BOA ជាតារាស្រីខេប៉ុបជើងចាស់ និងល្បីល្បាញម្នាក់។ ថ្មីៗនេះនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានបង្ហាញខ្លួនក្នុងរឿង “Marry My Husband”។ រូបនាងសម្ដែងជាតួអង្គចិត្តអាក្រក់មួយរូប។ វត្ដមានរបស់នាងក្នុងរឿងមួយនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកផងដែរ។



តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះត្រូវបានមហាជនមួយចំនួនរិះគន់ ដោយលើកឡើងថានាងទៅលួចកែសម្ផស្សផ្នែកបបូរមាត់ និងធ្វើឲ្យទម្រង់មុខរបស់នាងខុសប្រក្រតីមិនដូចធម្មជាតិ។ មួយវិញទៀត ការសម្ដែងរបស់នាងក៏មើលទៅហាក់មិនសូវល្អខ្លាំង មុខរបស់នាងពិតជាចម្លែកធ្វើឲ្យអ្នកទស្សនាពិបាកចូលអារម្មណ៍។


ជាការឆ្លើយតប BOA ក៏បានធ្វើការ live stream និយាយពីរឿងនេះ ដើម្បីបកស្រាយឲ្យមហាជនបានជ្រាបកាន់តែច្បាស់។ មនុស្សជាច្រើននិយាយពីមាត់របស់នាង កុំបារម្ភ មាត់របស់នាងគ្មានបញ្ហាអ្វីនោះឡើយ វាគឺនៅល្អ។ នាងមានទម្លាប់ធ្វើមាត់បែបនេះទើបមើលទៅវាដូចរីកខុសប្រក្រតី។ នាងបញ្ជាក់ដល់អ្នកគាំទ្រថា មិនចាំបាច់បារម្ភពេកឡើយ មុខមាត់នាងគ្មានបញ្ហាទេ។ លើសពីនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ នាងក៏បានយកដៃច្របាច់បបូរមាត់ខ្លួនថា នាងមិនបានកែមាត់ ឬចាក់ឲ្យឡើងធំឡើយ។



គួរបញ្ជាក់ រឿងភាគកូរ៉េ “Marry My Husband” កំពុងក្លាយជាប្រធានបទត្រូវអ្នកគាំទ្រនិយមមើលរឿងភាគលើកយកមកពិភាក្សាលើបណ្ដាញសង្គម និងមានភាពល្បីល្បាញខ្លាំងមិនថាក្នុងស្រុក ឬក្រៅស្រុក។ រឿងនេះ ជារឿងផលិតឡើងតាម Webtoon រៀបរាប់ពីដំណើររឿងរបស់តួអង្គស្រី Kang Jiwon ដែលត្រូវស្វាមី និងមិត្តជិតស្និទ្ធក្បត់ចិត្ត និងអកុសលមានជំងឺមហារីកជាប់ខ្លួនថែមទៀត។ ក្រោយមកនាងទទួលបានឱកាសម្ដងទៀតដើម្បីផ្លាស់ប្ដូរវាសនារបស់ខ្លួន៕























Account
Security
Favourite Content