«Better Day» បទចាស់ តែ ពេជ្រ សោភា ប្ដូរដៃគូរ៉េបថ្មី នៅតែពីរោះរណ្ដំចិត្តអ្នកស្ដាប់

Better Day គឺជា​បទ​ចម្រៀង​ដ៏​ល្បី និង​ជួយ​ឲ្យ ពេជ្រ សោភា ទទួល​បាន​ការ​គាំទ្រច្រើន​លើសលុប​កាល​ពី​ជាង ១០ ឆ្នាំ​មុន។ តែ​បើ​ទោះ​បទ​ចម្រៀង​ដែល​តារា​ស្រី​វ័យ ៣៨ ឆ្នាំ​រូប​នោះ​បាន​ចេញ​ផ្សាយ​តាំង​ពី​យូរ​មក​ហើយ​ក្ដី នៅ​តែ​ល្បី និង​ស្ថិត​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​គ្រប់​ជំនាន់។

បទ​នោះ​ជា​ការ​បកស្រាយ​រួម​គ្នា​រវាង សោភា និង Dj ស្ដី ដែល​ជំនាន់​នោះ ទៅ​ដល់​ណា​ក៏​ឮ​តែ​គេ​ចាក់​បទ «Better Day» ដែរ។ ថ្មី​ៗ​នេះ​ក្នុង​កម្មវិធី​ខនសឺត​មួយ ពេជ្រ​សោភា បាន​ជ្រើស​បទ​នេះ​មក​ច្រៀង​ម្ដង​ទៀត គ្រាន់តែ​ផ្លាស់ប្ដូរ​អ្នក​រ៉េប​តែ​ប៉ុណ្ណោះ គឺ ស៊ឹម ច័ន្ទពន្លឺ នេះ​ឯង។ អ្នក​គាំទ្រ​ព្រោះ​មិន​នឹក​ស្មាន​ថា​ម្ចាស់​បទ “គេ​មាន​យើង​ក្រ​ម្យ៉ាង​ម្នាក់​ទេ” មាន​សមត្ថភាព​រ៉េប​បាន​យ៉ាង​ល្អ​ឡើយ។

វីដេអូ​បទ​ចម្រៀង​រួម​គ្នា​រវាង សោភា និង ពន្លឺ ត្រូវ​បាន​គាំទ្រ​សរសើរ​​ទាំង​បទ​ចម្រៀង ទោះជា​ចេញ​យូរ​ឆ្នាំ​ហើយ​ក្ដី នៅ​អាច​ទាក់​ចិត្ត​អ្នក​ស្ដាប់ និង​មើល​ទៅ​មាន​រសជាតិ​ថ្មី ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត។ ភាគច្រើន​នៃ​អ្នក​បញ្ចេញ​មតិ​សុទ្ធតែ​និយាយ​ថា មិន​ធ្លាប់​ដឹង​ថា ពន្លឺ មាន​ទេពកោសល្យ​នេះ​ឡើយ ស្មាន​តែ​ចេះ​ច្រៀង​ធម្មតា។

ក្រៅ​ពី​សរសើរ​ពី​ការ​រ៉េប​របស់ ពន្លឺ បាន​ល្អ​ហើយ​នោះ អ្នក​គាំទ្រ​ពោល​ថា​ម្ចាស់​បទ “បើក Phone វិញ​មក​” មាន​ស្ទីល៍​រៀបចំ​ខ្លួន​បាន​ល្អ ពិតជា​ស៊ី​គ្នា​ជាមួយ​បទ​ចម្រៀង និង ពេជ្រ សោភា តែម្ដង។ មិន​អស់​ត្រឹម​នេះ​ឡើយ​អ្នក​គាំទ្រ​ខ្លះ ក៏​ជំរុញ​ឲ្យ ស៊ឹម ច័ន្ទពន្លឺ ចេញ​បទ​បែប​ហ៊ីបហប​រ៉េប​ផង ព្រោះ​ថា​សមត្ថភាព​លោក ពិតជា​មិន​ធម្មតា​ទេ៕ ចុចស្ដាប់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក