BTS ទមា្លយស្ទើរដើរដល់ផ្លូវចប់ដោយសារបទចម្រៀងមួយបទនេះ

ទម្រាំអាចធ្វើដំណើរបានវែងឆ្ងាយដល់ចំណុចកំពូលដូចបច្ចុប្បន្ន ក្រុម BTS ទាំងមូលសឹងតែបញ្ចប់ដំណើរពាក់កណ្ដាលទីមុនពេលកំណត់ដោយសារការ comeback មិនដូចអ្វីដែលពួកគេរំពឹងទុក។

នៅក្នុងភាពយន្តឯកសាររបស់ក្រុម BTS គឺ Monuments: Beyond The Star មេក្រុម RM បាននិយាយថាភាពជោគជ័យរបស់ពួកគេហាក់ដូចជាកំពុងឡើងខ្ពស់ក្រោយបញ្ចេញបទ Boy In Luv ហើយពួកគេក៏ចាប់ផ្ដើមចង់ទាមទារជ័យជម្នះជាមួយនឹងការ comeback ជាបន្ដបន្ទាប់។ កំលុងពេលនោះពួកគេពិតជាមានសម្ពាធយ៉ាងខ្លាំង និងមានអារម្មណ៍ថាក្រុមហ៊ុននឹងរងផលប៉ះពាល់អវិជ្ជមាន ប្រសិនបើការវិលត្រលប់មកវិញនោះមានដំណើរការមិនល្អ។

ប៉ុន្តែភាពភ័យខ្លាចទាំងនោះបានក្លាយជាការពិតបន្ទាប់ពីក្រុម BTS បានរបូតចំណាត់ថ្នាក់លេខមួយជាមួយនឹងបទ Danger ដែលកាលនោះធ្វើឱ្យពួកគេកាន់តែតូចចិត្តដោយសារបទចម្រៀងរបស់ពួកគេបានធ្លាក់ចេញពីតារាងត្រឹមរយៈពេលតែមួយថ្ងៃ។ ពេលនោះហើយជាស្ថានភាពដ៏ដុនដាបបំផុតសម្រាប់ក្រុមចម្រៀងទាំងមូល និងក្រុមហ៊ុនផងដែរ។

ទន្ទឹមនឹងនេះ Jin បាននិយាយថានៅពេលដែលពួកគេកំពុងទទួលបានភាពបរាជ័យជាមួយនឹងបទ Danger ហើយក្រុមហ៊ុនក៏បានជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដែរ។ ប៉ុន្តែព្រឹត្តិការណ៍អកុសលជាច្រើននៅតែបានកើតឡើងជាបន្តបន្ទាប់។ លោកមានអារម្មណ៍ពេលនោះហើយគឺជាទីបញ្ចប់របស់ពួកគេ។

ពួកគេមិនអាចប្រៀបធៀបខ្លួនឯងជាមួយនឹងក្រុមផ្សេងនោះទេ ដោយ Suga បានបន្ថែមថាកាលនោះគេបានបង្ហាញនូវខ្សែក្រាបពេលវេលារបស់ក្រុមផ្សេងទៀតបានចំណាយដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ។ បន្ថែមពីលើនេះពួកគេក៏បានជួបប្រទះជាមួយអារម្មណ៍ហត់នឿយ និងភាពអន្ទះសាក្នុងការស្រវាចាប់យកភាពជោគជ័យដែលធ្វើឱ្យសមាជិកទាំងអស់មានអារម្មណ៍ខកចិត្តព្រមទាំងមានការឈ្លោះប្រកែកគ្នាជាច្រើនផងដែរ។

យ៉ាងណាមិញអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរទាំងស្រុងជាមួយការវិលត្រលប់មកវិញជាបន្ដបន្ទាប់របស់ពួកគេ។ ពួកគេបានផលិតបទចម្រៀងដោយដាក់បញ្ចូលនូវបទពិសោធន៍ក្នុងជីវិត និងអារម្មណ៍ដែលពួកគេទទួលបានទៅក្នុងអាល់ប៊ុម The Most Beautiful Moment in Life , Part 1 ហើយក៏ទទួលបានជ័យជម្នះលើកដំបូងដោយនេះហើយគឺជាជំហានដំបូងក្នុងការឆ្ពោះទៅរកភាពជោគជ័យ។ គិតបកទៅវិញ ប្រសិនបើកាលនោះពួកគេបោះបង់ចោលដោយសារបទ Danger ទទួលភាពបរាជ័យ នោះពួកគេច្បាស់ជាបាត់បង់ឱកាសដើម្បីដណ្ដើមយកភាពជោគជ័យជាមួយបទ I NEED U ជាមិនខាន។ ដូច្នេះហើយនេះគឺជារឿងរ៉ាវដំណើរជីវិតរបស់ពួកគេដែលធ្វើឱ្យអ្នកទាំងប្រាំពីរក្លាយជា BTS មកដល់បច្ចុប្បន្ន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម