ពូកែមែន! មិនត្រឹមជាបវរកញ្ញា ជា ចារ៉ានី ថែមទាំងជាបាហុនិកាបម្រើការលើយន្តហោះទៀត

និយាយដល់បវរកញ្ញារូបស្រស់ ជា ចារ៉ានី អ្នកស្នេហាវិស័យបវរកញ្ញាពិតជានៅចាំបានថា នាងបានតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International 2022 នៅប្រទេសជប៉ុន កាលចុងឆ្នាំ ២០២២ កន្លងទៅ។ ដ្បិតមិនជាប់ចំណាត់ក្នុងការប្រកួតអន្តរជាតិ តែ ចារ៉ានី បានពាំនាំអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ខ្មែរទៅចែករំលែកឱ្យពិភពលោកបានឃើញ និងស្គាល់ពីកម្ពុជាកាន់តែច្រើនជាងមុន។

ក្រោយត្រឡប់ពីប្រកួតវិញ ចារ៉ានី ទទួលបានការងារសិល្បៈហូរហែ និងបានហ្វឹកហាត់អាជីពជាពិធីការិនីទៀតផង។ ជាញឹកញាប់នាងរមែងលេចមុខតាមកកម្មវិធីសិល្បៈ និងកម្មវិធីជំនួបផ្សេងៗជាច្រើនផងដែរ ហើយថ្មីៗនេះ នាងថែមទាំងទទួលថតម៉ូដសម្លៀកបំពាក់រដូវកាលថ្មីឱ្យសម្អាងការទៀតផង។

មិនត្រឹមតែមានងារជាបវរកញ្ញាប៉ុណ្ណោះទេ សោភាពរូបស្រស់ ជា ចារ៉ានី ថែមទាំងជាបាហុនិកា បម្រើការលើយន្តហោះទៀតផង ដោយសព្វថ្ងៃនាងជាបាហុនិកា​ (Cabin Crew) បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ SKY ANGKOR AIRLINES។ មិនមានប្រភពណាអាចបញ្ជាក់ថា ចារ៉ានី ចាប់ផ្តើមការងារជាបាហុនិកាតាំងពីពេលណានោះទេ តែថ្មីៗសាមីខ្លួននាងបានបង្ហោះរូប ID Card សម្គាល់ខ្លួននាង និងមិត្តភ័ក្តក្នុង Story ទើបធ្វើឱ្យរឿងនេះខ្ចរខ្ចាយតែម្តងទៅ។

សូមជម្រាបថា កញ្ញា ជា ចារ៉ានី ជា Miss International Cambodia 2022 ដែលនាងត្រៀមនឹងផ្ទេរមកុដឱ្យទៅ Miss International Cambodia 2023 នាពេលឆាប់ៗនេះ ខណៈការធ្វើបទបង្ហាញសារព័ត៌មាន និងពិធីបំពាក់ខ្សែរឆៀង កម្មវិធី​ប្រកួត Miss Cambodia 2023​ នឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ