មិនថានៅទីណា Kim Namjoon មេក្រុម BTS នៅតែធ្វើឱ្យអ្នកគាំទ្រមានមោទនភាពជានិច្ច

ថ្មីៗនេះសមាជិកក្រុម BTS​ ២ រូបគឺ RM និង V បានបញ្ចប់វគ្គសិក្សាផ្នែកយោធា និងជាសិក្ខាកាមពីរនាក់ក្នុងចំណោមសិក្ខាកាម ៦ នាក់ដែលទទួលបានថ្នាក់ Elite ដោយសារពួកគេទទួលបានលទ្ធផលល្អបំផុតក្នុងពេលហ្វឹកហាត់។

ជាងនេះទៅទៀតនោះ អ្នកគាំទ្រមានស្នាមញញឹមដោយមោទនភាពកាន់តែខ្លាំងគឺ Kim Namjoon ឬ RM ជាអ្នកដឹកនាំក្រុម BTS បានឡើងធ្វើសុន្ទរកថាក្នុងកម្មវិធីចែកសញ្ញាបត្រដែលធ្វើឱ្យលោកទទួលបានការកោតសរសើរយ៉ាងសន្ធឹកសន្ធាប់ថាសក្ដិសមជាអ្នកដឹកនាំពិតៗដោយមិនថានៅទីណា នៅលើឆាកអន្តរជាតិ ឬជួរកងទ័ពនោះទេ លោកតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច។

នៅក្នុងសុន្ទ​រកថានោះផងដែរ លោកក៏បានរំលេចឡើងពីភាពលំបាក និងភាពភ័យខ្លាចពេលខ្លួនបានចុះឈ្មោះចូលបម្រើកងទ័ពនៅអាយុ ៣០ ឆ្នាំស្របពេលសិក្ខាកាមផ្សេងៗទៀតមានអាយុប្អូនលោកដល់ទៅ ១០ ឆ្នាំឯណោះ។ ដូច្នេះហើយតាមរយៈការអប់រំផ្លូវចិត្តបានធ្វើឱ្យលោកយល់ដឹងអំពីសារសំខាន់នៃការចូលបម្រើយោធា។ លោកបានបន្ថែមថាក្រោយពេលចូលក្នុងជួរកងទ័ពហើយ លោកទទួលបានបទពិសោធន៍ជាច្រើនដែលលោកមិនធ្លាប់បានជួប។ ជាពិសេសក្រោយពេលបញ្ចប់ការហាត់ដង្ហែក្បួននៅពេលយប់ លោកជាមួយមិត្តរួមការងារក្នុងបន្ទាយបាននាំមើលផ្កាយ និងរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកផងដែរ។

ជាងនេះទៅទៀតនោះ លោកក៏មិនភ្លេចអរគុណដល់គ្រូបង្វឹក និងអ្នកដឹកនាំក្រុមទាំងអស់ ទើបលោកអាចបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ ថែមទាំងអាចស្គាល់អារម្មណ៍រីករាយនៅពេលទទួលបានរង្វាន់ក្នុងជួរកងទ័ពទៀតផង។ មិនត្រឹមប៉ុណ្ណេះ RM ក៏បានរកឃើញអត្ថន័យ និងភាពរីករាយក្នុងជីវិតជាយោធាផងដែរ។ ជាចុងក្រោយលោកបានបន្ថែមថាមនុស្សគ្រប់រូបមិនចាំបាច់ពូកែពេកទេ ហើយពួកគេសុទ្ធតែសក្ដិសមរស់នៅក្នុងពិភពលោកសន្តិភាព ដូច្នេះលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីមនុស្សជាច្រើន។

គួរបញ្ជាក់ផងដែរថាក្រៅពីតួនាទីជាអ្នកដឹកនាំក្រុមហើយ RM ក៏មានតួនាទីជាអ្នកបកប្រែភាសាអង់គ្លេសសម្រាប់ក្រុម ហើយក៏អ្នកដែលចាប់ផ្ដើមសុន្ទរកថាផងដែរ។ បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថានេះហើយ បានធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍រីករាយ និងមោទនភាពចំពោះមេក្រុម BTS រូបនេះមែនទែនដោយមិននៅទីណា ពេលណានោះទេគឺលោកតែងតែត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់កាលៈទេសៈ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ