ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា កុងត្រារបស់ក្រុមចម្រៀងនារីល្បី BLACKPINK និងផលិតកម្ម YG នឹងបញ្ចប់ក្នុងរយៈពេលឆាប់ៗ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបារម្ភពីជោគវាសនារបស់ក្រុមចម្រៀងនារីមួយនេះថាពួកគេសម្រេចចិត្តយ៉ាងណា។ រឿងបន្ដកុងត្រានេះដែរ ក៏ក្លាយជាប្រធានបទគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។

ជាការឆ្លើយតបឱ្យអ្នកគាំទ្រអស់សង្ស័យផលិតកម្ម YG ក៏បានទម្លាយពីរឿងកុងត្រារបស់ក្រុមនារី BLACKPINK។ ដោយលើកឡើងថា៖ បច្ចុប្បន្ន ក្រុម BLACKPINK កំពុងជាប់រវល់យ៉ាងខ្លាំងជាមួយការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនដូច្នេះការពិភាក្សាបន្ដកុងត្រាអាចនឹងពន្យារពេលដល់ចុងខែ សីហា ឆ្នាំ ២០២៣។ សម្រាប់លទ្ធផលច្បាស់ការណ៍ទាក់ទិននឹងការបន្ដកុងត្រាអាចប្រកាសឱ្យមហាជនបានដឹងឆាប់ៗនៅក្នុងខែ កញ្ញា ឆ្នាំ ២០២៣។

ជាមួយគ្នាដែរ បើតាមពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា សមាជិករបស់ BLACKPINK អាចនឹងទទួលបានជាង ១ លានដុល្លារអាមេរិកពីការបន្ដកុងត្រា។ ការបន្ដកុងត្រាថ្មីនឹងធ្វើឱ្យសមាជិកទាំងអស់ទទួលបានប្រាក់ចំណូល ៨០ ភាគរយពីការផ្សាយផលិតផល ការឡើងកម្មវិធីនានា និងការលក់អាល់ប៊ុមជាដើម។ តែយ៉ាងណាមិញ គ្រាន់តែដំណឹងនេះលេចឡើងភ្លាមបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងការមិនពេញចិត្តដោយសារយល់ថា សមាជិកទាំង ៤ សមទទួលបានច្រើនជាងនេះពីការខិតខំប្រែងរបស់ពួកគេ ស្របពេលដែលអ្នកជំនាញបានវិភាគថា YG នឹងចំណាយយ៉ាងហោចណាស់ ១៦ លានដុល្លារអាមេរិកសម្រាប់សមាជិកម្នាក់ៗ ក្នុងការបន្ដកុងត្រាថ្មី។

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅក៏មានរបាយការណ៍បានលើកឡើងថា មានក្រុមហ៊ុនក្រៅស្រុកហ៊ានចំណាយរហូតដល់ទៅ ៨១ លានដុល្លារអាមេរិកដើម្បីស្នើឱ្យ Lisa មកចុះកុងត្រាជាមួយក្រុមហ៊ុនរបស់ពួកគេ។ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថា សមាជិកក្រុម BLACKPINK ទាំងអស់នឹងបន្ដកុងត្រាជាមួយផលិតកម្ម YG ដែរ ឬយ៉ាងណា៕


























Account
Security
Favourite Content