ជម្លោះក្ដៅគគុករវាង SM ជាមួយ Chen, Baekhyun និង Xiumin នៅតែបន្ត ស្របពេល EXO ត្រៀម Comeback ជាមួយសមាជិកត្រឹម ៦ នាក់

ជម្លោះចម្រូងចម្រាសរវាង SM Entertainment និងភ្នាក់ងារ INB100 របស់ Chen, Baekhyun និង Xiumin នៅតែបន្តជុំវិញសកម្មភាពក្រុមរបស់ EXO ធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នានៅតែស្រពេចស្រពិលចំពោះអនាគតរបស់ក្រុមចម្រៀងមួយនេះ។

មុននេះនៅថ្ងៃទី ២៩ ខែតុលា INB100 បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថាពួកគេមានបំណងឈានដល់កិច្ចព្រមព្រៀងជាមួយ SM Entertainment ដើម្បីឱ្យ CBX (Chen, Baekhyun និង Xiumin) អាចចូលរួមក្នុងសកម្មភាពរបស់ EXO ដែរ។

ក្រោយមកនៅថ្ងៃដដែលនោះ SM Entertainment បានឆ្លើយតបថាពួកគេបានរៀបចំកិច្ចព្រមព្រៀងជាមួយ CBX ដែលតម្រូវឱ្យមានការទូទាត់ ១០ ភាគរយនៃប្រាក់ចំណូលពីសកម្មភាពបុគ្គលរបស់ពួកគេ ប៉ុន្តែលក្ខខណ្ឌនេះមិនទាន់ត្រូវបានអនុវត្តរហូតមកដល់បច្ចុប្បន្ន។

នៅថ្ងៃទី ៣០ ខែតុលា ភ្នាក់ងាររបស់ CBX INB100 បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ដែលពួកគេបានឆ្លើយតបថា៖ “យើងបានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់យើងក្នុងការអនុវត្តកិច្ចព្រមព្រៀងកន្លងមក ព្រមទាំងបានទាក់ទងផ្ទាល់ជាមួយសមាជិក និងខិតខំធ្វើការដើម្បីនៅជាផ្នែកមួយរបស់ក្រុម”។ ពួកគេបានបន្ថែមថា៖ “យើងនៅតែប្តេជ្ញាចិត្តក្នុងការបង់ប្រាក់ ១០ ភាគរយនៃប្រាក់ចំណូលរបស់យើង ហើយដោយសារតែវិវាទនៅតែបន្ត យើងមានគម្រោងបំពេញរឿងនេះនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានឯកភាព ហើយនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់”។

ខាងក្រោមនេះគឺជាការឆ្លើយតបរបស់ INB100 ចំពោះសេចក្តីថ្លែងការណ៍ផ្លូវការរបស់ SM Entertainment (ហៅកាត់ថា “SM”)៖

សេចក្តីថ្លែងការណ៍ផ្លូវការទី១ របស់ SM៖

អ្វីដែលក្រុមហ៊ុនរបស់យើង (SM) បានស្នើសុំពីសិល្បករទាំងបី (CBX) គឺត្រឹមឱ្យពួកគេត្រូវបង់ ១០ ភាគរយនៃប្រាក់ចំណូលពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣។ ទោះយ៉ាងណា លក្ខខណ្ឌនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។

INB100 ឆ្លើយតប ចេតនារបស់ CBX ក្នុងការបង់ ១០ ភាគរយនៃប្រាក់ចំណូលនៅតែមិនផ្លាស់ប្តូរ។ ដោយសារវិវាទកំពុងបន្ត ពួកគេមានគម្រោងបំពេញរឿងនេះនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានឯកភាព ហើយនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់។

សេចក្តីថ្លែងការណ៍ផ្លូវការទី២ របស់ SM

ទាក់ទងនឹងការចូលរួមក្នុងសកម្មភាពក្រុម ដោយសារតែជម្លោះធ្ងន់ធ្ងរជាច្រើនបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរវាងភាគីទាំងពីរយ៉ាងខ្លាំង ហើយដោយសារតែការខូចខាតធ្ងន់ធ្ងរបានកើតឡើងចំពោះ EXO ជាក្រុម ហើយការឈឺចាប់ត្រូវបានបង្កឡើងដល់អ្នកគាំទ្រ និងសមាជិក វាជាការត្រឹមត្រូវដែលក្រុមចម្រៀងទាំងបីត្រូវអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ជាមុនសិន និងខិតខំប្រឹងប្រែងដោយស្មោះត្រង់ដើម្បីស្តារទំនុកចិត្តឡើងវិញ។

INB100 ឆ្លើយតប ការពិភាក្សាទាំងអស់បានបន្តលើគោលការណ៍ “សកម្មភាពក្រុមពេញ EXO”។ CBX បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ពួកគេក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងកំពុងទាក់ទងដោយផ្ទាល់ជាមួយសមាជិក និងបានខិតខំដើម្បីនៅជាផ្នែកមួយនៃក្រុម។

សេចក្តីថ្លែងការណ៍ផ្លូវការទី ៣​ របស់ SM៖

ផ្ទុយពីការអះអាងរបស់សិល្ប​ករទាំងបីដែលថា បន្ទាប់ពីការសម្របសម្រួលលើកទីពីរនៅថ្ងៃទី ២ ខែតុលា ពួកគេបង្ហាញយ៉ាងច្បាស់ពីឆន្ទៈក្នុងការទទួលយកលក្ខខណ្ឌទាំងអស់ដែលយើងបានបង្ហាញ ប៉ុន្តែនៅថ្ងៃទី ១៦ ខែតុលា ពួកគេបានដាក់ពាក្យបណ្តឹងជាលើកដំបូង ។

INB100 ឆ្លើយតប ជុំវិញកាលបរិច្ឆេទសម្របសម្រួលរបស់តុលាការ CBX បានប្រាប់ទៅ SM នូវចេតនារបស់ពួកគេក្នុងការបង់ប្រាក់ ១០ ភាគរយនៃប្រាក់ចំណូលពីសកម្មភាពបុគ្គល និងរង់ចាំការឆ្លើយតបចុងក្រោយរបស់ SM។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ដែលស្នើឡើងដោយអ្នកសម្របសម្រួលនៅថ្ងៃទី ២ ខែតុលា គឺជាតួលេខតាមអំពើចិត្តដែលមិនទាក់ទងនឹងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ។ ដូច្នេះ ភាគីទាំងពីរបានបញ្ជាក់នៅក្នុងការសម្របសម្រួលថា ពួកគេមិនអាចទទួលយកវាបានទេ។ នៅពេលដែលចំនួនទឹកប្រាក់នោះត្រូវបានប្រគល់ជាលាយលក្ខណ៍អក្សរជាបន្តបន្ទាប់ ភាគីទាំងពីរបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី ១៦ ខែតុលា។ នេះគ្រាន់តែជាជំហាននីតិវិធីធម្មតាប៉ុណ្ណោះ ហើយការអះអាងថា CBX មិនមានបំណងដោះស្រាយគឺមិនពិតទេ។

យើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ច្របូកច្របល់ និងព្រួយបារម្ភក្នុងអំឡុងពេលដំណើរការផ្លូវច្បាប់ជាមួយ SM។

CBX នឹងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដោយស្មោះត្រង់ ហើយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកសាងទំនុកចិត្តឡើងវិញជាមួយសមាជិក និងដើម្បីឈានដល់កិច្ចព្រមព្រៀងដោយសន្តិវិធីជាមួយ SM។

គួររំឭកថា ជម្លោះរវាង CBX និង SM Entertainment បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២៣នៅពេលដែលពួកគេទាំងបីបានដាក់ពាក្យស្នើសុំបញ្ចប់កិច្ចសន្យា ដោយចោទប្រកាន់ថា SM បានបង្ខំពួកគេឱ្យចុះកិច្ចសន្យារយៈពេលវែងដោយអយុត្តិធម៌ និងមិនបានបង្ហាញព័ត៌មានគណនេយ្យដោយតម្លាភាព ដែលនាំឱ្យមានការបាត់បង់ទំនុកចិត្ត។ ទោះយ៉ាងណា យោងតាមរបាយការណ៍ផ្នែកច្បាប់នៅថ្ងៃទី ២៨ ខែតុលា បណ្តឹងរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងរដ្ឋបាលជាច្រើនដែលដាក់ដោយ CBX ប្រឆាំងនឹង SM Entertainment ត្រូវបានតុលាការច្រានចោល ឬបញ្ចប់ដោយគ្មានការចោទប្រកាន់។

ទន្ទឹមនឹងជម្លោះនេះ SM Entertainment កាលពីពេលថ្មីៗបានបញ្ជាក់ពីកម្មវិធីជំនួបអ្នកគាំទ្រចុងឆ្នាំ និងការចេញអាល់ប៊ុម Comeback ថ្មីរបស់ EXO ដោយប្រកាសថាពួកគេនឹងផ្សព្វផ្សាយជាក្រុមដែលមានសមាជិកប្រាំមួយនាក់គឺ Suho, Chanyeol, D.O., Kai, Sehun និង Lay ដោយមិនរាប់បញ្ចូល CBX ឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *