វ័យ ១៣ ឆ្នាំ សម្រស់ កម្ពស់ កូនស្រីពិធីការិនី ខៀវ សានសាណា ពិតជាស័ក្តិសមជាបវរកញ្ញានាថ្ងៃអនាគត

យុវតី Donna Helen Bowser កូនស្រី​ពិធី​ការិនី ខៀវ សានសាណា ដែល​ត្រូវ​ម្ដាយ​ផ្ចុងផ្ដើម​ឲ្យ​ចូលរួម​បវរកញ្ញា​តំណាង​កម្ពុជា​នា​ពេល​អនាគត ពិតជា​មិន​ធ្វើឲ្យ​អ្នក​ទន្ទឹង​រង់ចាំ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ រូបភាព​ពិធីការិនី ព្រម​ជា​មួយ​កូន​ស្រី មើល​ឃើញ​យ៉ាង​ច្បាស់​ថា Donna ខ្ពស់​ជាង​ម្ដាយ​ដាច់​តែម្ដង។

ពិធី​ការិនី​ដែល​សម្បូរ​ទីផ្សារ ខៀវ សានសាណា ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន និង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ក្នុង​កម្មវិធី ចង់​ឲ្យ​កូន​ស្រី​តែ​មួយ​ជា​ត្រួយ​បណ្ដូល​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រកួត​បវរកញ្ញា ពេល​ដែល​គ្រប់​អាយុ ១៨ ឆ្នាំ។ ​កូន​កាត់​ខ្មែរ​កាត់​កាណាដា ដ៏​ស្រស់​ស្អាត​រូបរាង​ស្រឡូន រាងរៅ និង​កម្ពស់​ខ្ពស់​ស្រឡះ ពិតជា​មិន​ខុស​ឡើយ បើ​សិន​ជា​អ្នក​តំណាង​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ។

ទម្រង់​មុខ​កូនកាត់​ដែល​មាន​កែវ​ភ្នែក​ពណ៌​ប្រាក់ សក់​ពណ៌​ទង់ដែង​ធ្វើឲ្យ Donna ជា​អនាគត​បវរកញ្ញា​ខ្មែរ​ដ៏​សម​បំផុត ព្រម​ជា​មួយ​ចំណេះ​ដឹង​ទាំង​ភាសា​ជាតិ និង​ភាសា​អង់គ្លេស​បាន​មួយ​ចប់​ទៀត។ Donna ទើប​មាន​វ័យ​១៣ ឆ្នាំ​ពិត តែ​បើ​មើល​រូប​ភាព​ទាំង​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​វិញ សឹងតែ​មិន​គួរឲ្យ​ជឿ​​ថា​ក្មេង​ជំទង់​ទេ ព្រោះ​នាង​ដូច​នារី​ពេញ​វ័យ​ពិតៗ។

មិន​ត្រឹម​មាន​សម្រស់​ស្រស់​ស្អាតបែប​ម៉ូដែល​ឡើយ​ កូនស្រី​តែ​ម្នាក់​របស់ ខៀវ សានសាណា ក៏ពូរែ​រាំ និង​ជា​មនុស្ស​ចូលចិត្ត​លេង​កីឡា​ផង​ដែរ។ បើ​ពេល​ណា Donna Helen Bowser ឡើង​ឆាក​ប្រកួតប្រជែង​ក្នុង​កម្មវិធី​សម្រស់​ណា​មួយ ជឿជាក់​ថា​ប្រាកដ​ណាស់​ថា​នាង​នឹង​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ជាក់​ជា​មិនខាន៕

រូបភាព៖ Sansana Khieu



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *