ខួបកំណើត Jimin ឆ្នាំនេះអ្នកគាំទ្រជុំវិញពិភពលោកនាំគ្នាធ្វើសកម្មភាពសប្បុរសធម៌ក្រោមបុព្វហេតុមនុស្សធម៌ និងការអភិរក្ស

ក្នុងឱកាសខួបកំណើត ២៩ ឆ្នាំរបស់ Jimin សមាជិក BTS អ្នកគាំទ្រនៅជុំវិញពិភពលោកបាននាំគ្នាបង្កើតយុទ្ធនាការសប្បុរសធម៌ ដើម្បីអបអរសាទរដល់លោក បើទោះបីជាពេលនេះសាមីខ្លួនកំពុងស្ថិតនៅក្នុងជួរកងទ័ពក៏ពិតមែន។

ក្នុងនោះក្លឹបក្រុមអ្នកគាំទ្ររអាស៊ីប៉ាស៊ីហ្វិកមានឈ្មោះថា JIMINNATION_ASOC បានបង្ហាញថាពួកគេបានធ្វើការបរិច្ចាគដល់អង្គការ Save the Children ក្រោមឈ្មោះរបស់ Jimin ដើម្បីអបអរការប្រារព្ធពិធី “JIMTOBER” ដែលជាការរួមបញ្ចូលគ្នានៃ Jimin និង October។ លើសពីនេះ ពួកគេក៏បានប្រកាសពីការបរិច្ចាគដល់ក្រុមវេជ្ជបណ្ឌិតឥតព្រំដែន (MSF) ដើម្បីផ្តល់ជំនួយមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ដែលត្រៀមសម្រាប់ជួយសង្គ្រោះជីវិតមនុស្សផងដែរ។

មិនត្រឹមប៉ុណ្ណេះ ក្រុមអ្នកគាំទ្រជនជាតិឡាទីនមានឈ្មោះថា JiminLatinFB ក៏បាននិយាយថាដោយបានគំរូនៃការបំផុតគំនិតវិជ្ជមានរបស់ Jimin ពួកគេបានបរិច្ចាគដល់មូលនិធិសមាគមន៍អ្នកជំងឺមហារីកអាមេរិក ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំង​នឹងជំងឺមហារីកសុដន់ដែលប៉ះពាល់ដល់ទាំងបុរស និងស្រ្តីនៅទូទាំងពិភពលោក។ ជាមួយគ្នានេះ ពួកគេថែមទាំងបានចូលរួមមួយ​ចំណែក​ដល់មូលនិធិបណ្ដាញអភិរក្សសត្វព្រៃ ក្រោមឈ្មោះរបស់ Jimin ដើម្បីជួយអភិរក្សសត្វឆ្មាព្រៃជិតផុតពូជ​ ៣៣ ប្រភេទទៀតផង។

បន្ទាប់ពីនេះ ងាកទៅមើលក្រុមអ្នកគាំទ្ររបស់ Jimin នៅប្រទេសម៉ិកស៊ីកូ JiminStreammexico បានរួមគ្នាបរិច្ចាគអំណោយដល់អង្គការ CIMA ដែលជាអង្គការក្រៅរដ្ឋាភិបាលម៉ិកស៊ីកូ ដើម្បីជួយជំរុញការកាត់បន្ថយអត្រាមរណភាពនៃជំងឺមហារីកសុដន់ក្រោមឈ្មោះ PARK JIMIN ផងដែរ។ ស្របគ្នានោះ ពួកគេក៏បានបង្ហាញពីមោទនភាពរបស់គេ ដែលបានធ្វើសកម្មភាពសប្បុរសធម៌មួយនេះ​ ដើម្បី​ជា​កិត្តិយស​ដល់ Jimin និង​ទឹកចិត្ត​សប្បុរស​របស់​លោកផងដែរតាមរយៈការបង្ហោះរូបភាពដ៏កក់ក្ដៅនៅលើបណ្ដាញសង្គម។

មិនទាន់អស់នៅឡើយ ក្នុងឱកាសខួបកំណើតឆ្នាំនេះក្រុមអ្នកគាំទ្រអាហ្សង់ទីនមាននាមថា ParkJimin_FBArg បានបន្តការបរិច្ចាគសម្រាប់ឆ្នាំទីពីរដល់ Asociación Piel ជាស្ថាប័នវះកាត់កែសម្ផស្សកុមារដែលបាននិងកំពុងបង្កើតស្នាមញញឹម​ដល់កុមារនៅទូទាំងប្រទេសអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកហើយ។ ក្រុមអ្នកគាំទ្រ ParkJimin_FBArg មិនភ្លេចក្នុងការរួមចំណែកបរិច្ចាគដល់អង្គការ WWF អាហ្សង់ទីនជាមូលនិធិសត្វព្រៃពិភពលោករបស់អាហ្សង់ទីនដែរ។

លើសពីនេះនៅប្រទេសឈីលី ក្រុមអ្នកគាំទ្រ PARKJIMIN_Chile ដែលប្រកាន់ពាក្យស្លោក  “BE GOOD, BE LIKE JIMIN” បានរួមគ្នាបរិច្ចាគទៅមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកឈីលី Fundación Nuestros Hijos ផងដែរ។ ជាមួយគ្នានេះដែរ ក្រុម​អ្នកគាំទ្រនៅមីយ៉ាន់ម៉ា PJMLand_Myanmar ក៏បានបរិច្ចាគអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងវិបត្តិនយោបាយទៀតផង។

កន្លងមកក្រោមឥទ្ធិពលនៃបេះដូងកក់ក្ដៅ និងគំរូនៃទង្វើសប្បុរសធម៌របស់ Jimin បានធ្វើឲ្យលោកទទួលបានរហ្សសនាមថាជា “មនុស្សមានបេះដូងទេវតា”។ ដូច្នេះលោកបានក្លាយទៅគំរូដ៏ល្អបំផុតសម្រាប់អ្នកគាំទ្រ ដោយបានជំរុញឱ្យពួកគេអបអរថ្ងៃកំណើតរបស់លោកតាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យ និងប្រែក្លាយឱកាសនេះឱ្យទៅថ្ងៃដ៏រំភើបសម្រាប់មនុស្សកំពុងត្រូវការជំនួយជាច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *