វិធីថែរក្សាសម្រស់តួស្រីរឿង “រាជិនីសារព័ត៌មាន” គ្រាន់តែគេងក៏អាចស្រស់ស្អាតបាន

Charmaine Sheh ជាតារាស្រីហុងកុងដ៏លេចធ្លោម្នាក់ ហើយក្រោយបង្ហាញខ្លួនក្នុងរឿងភាគល្បី “រាជនីសារព័ត៌មាន” ប្រជាប្រិយរបស់នាងក៏កាន់តែកើនឡើងស្រើតៗ។ ក្រៅពីមានទេពកោសល្យប៉ិនប្រសប់ក្នុងការសម្ដែង តារាស្រីរូបនេះក៏មានសម្រស់ក្មេងជាងវ័យខ្លាំង រហូតធ្វើឲ្យមហាជនជាច្រើនសរសើរពីសម្រស់ស្រស់ស្អាតរបស់នាង។

ថ្មីៗ នេះ តារាស្រី Charmaine Sheh ក៏បានទម្លាយពីវិធីថែរក្សាសម្រស់របស់នាង ដែលគ្រាន់តែគេងក៏អាចជួយឲ្យស្រស់ស្អាតជាងមុន។ រូបនាងបានលើកឡើងថា ចំណុចដំបូងពិតណាស់ ជារឿងមនុស្សស្រីគ្រប់គ្នាត្រូវធ្វើគឺការលុបមុខមាត់ឲ្យស្អាត ក្រោយពេលផាត់មុខ ឬមកពីធ្វើការវិញ។ រូបនាងបានផ្ដោតសំខាន់លើការគេងផងដែរ ដើម្បីធ្វើឲ្យសម្រស់ស្រស់ស្អាត។

តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានលើកឡើងថា ការគេងឲ្យបានគ្រប់គ្រាន់ជារឿងសំខាន់​ ជាពិសេសចន្លោះពីម៉ោង ១០ យប់ រហូតដល់ម៉ោង ២ ទៀបភ្លឺ។ ពេលវេលានេះជាពេលដែល មេតាប៉ូលីស ធ្វើការយ៉ាងសកម្ម និងរំលាយអាហារ បំប្លែងសារធាតុចិញ្ចឹមក្នុងអាហារទៅជាថាមពលទ្រទ្រង់រាយកាយ។ នៅពេលដែល មេតាប៉ូលីស ធ្វើការបានល្អ វាក៏ជាផ្នែកមួយល្អដល់ស្បែក និងរាងកាយរឹងមាំផងដែរ។

ចំណុចមួយផ្សេងទៀតគឺមុនពេលគេង ត្រូវដាក់ទូរស័ព្ទ នៅឲ្យឆ្ងាយពីខ្លួន។ មុនគេង អ្នកគួរតែផ្ដេកខ្លួននៅលើគ្រែហោចណាស់ ១០ ទៅ ២០ នាទី ដើម្បីឲ្យអ្នកមានអារម្មណ៍ធូរស្រាល។ នៅពេលអ្នកមានអារម្មណ៍ធូរស្រាល នឹងឆាប់គេងលក់ ហើយនៅពេលគេងលក់ នឹងមានអារម្មណ៍ស្ងប់ មិនងាយភ្ញាក់ឡើយ។ ការគេងគ្រប់គ្រាន់ និងគ្មានការរំខាន ក៏ជាផ្នែកមួយធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ និងមិនស្ដ្រេស។

ក្រៅពីរបៀបក្នុងការគេង តារាស្រី Charmaine Sheh ក៏បានបង្ហើបនៅអាថ៍កំបាំងមួយចំនួនទៀតធ្វើឲ្យនាង មានសម្រស់ក្មេងជាងវ័យគឺ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ នាងតែញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។ បន្ថែមពីនេះ ការឲ្យស្បែករបស់អ្នកបានសម្រាកតាមដែលអាចធ្វើបាន។ Charmaine Sheh បានលើកឡើងថា នាងព្យាយាមមិនប្រើម្សៅផាត់ និងឲ្យស្បែកមុខរបស់នាងបានសម្រាកពីការផាត់មុខ បើមិនចាំបាច់ និងលាបតែឡេការពារកម្ដៅថ្ងៃប៉ុណ្ណោះ។

ចុងក្រោយ ការទទួលទានអាហារ តារាស្រី Charmaine Sheh បានបញ្ជាក់ថា មិនចាំបាច់មានការតឹងរ៉ឹងចំពោះការជ្រើសរើសអាហារទេ សំខាន់ការទទួលទានឲ្យស្មើគ្នា កុំហូបសាច់ច្រើនជាងបន្លែ ឬបន្លែច្រើនជាងសាច់ កុំឲ្យមានភាពលម្អៀងខ្លាំងពេក និងកុំភ្លេចហាត់ប្រាណជាប្រចាំផងដើម្បីសុខភាពល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ