​ប្រុស​បណ្ដូល​ចិត្ត​ម្ចាស់​បទ “អា​ក្របី​” សាច់​ឈាម​ទ្រលុកទ្រលន់ ហើយ​មាន​សុខភាព​ល្អ និង​ម្ដាយ​ទាំង​កូន។

ក្រោយ​បង្ហាញ​មុខ​កូន​ប្រុស​ដ៏​គួរឲ្យ​ស្រលាញ់​រួច​ហើយ ទាំង​សិល្បករ និង​កីឡាករ​អាជីព​ដែល​ជា​មិត្តភ័ក្ដិ​របស់ ចេន បាន​សាទរ​ចំពោះ​ដំណឹង​ដ៏​រីករាយ​នោះ ព្រម​ទាំង​អ្នក​គាំទ្រ​ដ៏​ច្រើន​លើសលប់​បាន​ផ្ញើ​សារ​ជូនពរ និង​ស្រលាញ់​ក្រុម​គ្រួសារ​លោក​មិន​ប្រែ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូបភាព​ដ៏​មាន​សុភមង្គល​នោះ ទទួល​បាន​ការ like ច្រើន​ខ្លាំង​សម្រាប់ ចេន។

ចេន មិន​ត្រឹមតែ​ជា​អ្នក​ចម្រៀង​ដ៏​មាន​សំនៀង​ពីរោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ជាកីឡាករ​អាជីព​ម្នាក់​ផង​ដែរ ព្រម​ទាំង​ធ្លាប់​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​អាជីព​មួយ​កាលពី​ប៉ុន្មាន​​ឆ្នាំ​មុន ហើយ​នៅ​ពេល​​ទំនេរ​លោក​ក៏​បន្ត​លេង​ជា​ក្រុម​ជាមួយ​អ្នក​សិល្បករ​ដទៃ ដើម្បី​សុខភាព និង​មិត្តភាព ព្រម​ទាំង​រក​បាន​ជំនួយ​ដល់​ផ្នែក​មនុស្ស​ធម៌​ថែម​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ