យោងតាមប្រភពព័ត៌មាន Star News នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ បានទម្លាយពីដំណឹងកុងត្រារបស់សមាជិក BLACKPINK Lisa ជាមួយផលិតកម្ម YG។

បើតាមប្រភពនោះបានឱ្យដឹងថា Lisa បានទទួលសំណើពីផលិតកម្មជាច្រើនជុំវិញពិភពលោករួមមានប្រទេសថៃដែលមានតម្លៃច្រើនជាង ១០ លានដុល្លារអាមេរិក។
ប្រភពដដែលបានបន្ថែមថា៖ Lisa អាចបានបដិសេធមិនបន្ដកុងត្រាជាមួយ YG ឡើយ បើទោះជាមានការដាក់ស្នើចរចាចំនួន ២ លើកហើយក្ដី។ ចំពោះលើកទី ២ សំណើប្រាក់ឈ្នួលសម្រាប់បន្ដកុងត្រាគឺមានតម្លៃ ៣៧,៧ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កុងត្រារបស់សមាជិកក្រុម BLACKPINK ទាំងអស់ត្រូវផុតកំណត់នៅខែ សីហា ឆ្នាំ ២០២៣ ប៉ុន្ដែ YG បានលើកឡើងថាខ្លួននឹងប្រកាសពីដំណឹងកុងត្រារបស់ BLACKPINK នៅខែ កញ្ញា នេះ ដោយសារតែចង់បញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍ចប់រួចរាល់សិន។ តែទោះជាយ៉ាងណា មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពីផលិតកម្ម YG អំពីរឿងកុងត្រានៅឡើយទេ ៕
























Account
Security
Favourite Content