ស្ថានភាពផ្លូវចិត្តរបស់ Britney Spears ស្ថិតនៅក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភម្ដងទៀត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail កាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ ក្រុមគ្រួសារ និងអ្នកគាំទ្រកំពុងតែព្រួយបារម្ភចំពោះស្ថានភាពផ្លូវចិត្តរបស់ Britney Spears ដោយតារាស្រីកំពុងរស់នៅក្នុងផ្ទះដែលមិនមានរបៀបរៀបរយ និងមានលាមកសត្វឆ្កែ ដែលមិនបានសម្អាតឱ្យបានត្រឹមត្រូវ។

ដ្បិតសុខភាពផ្លូវចិត្តរបស់តារាស្រីវ័យ ៤៣​​ បានជួបប្រទះនឹងបញ្ហាជាច្រើនឆ្នាំទៅហើយក្ដី តែប្រភពដដែលបានរាយការណ៍ថា មិនមានអន្តរាគមន៍ពិសេសណាមួយ ដែលបានជួយស្ដារស្ថានភាពរបស់នាងឱ្យប្រសើរជាងមុននោះទេ។ ទាក់ទងនឹងបញ្ហាថ្មីៗនេះ សមាជិកម្នាក់ពីគ្រួសាររបស់តារាស្រីវ័យ ២៤ឆ្នាំ ក៏បានឱ្យដឹងដែរថា៖ “បច្ចុប្បន្ននេះ ស្ថានភាពរបស់ Britney មិនល្អនោះទេ  ហើយគ្រប់គ្នាបារម្ភពីអនាគរបស់នាង”។

បន្ថែមពីបញ្ហាផ្លូវចិត្ត ប្រធានបទដែលសាធារណជនកំពុងតែព្រួយបារម្ភបំផុតនៅគ្រានេះ គឺបរិយាកាសរស់នៅរបស់ Britney Spears ដោយជនអនាមិកម្នាក់បានប្រាប់សារព័ត៌មានថា៖ “ផ្ទះរញ៉េរញ៉ៃ ហើយមានកាកសំណល់របស់សត្វឆ្កែនៅពេញផ្ទះ ដោយមិនបានសម្អាត។ អ្នកសម្អាតគាត់អត់ចូលមកសម្អាតរាល់ថ្ងៃទេ ហើយនាងធ្វើខ្លួនមិនដូចជាមនុស្សធំទូទៅឡើយ”។

ជាក់ស្ដែង សាធារណជនបាននិយាយពីប្រធានបទនេះជាលើកដំបូងកាលពីចុងខែសីហា កន្លងទៅ បន្ទាប់ពីម្ចាស់បទ Toxic រូបនេះ បានបង្ហោះវីដេអូនៅក្នុងផ្ទះឯរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងរបស់របររាយប៉ាយ និងមានលាមកសត្វនៅលើការ៉ូផ្ទះ។

គួររំឭកផងដែរថា ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១ ពោលគឺ ១៣ឆ្នាំ តុលាការសហរដ្ឋអាមេរិកបានសម្រេចឱ្យ Britney Spears ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកបង្កើតរបស់នាង ព្រោះតែហេតុផលសុខភាពផ្លូវចិត្ត ដោយកំណត់មិនឱ្យនាងមានសិទ្ធិក្នុងការសម្រេចចិត្តទៅរឿងផ្ទាល់ខ្លួន និងរឿងទាក់ទងនឹងហិរញ្ញវត្ថុ។

លុះមានសេរីភាពឡើងវិញ ម្ដងម្កាល អ្នកម្ដាយកូន ២រូបនេះក៏ត្រូវប្រឈមមុខនឹងបញ្ហាចម្រូងចម្រាស តាមរយៈសកម្មភាពលើបណ្ដាញទំនាក់ទំនងសង្គម ដូចជា ការបង្ហោះរូបអាក្រាតកាយ និងវីដេអូដែលនាងកាន់កាំបិតរាំជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

Leave a Reply

Your email address will not be published.Required fields are marked *