Lisa ជាសមាជិកល្បីល្បាញខ្លាំងម្នាក់នៃក្រុមចម្រៀងនារីល្បី BLACKPINK និងទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើនជុំវិញពិភពលោក។ ជាមួយគ្នាដែរ នាងក៏ត្រូវបានគេចាត់ទុកថាជាតារាមានទេពកោសល្យ និងមានឥទ្ធិពលម្នាក់ក្នុងពិភពលោកផងដែរ។
កាលពីថ្មីៗ នេះ ស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records ក៏បានចេញបញ្ជាក់ជាផ្លូវការថា Lisa បានជាប់កំណត់ត្រាពិភពលោក Guinness World Record ចំនួន ៣ ហើយក្នុងវ័យ ២៦ ឆ្នាំ។ ដោយកំណត់ត្រាពិភពលោកទី ១ ដែលនាងបានជាប់គឺជាតារាខេប៉ុបទោលដំបូងគេបំផុតក្នុងប្រវត្ដិសាស្រ្ដដែលបានជាប់ពានរង្វាន់ក្នុងកម្មវិធី “2022 MTV Video Music Awards” ខណៈពានរង្វាន់នេះនាងទទួលបានក្រោយចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន “LALISA” ក្នុងឆ្នាំ ២០២១។
សម្រាប់កំណត់ត្រាទី ២ នាងជាតារាចម្រៀងខេប៉ុបទោលដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធី “2022 MTV Europe Music Awards” ហើយពានរង្វាន់នេះនាងទទួលបានក្រោយចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន “LALISA” ក្នុងឆ្នាំ ២០២១។
ក្រឡេកទៅមើលកំណត់ត្រាទី ៣ គឺរូបនាងជាតារាខេប៉ុបដែលមានអ្នកចុចតាមដានច្រើនជាងបំផុតក្នុងប្រវត្ដិសាស្រ្ដលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដោយនាងមានអ្នកតាមដានច្រើនជាង ៨៧ លាននាក់។ សូមចូលរួមអបអរដល់ Lisa ដែលបង្កើតប្រវត្ដិសាស្ដ្រថ្មីមួយនេះ៕
























Account
Security
Favourite Content