​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត តារា​ល្បី​ប៉ុន្មាន​រូប​នេះ​ បោះបង់​បណ្ដាញ​សង្គមគ្មានស្រណោះ

យុគសម័យ​ឌីជីថល មនុស្ស​គ្រប់​រូប​អាច​ទំនាក់ទំនង​ទៅ​កាន់​ពិភព​លោក​ពី​គ្រប់​ទិសទី​តាម​រយៈ​ទូរស័ព្ទ​ដៃ​ Ipad ​ឬ​កុំព្យូទ័រមួយគ្រឿងជាការស្រេច។ ការ​ប្រាស្រ័យ​ទាក់​ទង​កាន់​តែ​ងាយ​ស្រួល ចំណែក​ឯ​សុវត្ថិភាព​​អ៊ីនធឺណិត​ក៏​ងាយ​រង​ការ​វាយ​ប្រហារ​ដូច​គ្នា​ ពិសេស​តាម​រយៈ​ក្ដារចុច​បង្ហើរ​សម្ដី​ទៅ​កាន់​អ្នក​ដទៃ​ទាំង​ទទឹង​ទិស​ និង​ពិបាក​ទទួល​យក​តាម​បណ្ដាញ​សង្គម (Cyberbullying)។ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មនុស្ស​ជា​ច្រើន​បាន​បោះបង់​ចោល​បណ្ដាញ​សង្គម និង​ខ្លះ​ឈាន​ដល់​ការ​លុប​គណនី​របស់​ពួក​គេ​ទៅ​ទៀត មិន​ថា​តែ​បុគ្គល​ល្បី​ៗ​ និង​មនុស្ស​ធម្មតា។ យ៉ាង​ណា​ ថ្ងៃ​នេះ​យើង​ងាក​មក​ចាប់​អារម្មណ៍​រឿង​រ៉ាវ​តារា​ល្បី​ៗ​មួយ​ចំនួន​រត់​ចោល​បណ្ដាញ​សង្គម​ ដើម្បី​ការពារ​បញ្ហា​ផ្លូវ​ចិត្ត​របស់​ខ្លួន។

ព្រះអង្គម្ចាស់ Harry និង Meghan Markle

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Times កាល​ពី​ខែ​មករា​ ២០២១ បាន​ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ Harry និង Meghan Markle នឹង​លែង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​តាម​ដាន​ជាង​ ១០​លាន​នាក់​ហើយ ដោយ​សារ​ពួក​គេ​មិន​អាច​ទ្រាំ​នឹង​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​បាន​។ Markle ដែល​ជា​ភរិយា​របស់​ព្រះអង្គ​ម្ចាស់​ Harry ធ្លាប់​បាន​និយាយ​ថា នាង​គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ Troll ច្រើន​បំផុត​នៅ​លើ​ពិភព​លោក ហើយ​វា​ពិបាក​ស្ទើរ​តែ​មិន​អាច​រស់​បាន

តារា​សម្តែង Emma Stone

តួ​ឯក​ស្រី​ល្បី​ល្បាញ​ក្នុង​រឿង Spider-Man នាង​ Emma Stone ក៏​ជា​តារា​មួយ​រូប​ដែល​រង​ការ​វាយ​ប្រហារ​ពី​មតិ​មហាជន។ កាលពីឆ្នាំ ២០១៣ គណនី​របស់​នាង​ត្រូវ​បាន​គេ​ Hack ហើយ​សារ​សម្ងាត់​មួយ​ត្រូវ​បាន​បង្ហោះ។ ក្រោយ​មក​តារា​ស្រី​រូប​នេះ​បាន​លុប​គណនី​របស់​នាង​ភ្លាមៗ​ក្រោយ​ពេល​កើត​ហេតុ និង​​មិន​​ត្រឡប់​មក​ប្រើប្រាស់​វិញ​ទេ។ Emma Stone ក៏​បាន​និយាយ​ថា «ខ្ញុំ​បាន​តស៊ូ​ជា​ច្រើន​ឆ្នាំ​ជា​មួយ​នឹង​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នោះ​ វា​ពិតជា​រំខាន​ខ្ញុំ ​មនុស្ស​ជា​ច្រើន​បញ្ចេញ​មតិ​លើ​ហេតុការណ៍​នោះ ហើយ​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់​ពេល​ឮ​នរណា​ម្នាក់​និយាយ​ពី​វា​ម្តង​ៗ»។

តារា​ចម្រៀង Ed Sheeran

​ឆ្នាំ ២០១៥​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ world tourism ​របស់​ខ្លួន​ Ed Sheeran បាន​ប្រកាស​ថា​គាត់​នឹង​ឈប់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ហេតុផល​របស់​គាត់ ​គឺ​ដើម្បី​ចៀស​វាង ការ​មើល​ពិភព​លោក​តាម​រយៈ​អេក្រង់ មិនមែន​ភ្នែក​របស់​គាត់​ផ្ទាល់​ ដូច្នេះ​គាត់​អាច​ធ្វើ​ដំណើរ​ទស្សនា​ជុំវិញ​ពិភព​លោក និង មើល​អ្វី​ដែល​គាត់​មិន​ធ្លាប់​ឃើញ​ដោយ​ផ្ទាល់ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​កាសែត The Guardian ។ តារាចម្រៀង​ជនជាតិ​អង់គ្លេស​រូប​នេះ​ធ្លាប់​បាន​ត្រលប់​មក​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​គាត់​វិញ​នៅ​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​បន្ទាប់​មក​ឈប់​ប្រើ​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០១៩។

តារា​ចម្រៀង Justin Bieber

កាល​ពី​​​​​​​​​​​រដូវ​ក្តៅ​ឆ្នាំ ២០១៦ Justin Bieber បាន​ឈប់​ប្រើ​ប្រាស់​ Instagram មួយ​រយៈ​ធំ ដោយ​សារ​តែ​ចំនួន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​មតិ​អវិជ្ជមាន​ទៅ​លើ​មិត្ត​ស្រី​របស់​គាត់​នៅ​ពេល​នោះ​។ គ្រា​នោះ​ Bieber បាន​បង្ហាញ​សកម្មភាព​ និង​មិន​បាន​បង្ហោះ​អ្វី​ទាំង​អស់​នៅ​លើ Instagram របស់​ខ្លួន​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១៧។

តារា​សម្ដែង Millie Bobby Brown

តារា​សម្ដែង​ក្នុង​រឿង Stranger Things ដ៏​ល្បីល្បាញ​ស្រាប់​តែ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ពី​បណ្ដាញ​សង្គម​ដោយ​សារ​​មនុស្ស​ជា​ច្រើន​បាន​ប្រើ​រូបភាព​របស់​នាង ចេញ​ពី​ក្នុង​រឿង​ ដើម្បី​ Comment បែប​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។ Brown ជា​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​មិន​អាច​ធ្វើ​អ្វី​នឹង​ការ​ Comment ​​លេង​សើច​ហួស​ហេតុ​ពេក និង​ព្រម​ទាំង​បាន​បិទ​គណនី​ TikTok របស់​ខ្លួន​ថែម​ទៀត​ដោយ​សារ​ទទួល​បាន​ការ​បញ្ចេញ​មតិ​មិន​សមរម្យ​ជា​ច្រើន​ពី​បុរស​ពេញ​វ័យ​មួយ​ចំនួន​ធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ