Rosé និង Jisoo បង្អួតសម្រស់លេចធ្លោរៀងខ្លួនចូលរួមកម្មវិធី Fashion Week នៅប៉ារីស

សមាជិកក្រុម BLACKPINK ពីររូបគឺ Jisoo និង Rosé កំពុងបង្អួតសម្រស់ស្រស់ឆើតឆាយរបស់ពួកគេ ខណៈចូលរួមកម្មវិធី Fashion Week រដូវកាលថ្មីទីក្រុងប៉ារីស។

កាលពីថ្ងៃទី ២៩ ខែកញ្ញា Rosé បានចូលរួមក្នុងការបង្ហាញម៉ូដ Collection សម្លៀកបំពាក់ស្ត្រីសម្រាប់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ ២០២៦ របស់ម៉ាក Saint Laurent ក្នុងកំលុងព្រឹត្តិការណ៍ Paris Fashion Week។ ទោះបីជាសីតុណ្ហភាពក្រោម ២០ អង្សារសេក៏ដោយ ប៉ុន្តែ Rosé នៅតែអាចបង្ហាញសម្រស់ជាមួយឈុតវាលសាច់រំលេចរាងដ៏ស្លីមស្រឡូនរបស់ខ្លួន ខណៈបង្ហាញនូវភាពជឿជាក់ដែលទាក់ទាញការចាប់អារម្មណ៍អ្នកចូលរួមគ្រប់គ្នា។

គួរបញ្ជាក់ថា Rosé បាននិងកំពុងបង្កើតប្រវត្តិសាស្ត្រក្នុងនាមទាំងជាសមាជិកក្រុម និងជាសិល្បករទោលផងដែរ។ បទចម្រៀង “APT” ពីអាល់ប៊ុមខ្នាតពេញដំបូងរបស់នាង ‘rosie’ ដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែធ្នូឆ្នាំមុន បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងពិភពលោក ខណៈវីដេអូចម្រៀងទទួលបានការចូលទស្សនាខ្ពស់បំបែកកំណត់ត្រា រហូតដល់ ២ ពាន់លានដង។

ចំណែកសមាជិក​ BLACKPINK មួយរូបទៀតគឺ Jisoo ទោះបីមិនទាន់ចូលរួមកម្មវិធីផ្លូវការ តែក៏បាន​ទាក់ទាញ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​យ៉ាងច្រើនហើយដែរតាមរយៈ​ការ​ចែក​រំលែក​ទិដ្ឋភាព​នៃ​ការលឈុត Dior របស់​នាង។

នៅថ្ងៃទី ៣០ ខែកញ្ញា Jisoo បានបង្ហោះរូបថតជាច្រើនសន្លឹក រួមជា Caption ជើងថា “ពិតជាអន្ទះសាចង់ឃើញស្នាដៃដែលលោក Jonathan នឹងបង្ហាញសម្រាប់ការបង្ហាញម៉ូដ Dior Spring-Summer នេះណាស់។ ជួបគ្នានៅថ្ងៃទី១ ខែតុលា នៅទីក្រុងប៉ារីស”។

ក្នុង​រូបថត​ ម្ចាស់បទ “Flower” បានបញ្ចេញ​ភាព​ឆើតឆាយ​ក្នុង​រ៉ូបវាល​ស្មា​ពណ៌​បៃតង​​ស្រាល ជាមួយម៉ូដ​សក់ចង​ទៅ​ក្រោយយ៉ាង​សាមញ្ញ​តែ​ស្រស់​ស្អាត ដែលធ្វើឱ្យ​មើលទៅកាន់តែទាក់ទាញថែមទៀត។

ការ​លសម្លៀកបំពាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីត្រៀមសម្រាប់ការ​បង្ហាញម៉ូដ Dior 2025 Spring-Summer Collection Show ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ក្នុង​ទីក្រុង​ប៉ារីស។ ក្នុងនាមទូតសុច្ឆន្ទៈសកលសម្រាប់ Dior Jisoo បានបង្ហាញអំពីឥទ្ធិពល និងថាមពលផ្សព្វផ្សាយរបស់នាងដែលមិនអាចប្រកែកបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *