ផ្ទុះការជជែកវែកញែក ក្រោយ Taeyang និងភរិយាបង្ហាញមុខរួមគ្នាយ៉ាងកម្រក្នុងមង្គលការអ្នកជិតស្និទ្ធ

ថ្មីៗនេះ រូបថតរបស់តារាសម្ដែង Min Hyo Rin និងស្វាមីគឺ Taeyang ក្រុម BIGBANG បានក្លាយជាប្រធានបទពេញនិយមមួយនៅលើអ៊ីនធឺណិត ដែលបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់នាង បើទោះបីបាត់មុខពីសិល្បៈជាច្រើនឆ្នាំហើយក៏ដោយ។

កាលពីថ្ងៃទី ១២ ខែតុលា រូបថតមួយចំនួនរបស់ Taeyang និង Min Hyo Rin ត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត ដោយរូបថតទាំងនេះត្រូវបានថតនៅក្នុងពិធីមង្គលការរបស់ផលិតករ Kush របស់ក្រុមហ៊ុន The Black Label និង Vivian (បងប្អូនជីដូនមួយរបស់ Yuri ក្រុម SNSD) កាលពីថ្ងៃទី ១០ ខែតុលា។ ក្នុងរូបនោះ គូស្នេហ៍មួយគូនេះបានតែងខ្លួនជាមួយឈុតខ្មៅទាំងគូ និងថតរូបជាមួយកូនកំលោះ កូនក្រមុំ ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយក្ដីស្រលាញ់។

គួរបញ្ជាក់ថា Min Hyo Rin បាន​បាត់​មុខ​ មិនបង្ហាញខ្លួនជា​សាធារណៈ​អស់​រយៈ​ពេល​ជា​យូរ​បន្ទាប់​ពី​រៀប​ការ និង​មាន​កូន។ នាង​បាន​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ស្ងប់ស្ងាត់​ឆ្ងាយ​ពី​វិស័យ​សិល្បៈ ដោយ​លះបង់ពេលវេលា​លើ​គ្រួសារស្ទើរទាំងស្រុង​ ហេតុដូច្នេះហើយបានជាការបង្ហាញខ្លួនឡើង​វិញ​របស់​នាង​ទទួល​បាន​ការ​សរសើរ និង​ភ្ញាក់ផ្អើល​ពី​អ្នក​គាំទ្រ។

ខណៈពេលដែលនាងរក្សាបាននូវភាពទាក់ទាញ និងទន់ភ្លន់ តែអ្នកលេងអ៊ិនធឺណិតមួយចំនួនបានកត់សម្គាល់ឃើញថា មុខ និងរូបរាងរបស់នាងមើលទៅឡើងសាច់ជាងមុន ដែលបង្កឱ្យមានការពិភាក្សាបង្ហាញមតិផ្សេងៗគ្នាលើបណ្ដាញសង្គម។

មតិ​របស់​អ្នក​លេង​អ៊ីនធឺណិត​បានបង្ហាញការយល់ឃើញខុសៗ​គ្នា​រួម​មាន៖

“នាង​នៅ​តែ​មើល​ទៅ​ស្រស់​ស្អាត​ដូច​សព្វ​ដង”

“នេះមិនមែន Min Hyo Rin ដែលខ្ញុំធ្លាប់ស្គាល់ទេ”

“តើនេះពិតជា Min Hyo Rin មែនទេ?”

“សូម្បីតែតារាល្បី ក៏អាចធាត់បានដែរ នេះជារឿងធម្មតា”

“នាង​មិន​ដូចពីមុនទេ ប៉ុន្តែ​នាង​នៅ​តែ​ស្រស់​ស្អាត”

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីប៉ុន្មានសប្តាហ៍មុននេះ Min Hyo Rin បានបង្ហោះរូបថតថ្មីៗរបស់នាង ដែលបង្ហាញពីមុខក្មេងជាងវ័យ និងសម្រស់ស្អាតឥតខ្ចោះ ដែលធ្វើឱ្យមហាជនហាក់​ភ្ញាក់​ផ្អើល​ពេល​ឃើញ​រូបថត​ថ្មី​នេះ​ខុស​ប្លែក​ពី​រូបនាងបង្ហោះ។

នេះមិនមែនជាលើកទីមួយទេ ដែលការបង្ហាញខ្លួនរបស់នាងបានក្លាយជាប្រធានបទនៃការពិភាក្សា។ កន្លងមក អំឡុងពេលបាត់មុខពីវិស័យសិល្បៈ រូបថតនាងដែលមានគេលួចថតក៏ត្រូវបានចែករំលែក បង្កឱ្យមានពាក្យចចាមអារ៉ាមថាមានផ្ទៃពោះដោយគ្មានមូលដ្ឋាន ដែលបង្ហាញ​ថាមហាជននៅតែ​បន្ត​ចាប់​អារម្មណ៍​​ជីវិត​របស់ Min Hyo Rin ជាប់ជានិច្ច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *