ផ្អែមណាស់ Charlie Puth បានសុំមិត្តស្រីរៀបការហើយ

ម្ចាស់បទចម្រៀង Attention តារាប្រុស Charlie Puth និងមិត្តស្រី Brooke Sansone បានភ្ជាប់ពាក្យហើយ និងថែមទាំងមានគម្រោងរៀបការទៀតផង។

តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖ លោកបានហោះទៅទីក្រុង New York ដើម្បីសុំមិត្តភក្ដដ៏ជិតស្និទ្ធរបស់លោករៀបការ។ ហើយនាងបាននិយាយយល់ព្រមមកកាន់រូបលោក។  

លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង បច្ចុប្បន្នលោកកាន់តែរីកចម្រើន និងក្លាយជាមនុស្សកាន់តែល្អម្នាក់ដោយសារតែវត្ដមានរបស់មិត្តស្រីរបស់លោក Brooke Sansone។ លោកពិតជាស្រឡាញ់រូបនាងយ៉ាងខ្លាំង។

អមជាមួយពាក្យពេចន៍ដ៏ផ្អែមល្ហែមរូបលោកក៏បានបង្ហោះរូបភាពជាមួយមិត្តស្រី និងបង្ហាញឱ្យឃើញចិញ្ចៀនភ្លឺចែងចាំងលើម្រាមដៃរបស់នាងថែមទៀត។ ចិញ្ចៀននេះត្រូវបានគេជឿជាក់ថាជាចិញ្ចៀនពេជ្រដែលមានតម្លៃថ្លៃខ្លាំងផងដែរ។

ក្រោយបង្ហោះរូបភាពនេះមហាជនជាច្រើនក៏បានបញ្ចេញមតិអបអរជាហូរហែរដល់រូបលោក និងមិត្ដស្រីព្រមទាំងសង្ឃឹមថាអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់។

បើតាមការបញ្ជាក់របស់តារាប្រុស Charlie Puth កាលពីមួយរយៈមុនក្នុងកម្មវិធី The Howard Stern Show បានឱ្យដឹងថា លោកកំពុងមានស្នេហាជាមួយមនុស្សម្នាក់។ នាងជាមនុស្សដែលលោកធំឡើងដឹងក្ដីជាមួយគ្នា។ វាពិតជារឿងល្អមួយដែលមានមនុស្សជិតស្និទ្ធម្នាក់នៅក្បែរលោក​ គាំទ្រលោក។ លោកពិតជាមានអារម្មណ៍សុវត្ថិភាពនៅពេលនៅជាមួយនាង ហើយបច្ចុប្បន្នលោកមិនសូវជាចង់ដើរកម្សាន្ដទៅណាមកណាជាមួយមនុស្សប្លែកមុខឡើយ។ ដូច្នេះ នាងជាមនុស្សម្នាក់ដែលលោកអាចទុកចិត្ត។

គួរបញ្ជាក់ថា តារាប្រុស Charlie Puth បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយមិត្ដស្រីកាលពីចុងឆ្នាំ ២០២២ មុនប្រកាសពីទំនាក់ទំនងរូបលោកធ្លាប់រំឭកនិយាយពីនាងជារឿយៗ គ្រាន់តែមិនបញ្ចេញឈ្មោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។