កូនខ្មែរប៉ុន្មានរូបនេះ ជាអ្នកបង្ហាត់ក្បាច់គុន- stunt និងតួសម្ដែងក្នុងរឿងហូលីវូដកំពូលៗ

យើង​ធ្លាប់​តែ​មើល​រឿង​ហូលីវូដ​ល្បី​ៗ​ប្រភេទ action ដែល​តួ​​ៗ​បញ្ចេញ​ឈុតឆាក​វ៉ៃ​តប​គ្នា​យ៉ាង​​ប៉ិនប្រសព្វ។ តែ​ភាគច្រើន​មិន​បាន​ដឹង​ទេ​ថា​នៅ​ពី​ក្រោយ​ការ​សម្ដែង​ឈុត​ប្រយុទ្ធ​គ្នា​ដូច​ពិត​ៗ​នោះ ឬ​ឈុត​ខ្លះ​ដែល​ត្រូវ​ប្រើ​តួ​ជំនួស គឺ​ជា​កូន​​ខ្មែរ​ប៉ុន្មាន​រូប​នេះសោះ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​កុន​ហូលីវូដ។ ក្រៅ​ពី​​អ្នក​បង្ហាត់​ជាអ្នកបង្ហាត់ក្បាច់គុន- stundកូន​ខ្មែរ​មួយ​ចំនួន​ក៏​មាន​ឱកាសជា​តួឯកសម្ដែង​ក្នុង​កំពូល​រឿង​លំដាប់​ពិភព​លោក​ទៀត​ផង។

១. ណុប ដារ៉ែន

តារា​ក្បាច់គុនខ្មែរ-បារាំង ណុប ដារ៉ែន បាន​ដើរ​តួនាទី​​ជា​អ្នក​រៀបចំ​​ឈុត​ឆាក​ប្រយុទ្ធ​​ និង​​​សម្ដែង​​ភាព​យន្ត ​ដោយ​ផ្ដោត​លើ​ការ​ហក់​លោត បាញ់​ប្រហារ និង​វាយ​តប់​​​ជាដើម។ ​លោក​បាន​កើត​នៅ​កម្ពុជា និង​​​ជា​ជន​ភៀស​ខ្លួន​ ​ហើយ​បាន​​​ធំធាត់​នៅ​ប្រទេស​បារាំង។ ថ្មី​ៗ​នេះ ដារ៉ែន ទើប​បាន​បញ្ចប់​ការ​ថត រឿង Fast X របស់​កំពូល​ហូលីវូដ ហើយ​នៅ​ពេល​ខាង​មុខ លោក​នឹង​ចូលរួម​ក្នុង​ភាពយន្ដ​រឿង​ «Expendables 4» ដែល​​ជា​តួ​អង្គ​សម្ដែង​ម្នាក់​ក្នុង​ចំណោម​តួ​អង្គ​ឯក​ជា​ច្រើន​ទៀត​​។ ណុប ដារ៉េន បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ថា លោក​មានបទពិសោធសម្ដែងជាតួជំនួស(Stunt Man) ក្នុង​ភាពយន្តជិត ៣០ហើយ​រឿង​ហូលីវូដ​ធំ​ៗដូចជា Fast X, John Wick: Chapter 4, Moon Knight, Black Widow, និង Solo: A Star Wars Story ក៏​មាន​​វត្តមាន​លោក​ដែរ​។

២. ឌី សៅ 

លោក Ke Huy Quan និង Michelle Yeoh ដែល​ទើប​ឈ្នះពានរង្វាន់អូស្ការ​កាលពី​ពាក់កណ្ដាល​ហូលីវូដ​ទាំង ២ រូប​​នោះ។ កូនខ្មែរ នៅអាមេរិក ឌី សៅ មាន​ភាព​លេចធ្លា​ខ្លាំង​ក្នុង​វិស័យ​ភាពយន្ត​អន្តជាតិ តាម​រយៈ​ជាតួសម្តែង​ជំនួស (stunt man) និងបង្ហាត់​​ក្បាច់គុន​ល្បុក្កតោ​​ទៅដល់​តួ សម្តែង​ក្នុង​ភាពយន្ត​ល្បី​ៗដូចជា Shang-Chi and the Legend of the Ten Rings និង everything everywhere all at once ដែល​ទើប​ឈ្នះពានរង្វាន់អូស្ការដល់ទៅ ៧ នេះ​ជា​ដើម។ តួ stunt ដែល​ជា​កូនខ្មែរ ទៅ​រស់នៅ​​អាមេរិក​តាំង​ពី​អាយុ ៣ ឆ្នាំ​រូប​នេះ បានចាប់ផ្តើមហ្វឹកហាត់ក្បាច់គុន នៅ​អាយុ ៧ ឆ្នាំ ដោយ​ធ្វើ​ត្រាប់​តាម​ ជែក លី (លី ស៊ាវឡុង ) និង ជែក គីចាន់ (ឈិន ឡុង )។

៣. Maurice Chan

​Maurice Chan ជា​កូនខ្មែរ-បារាំង និង​ធ្លាប់​បាន​សម្ដែង​ជាមួយ​តារា​ហូលីវូដ​ដូចជា លី លានជា, Morgan Freeman, Scarlett Johansson ក្នុងរឿង Lucy និងរឿងល្បីជាច្រើនទៀត។ កាលពី​ឆ្នាំ ២០១៨ Maurice Chan ​ត្រូវ​បាន​ក្រុមហ៊ុន​យក្ស​ Marvel Studio ជួល​ឲ្យ​ធ្វើ​ការងារ​មួយ​ ដែល​ជា​ការ​​សម្ដែង​ល្ខោន​​​នៅ​សួន​កម្សាន្ត Disneyland ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ គម្រោង​នោះ​តម្រូវ​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បង្ហាត់​គុន និង​រៀប​ចំ​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​អស់​ ក្នុង​ល្ខោន​មួយ​មាន​ចំណង​ជើង​ថា “Avengers Show”។

៤. ហ្សង់ ប៉ូលី ( Jean-Paul Ly)​

​​ហ្សង់ ប៉ូលី ជា​តារា​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង​ម្នាក់​ធ្លាប់​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​​​ជា​តួអង្គ​ Stunt​ ឲ្យ​តួ​អង្គ​ Wong ក្នុង​ភាពយន្ត “Doctor Strange in the Multiverse of Madness”។ មិន​តែ​ប៉ុណ្ណោះ​ ហ្សង់ ប៉ូលី ​ធ្លាប់​ជា​តួ​ជំនួស​នៅ​ក្នុង​រឿង « Now You See Me 2» ហើយ​លោក​ក៏​ជា​តួឯក​រឿង «Jailbreak» ដែលជា​រឿង​​ល្បីល្បាញ​របស់​ខ្មែរ​ផង​ដែរ។

៥.  Elodie Yung 

តារា​សម្ដែង Elodie Yung មាន​ឪពុក​ជា​ជន​ជាតិ​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​បារាំង ដោយ​កើត​នៅ​ក្នុង​ប្រទេស​បារាំង ទីក្រុង​ប៉ារីស ​ថ្ងៃទី ២២ ខែ​កុម្ភៈ ឆ្នាំ ១៩៨១។ នាង​បាន​ដើរតួ​ក្នុង​រឿង​ជាច្រើន​ដូចជា LES BLEUS,DISTRICT 13 UL – TIMATUM, THE HITMAN’S BODYGUAR,THE GIRL WITH THE DRAGON TATTOO, GI JOE 2: RETALIATION ហើយ​រឿង ល្បីល្បាញ​សម្រាប់​នាង គឺ «GODS OF EGYPT» និង «The Cleaning Lady»។

៦. Bérénice Marlohe

រឿង​ដែល​ធ្វើឲ្យ​ Bérénice Marlohe ល្បីល្បាញ​បំផុត​នោះ​គឺ «Skyfall​» ជាមួយ​កំពូល​តារា​ហូលីវូដ Daniel Craig។ Lim គឺជានាមត្រកូលរបស់ជីដូនឪពុក​នាង។ Marlohe កើត​ថ្ងៃ ១៩ ខែ​ឧសភា ១៩៧៩ ​ឪពុក​​ដើម​កំណើត​ខ្មែរ​​​កាត់​ចិន​ និង​​មាន​តួនាទី​​​ជា​វេជ្ជបណ្ឌិត​ដែល​បាន​ផ្លាស់​ពី​កម្ពុជា​ទៅ​បារាំង និង​ម្ដាយ​ជា​គ្រូ​បង្រៀន​ជនជាតិ​បារាំង។ សម្រាប់​ស្នាដៃ​ភាពយន្ត​វិញ​ក្រៅពី Skyfall នាង​ក៏​បាន​សម្ដែង​រឿង​ជាច្រើន​ដូចជា Père et Maire, Femmes de loi និង Equipe médicale d’urgence ហើយ​មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា BA ​ឲ្យ​​នាឡិកាដៃ Omega ផង​ដែរ។ ​

៧. សំ ថារត្ន័

រឿង «Shotgun Wedding» ដែល​សម្ដែង​ដោយ​កំពូល​តារា​ចម្រៀង​អាមេរិក Jennifer Lopez មាន​វត្តមាន សំ ថារត្ន័ ដែល​ជា​តារា​សម្ដែង និង​គុន​ល្បុក្កតោ​ខ្មែរ​។ ​នាង​បាន​ចេញ​ដំណើរ​ទៅ​ថត​រឿង​នៅ កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ នៅ​ទឹកដី​សាធារណរដ្ឋ ដូមីនីកាំង និង​សហរដ្ឋអាមេរិក។ លើស​ពី​នេះ​ ថារ័ត្ន ក៏​ជា​តួ​​ស្រី​រឿង «Jailbreak» ដែល​ជា​ភាពយន្ត action ដោយ​ប្រើ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ និង​​ធ្លាប់​សម្ដែង​រឿង​ដឹកនាំ​ដោយ Angelina Jolie « First They Killed My Father»។

​​​

ក្រៅ​ពី​តួសម្ដែង អ្នក​បង្ហាត់​ក្បាច់​គុន​​វាយ​តប នៅ​មាន​ជនជាតិ​ខ្មែរ​ជាច្រើន​ទៀត​បាន​ប្រឡូក​ការងារ​ជាមួយ​ផលិតករ​លំដាប់​ហូលីវូដ ព្រម​ទាំង​តារា​ជំនាន់​ក្រោយ​ៗ ដែល​នាំ​មុខមាត់​​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម