ខ្លាំងមិនធម្មតា! បទ «ក្តាមស្រែ» លឹម សេរីហាន់នីកា ច្រៀងវគ្គ Live Show ជាប់ Best of The Week ក្នុងឆានែលអន្តរជាតិ

គេនៅចាំថា ក្នុងវគ្គ Live Show សប្ដាហ៍ទី១ នៃកម្មវិធី The Voice Cambodia រដូវកាលទី៣ កាលពេលកន្លងទៅ កូនក្រុមរបស់ ពេជ្រ សោភា គឺបេក្ខជន លឹម សេរីហាន់នីកា បានជ្រើសយកបទ «ក្តាមស្រែ» មកបកស្រាយឡើងវិញ។ ពិតជាគួរឱ្យភ្ញាក់ផ្អើល នីកា បានធ្វើឲ្យ​ទស្សនិកជន និង Coach ទាំង ៤ រូប មានការ​ភ្ញាក់ផ្អើលជាខ្លាំង​ជាមួយ​សមត្ថភាព​​ថ្មី​ក្នុង​ការ​បកស្រាយ​ចម្រៀង “ក្ដាម​ស្រែ​” មួយ​បទ តែ​ច្រើន​រសជាតិ​ផ្សេង​គ្នា​។

បន្ទាប់ពីធ្វើឱ្យកក្រើកវេទិកាប្រកួតនៅខ្មែរ សម្រែកចម្រៀងបទ «ក្តាមស្រែ» របស់ លឹម សេរីហាន់នីកា ពិតជាខ្លាំងអស្ចារ្យ រហូតត្រូវបានឆាណែលលំដាប់​ពិភព​លោក ឈ្មោះថា «Best Of The Voice» ដែលមានអ្នក Subscribers 3,96 M (គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣) បានជ្រើសយក​បទ «ក្ដាម​ស្រែ» របស់ សេរីហាន់នីកា បញ្ចូល​ជាបទខ្លាំងប្រចាំសប្ដាហ៍របស់ខ្លួន (Best Of The Week)  កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រួមជាមួយបទ «Ring Of Fire» ច្រៀងដោយ Dan Daniels ក្នុងកម្មវិធី​ The Voice Australia 2023 វគ្គ The Blind Auditions និងបទ «Super Trouper» ច្រៀងដោយ Clara Hill vs Lucia Mundstock  ក្នុងកម្មវិធី The Voice Uruguay 2023 វគ្គ Battles។

ទទួលដំណឹងនេះភ្លាម ពេជ្រ សោភា មិនបង្អង់យូរ ក៏បានបង្ហោះដំណឹងល្អនេះចែករំលែកឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញ ដោយនាងបានដាក់ Caption នោះថា «ក្តាមស្រែ លឹម សេរីហាន់នីកា ដល់ស្រុកគេដែលហើយ ជាបេក្ខនារីម្នាក់ដែលបានចូលក្នុងតារាង​ Best The Voice Best performances Proud of You Lim Serey HanNika»។

ទន្ទឹមការបង្ហោះខាងលើ សោភា ដែលជាគ្រូបង្វឹកផ្ទាល់ និងជាចុចប៊ូតុងយក លឹម សេរីហាន់នីកា ក្នុង​វគ្គ Blind Auditions របស់​កម្មវិធីThe Voice Cambodia រដូវ​កាល​ទី ៣ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថ្មីៗនេះថា នាងរំភើបហើយភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះការសម្តែងរបស់កូនក្រុមនាងលោតចូលតារាងរបស់ឆានែលពិភព​លោក​។ គ្រូបង្វឹករូបនេះបន្តថា ដូចដែលបានដឹងហើយថា ឆានែល Best of The Voice មិនងាយទទួលស្គាល់នោះទេ ទាល់តែយើងធ្វើបាន The best តែម្តងទើបគេបញ្ចូល ហើយនាង និងលោកគ្រូភ្លេង សាន់ សុវណ្ណឌីនសប្បាយចិត្តណាស់ នឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អថែមទៀត ដើម្បីឱ្យគេយកទៅបង្ហោះនៅឆានែលអន្តរជាតិបន្តទៀត។ 

សោភា ពន្យល់ឡើងថា The Voice ជាកម្មវិធីលំដាប់ពិភពលោក ដូច្នេះទាល់តែគេមើលឃើញ ហើយពេញចិត្ត Performance យើង ទើបគេយកទៅដាក់នៅឆានែលរបស់គេ មិនមែនយើងចង់ឱ្យបង្ហោះ គេនឹងបង្ហោះទេ ពោលគឺគេពិនិត្យថាស័ក្កសមទើបគេយកទៅបង្ហោះ ដែលសំខាន់យើងត្រូវតែធ្វើបាន Best of The Voice ទើបគេដាក់បញ្ចូល។

បើទោះបីជា ពេជ្រ សោភា ជាអ្នកសរសេរប៉ារ៉ូ បទ «ក្តាមស្រែ» ៤ រសជាតិ​ ដែល លឹម សេរីហាន់នីកា ច្រៀងនោះក៏ពិតមែន តែនាងនៅតែលើកសរសើរដល់លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ព្រោះបើគ្មានលោកជួយទេ ក៏មិនអាចធ្វើការនេះចេញមកបានដោយរលូន រហូតត្រូវអន្តរជាតិចាប់អារម្មណ៍នោះទេ។ ឆ្លៀតឱកាសនេះ សោភា ក៏សូមលើកទឹកចិត្តកូនក្រុម ​លឹម សេរីហាន់នីកា ដែលនាងមិនដែលធ្វើឱ្យគ្រូបង្វឹកខកចិត្តម្តងណាឡើយ តាំងពីក្លាយជាកូនក្រុមរបស់ឈានដល់វគ្គ Live Show នេះ។ កុំភ្លេចរង់ចាំតាមដានការប្រកួតវគ្គបន្ទាប់របស់ លឹម សេរីហាន់នីកា ដើម្បីបានដឹងថា សមត្ថភាពរបស់អ្នកចម្រៀងវ័យក្មេងនេះវិវត្តន៍ទៅមុខខ្លាំងកម្រិតណា!

ទស្សនាវីដេអូ The best performances this week on The Voiceលើឆានែល Best of The Voiceខាងក្រោមនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល