RM នឹងឡើងថ្លែងសុទ្ទរកថានៅក្នុងកិច្ចកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកឆ្នាំ ២០២៥ (APEC CEO Summit) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៩ ខែតុលាខាងមុខនេះ នៅឯទីក្រុង Gyeongju ខេត្ត North Gyeongsang ប្រទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន The Korea Times នេះគឺជាលើកទី១ ដែលសិល្បករខេប៉ុបមានឱកាសបានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ក្នុងនាមជាវាគ្មិន ដោយ RM នឹងថ្លែងសុន្ទរកថាជាភាសាអង់គ្លេសទាក់ទងនឹងឧស្សាហកម្មវប្បធម៌នៅតំបន់អាស៊ីប៉ាស៊ីហ្វីក រួមទាំង Soft Power របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។
ក្រៅពី RM ក៏នៅមានវាគ្មិនតំណាងពីក្រុមហ៊ុនកំពូលផ្សេងទៀតដែរ រួមមាន លោក Jensen Huang ពីក្រុមហ៊ុន NVIDIA លោក Simon Miler ពីក្រុមហ៊ុន Meta និងលោក Eric Ebenstein ពីក្រុមហ៊ុន TikTok ជាដើម។ វេទិកាផ្ដោតលើកិច្ចពិភាក្សាអំពីឧស្សាហកម្មនវានុវត្តន៍ និងនិន្នាការថ្មីៗនេះ ក៏មានវត្តមានចូលរួមពីមេដឹកនាំពីប្រទេសសមាជិកចំនួន ២១ រូប រួមទាំងអ្នកជំនួញជាច្រើនរូបទៀតផងដែរ។
និយាយពីការងារសិល្បៈវិញ ពេលនេះ RM និងសមាជិកទាំង ៦នាក់ទៀតនៃក្រុម BTS កំពុងតែផលិតស្នាដៃចម្រៀងត្រៀមបញ្ចេញអាល់ប៊ុមថ្មីនៅរដូវផ្ការីកខាងមុខ។ បន្ថែមពីនេះ ពួកគេក៏កំពុងតែរៀបចំកម្មវិធីប្រគំតន្ត្រីទេសចរណ៍ ដែលគ្រោងនឹងរៀបចំការសម្ដែងចំនួន ៦៥លើកនៅជុំវិញពិភពលោក៕


























































Account
Security
Favourite Content