ប៉ុន្មានថ្ងៃខាងមុខទៀតនេះ មូលនិធិឈាម នី មុនីនាថ នឹងរៀបចំព្រឹត្តិការណ៍ «បរិច្ចាគឈាមខ្មែរតែមួយ» ដើម្បីបន្តជួយដល់អ្នកជំងឺជាច្រើននាក់នៅតាមមន្ទីរពេទ្យដែលតម្រូវការឈាមជាចាំបាច់។ ព្រឹត្តិការណ៍មនុស្សធម៌មួយនេះក៏មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗ និងបវរកញ្ញាកម្ពុជាជាច្រើនរូបផងដែរ។


នាថ្ងៃអាទិត្យ ទី ២៦ ខែតុលា ឆ្នាំ ២០២៥ មូលនិធិឈាម នី មុនីនាថ នឹងរៀបចំព្រឹត្តិការណ៍ «បរិច្ចាគឈាមខ្មែរតែមួយ» នៅសាលាអន្តរជាតិ ចុងអ៊ីង សាខា អ៊ីអន២ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច។ ព្រឹត្តិការណ៍មនុស្សធម៌ដែលរៀបចំឡើងដោយតារាសម្ដែងសម្បុរស្រអែមរូបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗ និងបវរកញ្ញាកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺដើម្បីស្វែងរកឈាមដើម្បីជួយដល់អ្នកជំងឺដែលតម្រូវការឈាមនៅតាមមន្ទីរពេទ្យ មួយវិញទៀត ក៏ជាចំណែកជួយដល់វីរកងទ័ពកម្ពុជាផងដែរ ព្រោះថាការទទួលបានស្តុកឈាមគ្រប់គ្រាន់នឹងផ្ដល់ភាពងាយស្រួលសម្រាប់តម្រូវការចាំបាច់ចំពោះពលរដ្ឋទូទៅក៏ដូចជាកងកម្លាំងជួរមុខផងដែរ។










គួរបញ្ជាក់បន្ថែមដែរថា មូលនិធិឈាម នី មុនីនាថ បានចុះ MOU ស្របច្បាប់ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ ដោយឡែក សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំនាលើកនេះគឺ បើកទូលាយសម្រាប់មហាជនចូលរួមដោយស្ម័គ្រចិត្តពុំមានការបង់ប្រាក់ឬសេវាអ្វីនោះទេ៕ ព័ត៌មានបន្ថែមសុំបន្តតាមដានលើអាខោនផ្លូវការ Ny Monyneath ៕
នេះជាលីងសម្រាប់ការចុះឈ្មោះ ៖ https://docs.google.com/…/1FAIpQLSebAfIN0LN…/viewform…
រូបភាព ៖ Ny Monyneath























Account
Security
Favourite Content