កាលពីថ្មីៗ មានលេចពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនថា តារាចម្រៀងស្រីល្បី Britney Spear និងស្វាមីវ័យក្មេងលោក Sam Asghari បានលែងលះគ្នា ចំពោះមូលហេតុវិញត្រូវបានគេលើកឡើងថាដោយសារការលួចផិតក្បត់គ្នា និងការប្រើប្រាស់អំពើហិង្សាព្រមទាំងសម្ដីធ្ងន់ជាដើម។

ជាមួយគ្នាដែរ បើយោងតាមការបញ្ជាក់របស់តារាស្រី Britney Spear ផ្ទាល់រូបនាង និងស្វាមីពិតជាបានលែងលះគ្នាយ៉ាងពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ពីមូលហេតុពិតប្រាកដនៃការចែកផ្លូវគ្នា។
នាងបានលើកឡើងថា៖ វាពិតជារឿងមិនគួរឱ្យជឿដែលទំនាក់ទំនងរបស់នាង និងស្វាមីខំសាងរួមគ្នាមកអស់រយៈពេល ៦ ឆ្នាំត្រូវមកបញ្ចប់យ៉ាងដូច្នេះ។ វាអស់រយៈពេលជាយូរមកហើយដែលនាងតែងខិតខំធ្វើខ្លួនរឹងមាំ គ្រប់គ្នាមើលមកជីវិតរបស់នាងប្រហែលជាអស្ចារ្យល្អឥតខ្ចោះតែតាមការពិតជាក់ស្ដែងរឿងយ៉ាងនោះប្រហែលគ្រប់គ្នាបានដឹងរួចទៅហើយ។ ពេលខ្លះនាងចង់បញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ប៉ុន្ដែដោយសារហេតុផលមួយចំនួនក៏ត្រូវលាក់ទុកទៅវិញ។ នាងមិនអាចទ្រាំទ្រចំពោះការឈឺចាប់ខ្លាំងបានទៀតនោះទេ។

សម្ដីរបស់នាងធ្វើឱ្យមហាជនជាច្រើនហាក់មានការអាណិតអាសូរខ្លាំង បើទោះជាមានទ្រព្យសម្បត្ដិហូរហៀរក្នុងដៃរហូតចាយលែងអស់ប៉ុន្ដែជីវិតរបស់នាងហាក់មិនមានក្ដីសុខ ឬសប្បាយរីករាយបានយូរឡើយ។ ជីវិតរបស់នាងហាក់ជួបទុក្ខច្រើនតាំងតែពីនៅវ័យក្មេងមក ជីវិតស្នេហាតែងមិនសមប្រកប សមាជិកជិតស្និទ្ធក្នុងគ្រួសារស្លាប់បាត់បង់ជីវិត ធ្លាក់ខ្លួនមានបញ្ហាផ្លូវចិត្ត និងប្រើប្រាស់គ្រឿងញៀន។ ការគ្រប់គ្រងផ្ដាច់ការរបស់ឳពុក និងការបង្ខិតបង្ខំធ្វើការងារលើសកម្រិត ធ្វើឱ្យជីវិតរបស់នាងស្មុគស្មាញខ្លាំង។ រហូតដល់ជួបស្វាមីវ័យក្មេងលោក Sam Asghari ក្នុងឆ្នាំ ២០១៦ ជីវិតរបស់នាងហាក់មានចាប់ផ្ដើមមានពន្លឺសាជាថ្មី។ ប៉ុន្ដែសេពគប់ជាមួយគ្នាអស់រយៈពេលជាង ៦ ឆ្នាំ អ្នកទាំងពីរក៏ឈានដល់ផ្លូវបែកគ្នា។

ការបែកបាក់គ្នាលើកនេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថា Britney Spear កុំចុះចាញ់រឹងមាំ និងបន្ដរស់នៅឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន៕
























































Account
Security
Favourite Content